Man Utd ទម្លាក់កញ្ចប់លុយ ២១.៥ លានផោន​ដេញថ្លៃលើក​ទី២ ក្រោយលើកទីមួយតម្លៃ១០លានផោន At. Madrid មិនខ្ចីអើពើ

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមបិសាចក្រហម Manchester United បានធ្វើការដេញថ្លៃជាលើកទី ២ ដើម្បីចុះហត្ថលេខាជាមួយ Kieran Trippier ពីក្លិប Atletico Madrid ។

Real Valladolid CF V Atletico De Madrid   La Liga Santander Kieran Trippier Of Atletico Madrid Celebrates After Winning

កាលពីរដូវកាលមុន! បិសាចក្រហមបានរកឃើញថាកីឡាករ Luke Shaw ចាប់ផ្តើមក្លាយជាខ្សែការពារស្លាបឆ្វេងឆ្នើមរបស់ក្របខ័ណ្ឌ Premier League បន្ទាប់ពីការមកដល់របស់ Alex Telles ពី FC Porto ។ អ៊ីចឹង​ហើយ!​លោក Ole Gunnar Solskjaer ចង់​ឲ្យ​តំបន់​ការពារស្លាបស្ដាំរបស់​ខ្លួន​ល្អ​ដូច​ស្លាបឆ្វេង​តាមរយៈវិធីសាស្រ្តប្រកួតប្រជែងដដែល។

Aaron Wan-Bissaka គឺជាខ្សែការពារសំខាន់នៅស្លាបខាងស្តាំនៅពេលនេះ ខណៈដែលអនាគតរបស់ Diogo Dalot កំពុងតែវិលវល់ទោះ​បី​ជា​មាន​រដូវ​កាល​មួយដ៏​ល្អ​ពេល​លេង​ខ្ចី​ជើងនៅ AC Milan ក៏ដោយ។ តារាបាល់ទាត់ព័រទុយហ្កាល់រូបនេះមិន​ស្ថិត​ក្នុង​ជម្រើស​ប្រើប្រាស់​របស់លោក Ole ទេ​ហើយ​ករណី​នេះ​គាត់​នឹង​យក​ Trippier មក​ធ្វើ​ជាជម្រើស​ដើម្បី​ប្រកួត​ប្រជែង​ក្នុងតំបន់​ខាង​ស្ដាំ ពិសេសជួយជ្រោមជ្រែងក្នុងតំបន់ប្រយុទ្ធ។

Kieran Trippiermanchester United Composite 2020 21_nm3yw8hztwj91oh7vga9adluw

ប្រសិនបើ United ចង់ប្រជែងដណ្តើមជើងឯក Premier League ពួកគេនឹងត្រូវការក្រុមល្អជាងនេះ។ គ្មានអ្វីប្លែកទេដែល Solskjaer ចង់បានការប្រកួតប្រជែងខ្លាំងសម្រាប់កន្លែងនេះ ព្រោះវាជាមធ្យោបាយតែមួយគត់ដែលបិសាចក្រហមអាចប្រកួតប្រជែងជាមួយ Man City ។

La Gazzetta dello Sport នៅអ៊ីតាលីអះអាងថាពេលនេះ United បានធ្វើការដេញថ្លៃលើកទី ២ សម្រាប់ Trippier ដោយការផ្តល់លើកដំបូងរបស់ពួកគេមានតម្លៃ ១០ លានផោនត្រូវបានបដិសេធដោយ Atletico Madrid (តាមរយៈ Daily Mail) ។ តាមសេចក្តីរាយការណ៍បានឱ្យដឹងថាក្រុមបិសាចក្រហមបានបន្ថែមទឹកប្រាក់ដល់ទៅ ២១.៥ លានផោនជាការ​ដេញថ្លៃលើក​ទី​២

44091395 0 Image A 13_1623392766486

លើសពីនេះទៅទៀត! របាយការណ៍ដដែលបានបន្ថែមទៀតថា Diego Simeone ជិតនឹងទទួលយកការដេញថ្លៃជាលើកទី ២ នេះដោយ Atletico កំពុងស្វែងរកប្រាក់សម្រាប់ការចំណាយរបស់ពួកគេនៅ​រដូវ​កាល​ថ្មី។

បិសាចក្រហមមិនចាំបាច់ព្រួយបារម្ភអំពីបទពិសោធន៍នៃក្របខ័ណ្ឌ Premier League ជាមួយ Trippier ទេ ពី​ព្រោះ​កីឡាកររូបនេះបង្ហាញ​ទម្រង់​លេង​ល្អដល់​កំពូលសម្រាប់ Burnley និង Tottenham Hotspur កាលពីមុន។ សារព័ត៌មាន Manchester Evening News បានអះអាងថា Trippier កំពុងត្រៀមបន្ថែមរសជាតិជីវិតនៅ Old Trafford នារដូវកាលក្រោយ។

Https___icdn.strettynews.com_wp Content_uploads_2021_06_trippier

របាយការណ៍បានលើកឡើងថាកីឡាករអន្តរជាតិអង់គ្លេសរូបនេះ បានប្តូរទៅលេខទូរស័ព្ទអង់គ្លេស បន្ទាប់ពីចំណាយពេលពីរឆ្នាំនៅប្រទេសអេស្ប៉ាញ ស្របពេលគាត់ពេល​នេះក៏កំពុងមានភាពស្និទ្ធស្នាលជាមួយកីឡាករMan  United មួយចំនួនដូចជា Harry Maguire និង Luke Shaw ផងដែរ៕

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN