ដល់​រដូវ​ GPU ឡើង​ថ្លៃ​ដូច​មាស! ក្រុម​ចោរ​ប្រើ​ល្បិច​នេះ​ទៅ​លួច​ដល់​ក្នុង​ហាង​អ៊ីនធឺណិត​បាន​ដោយ​សុវត្ថិភាព

ក្រាហ្វិក​កាត ឬ GPU ​ហាងឆេង​លើ​ទីផ្សារ​នៅ​ពេល​បច្ចុប្បន្ន​នេះ មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ព្រោះ​មនុស្ស​ម្នាក់ៗ​សម្រុក​ទៅ​ទិញ GPU កម្រិត​ខ្ពស់ មក​បង្គំ​រៀប​ជា​ម៉ាស៊ីន​ដើម្បី​ជីក​កាក់។

Baabhnn16ih61

យ៉ាង​ណា​ក្រឡេក​ទៅ​ប្រទេស​ចិន ហាង​អ៊ីនធឺណិត​កាហ្វេ​មួយ​កន្លែង​ក៏​បាន​ជួប​រឿង​ហួស​ចិត្ត ដោយ​មាន​ក្រុម​ចោរ​មួយ​ក្រុម មក​ប្រើ​ល្បិច​លួច​យក​ GPU ចេញ​ពី​ម៉ាស៊ីន​នៅ​ហាង​អ៊ីនធឺណិត​ដល់​ទៅ ៦ សន្លឹក ហើយ​មក​ទល់​ពេល​នេះ​ប៉ូលិស​មិន​អាច​កំណត់​អត្តសញ្ញាណ​រក​ឃើញ​ជន​ខិលខូច​ទាំង​នោះ​បាន​ទេ។

ហេតុការណ៍​នេះ​កើត​ឡើង​នៅ​ខេត្ត Hangzhou ប្រទេស​ចិន ដោយ​ក្រុម​ចោរ​បាន​ចូល​មក​ក្នុង​ហាង​អ៊ីនធឺណិត ហើយ​បន្លំ​ធ្វើ​ជា​អតិជន​ធម្មតា ដោយ​មាន​ពាក់​ម៉ាស​មុខ ហើយ​ណា​មួយ​គួប​ផ្សំ​ដោយ​ថៅកែ​នៅ​ទី​នោះ ខ្លាច​ការ​ឆ្លង​ជំងឺ COVID-19 ផង ក៏​ពុំ​បាន​ដេញដោល​ឲ្យ​ពួក​គេ​ដោះ​ម៉ាស​ចេញ​អ្វី​ដែរ។ សុខៗ​ពេល​ដែល​កំពុង​អង្គុយ​ប្រើប្រាស់​កុំព្យូទ័រ ក្រុម​ចោរ​បាន​ប្រាប់​ទៅ​ថៅកែ​ហាង​ថា​ជួយ​រក​ថង់​ខ្មៅ​មក​ច្រក​សំរាម​មួយ ហើយ​ថៅកែ​ហាង​ក៏​ដើរ​ចេញ​ទៅ​ក្រៅ​មួយ​ស្របក់​ធំ ដែល​បន្សល់​ពេលវេលា​សម​ល្មម​ឲ្យ​ពួក​គេ​គាស់​ម៉ាស៊ីន​ដក​យក GPU ចេញ​ពី Motherboard បាន​ដោយ​ជោគជ័យ។


GPU 2

គិត​ជា​ទំហំ​ខាតបង់ គឺ​ GPU កម្រិត​ខ្ពស់​ ៦ សន្លឹក ដែល​ម្ចាស់ហាង​ថា​សរុប​ថ្លៃ​ចំណាយ​ប្រហែល ៧ ៨១២ ដុល្លារ ដោយ GPU នោះ​ក្នុង​មួយ​សន្លឹក​ថ្លៃ​ជិត ១ ១០០ ដុល្លារ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក