Man Utd ចាប់ផ្ដើមបញ្ចុះបញ្ចូល Eduardo Camavinga ស្រប​ពេល​ភ្នាក់ងាររបស់​កីឡាករទៅ​ប្រាប់ក្លិប Rennes អំពី​រឿង​នេះ

ក្នុងនាមជាអ្នកសារព័ត៌មានរបស់ RMC Sport លោក Mohamed Bouhafsi ដែលជាប្រភពមួយដ៏គួរឲ្យ​ទុក​ចិត្តបាន​បង្ហាញថាបិសាចក្រហម Manchester United បានចាប់ផ្តើមពិភាក្សាជាមួយ Eduardo Camavinga របស់​ក្រុមផ្កាយក្រហម Rennes ទាក់ទងនឹងការផ្ទេរដែលអាចកើតមាននៅរដូវក្តៅនេះ។

កិច្ចប្រជុំមួយត្រូវបានគ្រោងធ្វើនៅសប្តាហ៍ខាងមុខនេះដោយមន្រ្តីក្លឹបរំពឹងថានឹងជួបភ្នាក់ងាររបស់Camavingaលោក Jonathan Barnett ។ ទោះបី United កំពុងព្យាយាមបញ្ចុះបញ្ចូលខ្សែបម្រើវ័យ ១៨ ឆ្នាំរូបនេះឱ្យផ្លាស់ទៅលេងនៅអង់គ្លេសក៏ដោយ RMC Sport យល់ថាយុវជនរូបនេះចង់ចូលរួម PSG និងបន្តការអភិវឌ្ឍសមត្ថភាពនៅបារាំង។

Stade Rennais V FC Krasnodar Group E UEFA Champi 9ee46b4f416a2480548ea7a90972fcee

គេជឿជាក់ថា PSG កំពុង "រង់ចាំ" សម្រាប់តម្លៃខ្លួនរបស់ Camavinga ធ្លាក់ចុះ ដោយ Rennes ត្រូវបានគេរាយការណ៍ថាបានទាមទារទឹកប្រាក់ចំនួន ១០០ លានអឺរ៉ូសម្រាប់តម្លៃខ្លួន និងសេវាកម្មនានារបស់កីឡាករ​ម្នាក់​នេះ។

Vnss6zr4o7xnd99bhyj1

Camavinga បាន​បង្ហាញខ្លួន ៣៥ ប្រកួតនៅលីគកំពូលបារាំងកាលពីរដូវកាលមុននោះ ក៏ស្ថិតក្នុងរ៉ាដារបស់ Real Madrid ផងដែរ។ ក្លិប​នានាដែល​ចង់​បាន​គាត់​អាច​នឹង​មិន​ចំណាយ​លុយសូម្បី​តែ​មួយ​កាក់មួយសេនសម្រាប់រដូវ​កាល​ខាង​មុខ​នេះ​ប្រសិន​បើ​គាត់​មិនបន្ត​កុងត្រាបន្ថែមជាមួយ Rennes៕

Eduardo Camavinga 1200x630

35869904 0 Image A 32_1605795724238

ប្រភព៖ RMC Sport

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN