មានគម្រោងមកលេងកោះកុង អាចមកសាកល្បងមកស្នាក់កម្សាន្តនៅរីហ្សតបើកថ្មីនេះបាន

កោះកុង គឺជាខេត្តជាប់មាត់សមុទ្រមួយ ដែលមានសត្តានុពលផ្នែកទេសចរណ៍មិនចាញ់ ខេត្តជាប់សមុទ្រដទៃទៀតឡើយ ដោយខេត្តនេះមានសមុទ្រស្រស់ស្អាត​ និងព្រៃភ្នំដែលទាក់ទាញភ្ញៀវមកលេងមិនដាច់នោះឡើយ។ ក្រៅពីមកលេងកម្សាន្តជាមួយកន្លែងធម្មជាតិនៅក្នុងខេត្ត កោះកុង អ្នកដែលមានគម្រោងមកលេង ខេត្តកោះកុង ក៏អាចជ្រើសរើសមកស្នាក់នៅរីហ្សតបែបធម្មជាតិទើបតែបើកថ្មីមួួយកន្លែងនេះដែរនោះគឺ « កោះស្នេហ៍ឡុងប៊ិច រីស៊ត »

186496704_242285421029605_4382737736275055902_n

186501611_242285361029611_6638642703353976300_n

« កោះស្នេហ៍ឡុងប៊ិច រីស៊ត » មានបន្ទប់ស្នាក់នៅស្រស់ស្អាតច្រើនជម្រើស មានទាំងការបោះតង់បែបទំនើប ដែលមានផាសុកភាព ខ្យល់អាកាសបរិសុទ្ធ អាចរីករាយជាមួយការជិះទូកកាយ៉ាក់ជាមួយទេសភាពថ្ងៃរៀបលិច ញ៊ាំអាហារពេលល្ងាចជាមួយក្រុមគ្រួសារ ដែលពិតជាធ្វើឱ្យដំណើរកម្សាន្តមានន័យ និងមិនអាចបំភ្លេចបាន។

186555075_242285601029587_7469059051661439342_n

186558685_242285517696262_7598426272226173292_n

188429524_242285504362930_8160324703189328056_n

រីស៊ត សម្រាប់សម្រាកលំហែកាយមួយនេះ គ្រប់បន្ទប់សុទ្ធតែមានតម្លៃពិសេស បូករួមទាំងអាហារពេលព្រឹក និងមានការ FREE ជូនទូកកាយ៉ាកសម្រាប់ជិះកម្សាន្ត  ចង្ក្រានអាំងសាច់ និងការរៀបចំតុសម្រាប់អាហារពេលល្ងាចផងដែរ។

គួរឱ្យដឹងផងដែរថា « កោះស្នេហ៍ឡុងប៊ិច រីស៊ត » មានទីតាំង ស្ថិតនៅក្នុងភូមិបាងកាយ៉ាក ឃុំពាមក្រសោប ស្រុកមណ្ឌល សីមា ខេត្តកោះកុង មានចម្ងាយប្រមាណ ៧ គ.ម ពីក្រុងខេមរភូមិន្ទ។ សម្រាប់ព័ត៌មានបន្ថែម និងការកក់ទុកមុន លោកអ្នកអាចទំនាក់ទំនងតាមរយៈលេខទូរស៏ព្ទ​៖ 087 89 88 08 / 099 89 88 08 / 097 989 88 08 ៕

អត្ថបទ៖ ក្នុងស្រុក

រូបភាព៖ កោះកុង ស្រុកកំណើតខ្ញុំ

186524108_242285744362906_5803029288470915191_n

186543146_242285454362935_4708022029498732155_n

186551482_242285711029576_8182888757959829178_n

186551635_242285564362924_8283197232993235314_n

186558334_242285734362907_5677360060330124856_n

186558685_242285517696262_7598426272226173292_n

187148855_242285634362917_1515180074054646382_n

187798738_242285687696245_7652674240792051280_n

190166228_242285651029582_4664369698661670148_n

189355320_242285364362944_8276031067169377637_n

189185985_242285474362933_4502643714300609459_n

188926842_242285404362940_6618173043102582859_n

191213684_242285581029589_8414240757886875723_n

191413651_242285547696259_2193831436473239549_n

192722223_2964620090452638_4902543328236727214_n

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers