កុំ​បន្ទោស​ព្រហ្មលិខិត! មនុស្ស​ស្រី​បើ​មាន​ចរិត ៥ នេះ នឹង​ពិបាក​រក​ប្តី​ខ្លាំង​ណាស់

ធ្លាប់​ឆ្ងល់​និង​គិត​ដែរ​ទេ ហេតុអ្វី​មនុស្ស​ស្រី​មួយ​ចំនួន​ស្អាត​ក៏​ស្អាត ពូកែ​ក៏​ពូកែ តែ​មិន​ទាន់​មាន​គូ​ជីវិត​នឹង​គេ? តាម​ពិត​ទៅ​វា​មាន​ហេតុផល​ជា​ច្រើន​នៅ​ពី​ក្រោយ​នោះ ដែល​ពាក់ព័ន្ធ​នឹង​អត្តចរិត និង​ភាព​ជា​ខ្លួន​ឯង​ខ្លាំង​ពេក ដែល​មិន​អាច​ផ្លាស់ប្តូរ​ដើម្បី​បំពេញ​ចិត្ត​ដៃ​គូ​ម្ខាង​ទៀត។

ក្នុង​អត្ថបទ​នេះ Knongsrok បង្ហាញ ៥ ចំណុច​ដែល​ធ្វើ​ឲ្យ​នារី​ភាគ​ច្រើន​ពិបាក​នឹង​បាន​ប្តី​ខ្លាំង​បំផុត៖

៥) ល្អ​ពេក

Ice_screenshot_20210521 124130

ពាក្យ​ថា​ល្អ​ពេក អ្នក​មិន​ខុស​នោះ​ទេ តែ​វា​ជា​រឿង​ធម្មតា​ទៅ​ហើយ។ មនុស្ស​ស្រី​ដែល​មាន​ការងារ​ធ្វើ​ខ្ពង់ខ្ពស់ អាច​រក​បាន​ប្រាក់​ចំណូល​លើសលប់​ដោយ​ខ្លួន​ឯង ច្រើន​តែ​អភ័ព្វ​មិន​ងាយ​នឹង​បាន​ស្វាមី​នោះ​ទេ។ នោះ​ក៏​ដោយសារ​តែ​បុរស​ល្មមៗ​ក៏​គេ​មិន​ហ៊ាន​ចូល​សួរ ព្រោះ​ពួក​គេ​គិត​ថា គេ​មិន​សូវ​មាន​ទំនុកចិត្ត​ក្នុង​ការ​ចាប់ផ្តើម​ទំនាក់ទំនង​ជាមួយ​អ្នក បែប​នេះ​បើ​ទាល់​ខ្លាំង មាន​តែ​អ្នក​បន្ទាប​ខ្លួន​ធ្វើ​រាង​ទន់ខ្សោយ​បន្តិច។

៤) ការ​អត់ធ្មត់​នៅ​មាន​កម្រិត

Ice_screenshot_20210521 124138

មនុស្ស​គ្មាន​អ្វី​ធំ​ជាង​ការ​អត់ធ្មត់​នោះ​ទេ មិន​ថា​តែ​ក្នុង​ជីវិត​ស្នេហា ឬ​ជីវិត​រស់នៅ​ធម្មតា​នោះ​ឡើយ។ ការ​ដែល​មាន​ការ​អត់ធ្មត់​ទាប​ពេក ឬ​ឆាប់​ខឹង ឆាប់​ឆេវឆាវ ប្រសិន​ណា​បុរស​ដែល​រៀប​ស្រលាញ់​អ្នក គេ​បាន​ដឹង នោះ​គេ​ក៏​នឹង​កាត់​ចិត្ត​ចាកចេញ​ទៅ​ដែរ។

៣) មិន​ចុះចាញ់​សោះ

Ice_screenshot_20210521 124134

ការ​ដែល​រឹងមាំ​ខ្លាំង​ពេក ជឿជាក់​លើ​ខ្លួន​ឯង​ខ្លាំង​ពេក វា​ធ្វើ​ឲ្យ​ដៃ​គូ​ម្ខាង​ទៀត​ពិបាក​ក្នុង​ការ​សម្រប​ខ្លួន​ជាមួយ។ ជាក់ស្តែង​គឺ​ពេល​ឈ្លោះ​ប្រកែក​ឬ​មិន​ត្រូវ​គ្នា ក្នុង​ទំនាក់ទំនង​ស្នេហា គឺ​ទាមទារ​ឲ្យ​មាន​ការ​អត់ឱន​ទៅ​មុខ តែ​បើ​ម្ខាង​ទាមទារ​រក​ឈ្នះ​រហូត ​ក៏​មិន​អាច​រស់នៅ​ជាមួយ​គ្នា​បាន​ដែរ។

២) និយាយ​ដោយ​មិន​ឆ្លង​កាត់​ខួរក្បាល

Ice_screenshot_20210521 124142

ពាក្យ​នេះ​ស្តាប់​ទៅ​រាង​ធ្ងន់​បន្តិច តែ​វា​ជា​ការ​ពិត ការ​ដែល​មនុស្ស​ស្រី​និយាយ​គ្រប់​យ៉ាង ត្អូញត្អែរ​គ្រប់​យ៉ាង ដោយ​មិន​ខ្វល់​ពី​អារម្មណ៍​មនុស្ស​ក្បែរ​ខ្លួន នោះ​យូរ​ទៅ​ក៏​គេ​ធុញទ្រាន់​លែង​ចង់​នៅ​ក្បែរ​ដែរ។ នារី​ប្រភេទ​នេះ ពិបាក​រក​ឃើញ​ស្នេហា​ពិត​ជា​ទី​បំផុត ព្រោះ​នាង​ខ្លួន​ឯង​ផ្ទាល់ មិន​ទាន់​យល់​ច្បាស់​អំពី​ពាក្យពេចន៍​ដែល​ត្រូវ​ប្រើ​ជាមួយ​ដៃ​គូ​ផង​នោះ។

១) ស្វែងរក​បុរស​ល្អ​ឥតខ្ចោះ

Ice_screenshot_20210521 124212

ស្នេហា​ពិត វា​កើត​ឡើង​ពី​ការ​កែតម្រូវ​គ្នា​ទៅ​មក មិនមែន​ចាប់ផ្តើម​ឡើង​ អ្នក​អាច​ជួប​បុរស​ដែល​មាន​ពិន្ទុ ១០០ ពេញ​នោះ​ទេ។

បើ​អ្នក​សម្លឹង​ចង់​បាន​តែ​​បុរស​សង្ហារ មាន ពោរពេញ​ដោយ​ចំណេះ​ដឹង មាន​គេ​រាប់រក​ច្រើន អ្នក​ប្រហែល​ជា​ពិបាក​រក​បន្តិច តែ​បើ​ត្រឹម​រក​បុរស​ដែល​ស្មោះត្រង់​នឹង​អ្នក ហើយ​សឹម​បំពេញ​ចំណុច​ផ្សេង​ទៀត​មក​តាម​ក្រោយ នោះ​ប្រហែល​ជា​មិន​ពិបាក​ពេក​ទេ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក