ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់មែន! លោក ណុប បាយ៉ារិទ្ធ ក្លាយជាអ្នកនិពន្ធសាច់រឿង Short Film ដ៏ពូកែមិនចាញ់អ្នកម្តាយទេ

ដូចប្រិយមិត្តបានជ្រាបរួចច្បាស់ហើយថា លោក ណុប បាយ៉ារិទ្ធ គឺជាតារាចម្រៀងចាស់វស្សាដែលបានសាងកេរ្តិ៍ឈ្មោះលើវិថីសិល្បៈជិត ២ទស្សវត្សទៅហើយ ដែលមិនធ្លាប់បានថមថយនូវភាពល្បីល្បាញឡើយ។ ដោយលោកត្រូវបានអ្នកគាំទ្រឱ្យឈ្មោះថាជាតារាចម្រៀងសំឡេងផ្អែមស្រទន់ ពូកែថ្នម  និងមានសម្រស់សាច់ចាំមិនចេះចាស់នោះឡើយ។

190129423_4100265680038496_3019153397714687449_n

តែមកដល់ពេលនេះលោក ណុប បាយ៉ារិទ្ធ មិនត្រឹមតែមានសមត្ថភាពនៅក្នុងការច្រៀង និងសម្តែងប៉ុណ្ណោះទេ លោកគឺជាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ ដែលមានម្តាយជាតារាសម្តែង និងអ្នកនិពន្ធភាពយន្តដ៏ល្បីល្បាញជាច្រើនជំនាន់មកហើយ ហើយពេលនេះលោកក៏បានដើរតាមគន្លងអ្នកម្តាយរបស់លោក រហូតបានសាងស្នាដៃថ្មីនិពន្ធសាច់រឿងសម្រាប់វីដេអូចម្រៀងជាសាច់រឿងនៅក្នុងផលិតកម្មរស្មីហង្សមាសផងដែរ រហូតធ្វើឱ្យអ្នកគាំទ្រហាក់ភ្ញាក់ផ្អើលជាខ្លាំងនូវសមត្ថភាពបន្ថែមរបស់លោកស្ទើរមិនគួរឱ្យជឿ។

193500976_4111413485590382_5420861707762606707_n

តាមរយៈគណនីហ្វេសប៊ុកជាផ្លូវការរបស់តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ បានឱ្យដឹងថា៖ « ធ្លាប់ស្រម៉ៃចង់ក្លាយជាអ្នកនិពន្ធម្នាក់ដូចជាម៉ាក់របស់ខ្ញុំដែរ ថ្ងៃនេះខ្ញុំបានធ្វើហើយ 😊😊😊

បងប្អូនប្រហែលជាស្គាល់គាត់ ម្តាយរបស់ខ្ញុំឈ្មោះ សំកុល សុទ្ធាវី ជាអ្នកនិពន្ធប្រលោមលោកមុនឆ្នាំ៩០ និង

និពន្ធភាពយន្ត តាំងពីឆ្នាំ១៩៩១ និងជាអ្នកសម្តែងមួយរូបតួរម្តាយ ដែលលោកអ្នកតែងតែបានឃើញគាត់ដើរតួរជាម្តាយរបស់លោកពូសម តារា តារាភាពយន្តខ្មែរនាឆ្នាំ៩០ជាង ។

Screen Shot 2021 06 10 At 3.47.27 PM

ការងារថ្មីមួយទៀតរបស់ខ្ញុំបាទ ជាមួយនិងproject Album ចម្រៀង «បេះដូងមនុស្សស្រី» បន្ទាប់ពីprojectជាច្រើនដែលខ្ញុំបានធ្វើ ។

នេះគឺជាសាច់រឿងខ្លី ហៅថា short film ដែលនិពន្ធសាច់រឿងដោយខ្ញុំបាទណុប បាយ៉ារិទ្ធផ្ទាល់ ដឹកនាំសម្តែងដោយលោក ខេមរៈ ដារ៉ា ជាអ្នកដឹកនាំសម្តែងនិងនិពន្ធប្រកបដោយទេពកោសល្យក្នុងផលិតកម្មហង្សមាស និង រស្មីហង្សមាស និង រួមសម្តែងដោយតារល្បីៗដែលមានសមត្ថភាពខ្ពស់ក្នុងប្រទេសរបស់យើង ។

អរគុណទុកជាមុនហើយសង្ឃឹមថាស្នាដៃនិពន្ធសាច់រឿងលើកដំបូងរបស់ខ្ញុំបាទ បងប្អូនអាចទទួលយកបាន ហើយខ្ញុំបាទរីករាយ

ទទួលយកសម្រាប់មតិកែលំអរក្នុងន័យស្ថាបនាពីពុកម៉ែបងប្អូនទាំងអស់🙏🏻🙏🏻🙏🏻​ អរគុណសម្រាប់ការរង់ចាំតាមដានរបស់ពុកម៉ែបងប្អូន ។

សូមផ្ញើរស្នាដៃនិពន្ធថ្មី សមិទ្ធិផលថ្មីមួយនេះជូនទស្សនិកជនទស្សនាកំសាន្តនៅថ្ងៃអាទិត្យទី១៣ ខែមិថុនា នេះតទៅ វេលាម៉ោង១២ថ្ងៃត្រង់ 🙏🏻🙏🏻🙏🏻 »។

193486523_4112769428788121_5091716972962619469_n

ដូច្នេះយើងមានតែរង់ចាំទស្សនាថាតើស្នាដៃនិពន្ធសាច់រឿងចម្រៀងរបស់លោកដែលនឹងចេញឆាប់ៗនេះមានអត្ថន័យ និងសាច់រឿងល្អពិសេសយ៉ាងណា៕

196099154_4103095663088831_5101330264990192866_n