លីគទី៣ថៃប្រកាសក្លិប ៧៦ ចូលរួមប្រកួតសម្រាប់រដូវកាល ២០២១/២០២២

យោងតាមសេចក្តីថ្លែងការណ៍ ដែលដកស្រង់ចេញពីគេហទំព័រផ្លូវការរបស់លីគកំពូលថៃ មានក្លិប​និងក្រុមបាល់​ទាត់ចំនួន ៧៦ បានដាក់ពាក្យចូលរួមប្រកួត​ក្នុង​លីគ​ទី​៣ថៃ រដូវកាល ២០២១/២០២២។

161547837_882002262373608_4540394371756784846_n

ក្នុងចំណោមទាំងអស់​នោះមាន ៥ ក្លិបនៅ​តែ​ខ្វះខាត​ឯកសារអាជ្ញាប័ណ្ឌ ហើយ​ចាំបាច់​ត្រូវតែ​បង្គ្រប់ឲ្យ​ពេញលក្ខណៈ។ ក្លិបដែល​ជាបុត្រសម្ព័ន្ធហ្នឹងគ្នា Samut Sakhon និង Krabi FC មិនទាន់បានបំពេញតាមលក្ខណៈវិនិច្ឆ័យផ្នែកហិរញ្ញវត្ថុនៅឡើយទេ ហើយក្លិបទាំងពីរអាចដាក់ពាក្យបណ្តឹងឧទ្ធរណ៍រហូតដល់ថ្ងៃនេះ។

20210628 043223 6cf8b282 3cf0 4721 Bcbe 308c26fd60b9

ទន្ទឹមនឹងនេះដែរ​ Satun United, Baan Khai United និងក្លិប Chaiyaphum នឹងត្រូវដាក់ឯកសារគាំទ្រផ្នែកហិរញ្ញវត្ថុមុនថ្ងៃទី ២០ ខែកក្កដា។ ការខកខានមិនបានបំពេញតាមលក្ខខណ្ឌនេះក្លឹបនឹងមិនត្រូវបានផ្តល់សិទ្ធិទៅលេងនៅលីគទី ៣ ឡើយ។

លីកទី​បី​ថៃចែកជា ៦ ក្រុមតាមតំបន់៖

163282503_882002362373598_1142709032244878521_n

ផ្អែកលើទ្រង់ទ្រាយដែលបានប្រើពីមុន ការប្រកួតលីកថៃ ៣ ត្រូវបានធ្វើឡើងដោយ​បែងចែក​ជាតំបន់នៅក្នុងប្រទេសថៃ។ ជាសរុបមាន ៦ តំបន់ឬ​៦ពូល ដែលនីមួយៗមានចន្លោះពី ១១ ទៅ ១៤ ក្រុម។

ក្រុម​ឈរ​លេខ១ និងក្រុមលេខ២ តំបន់នីមួយៗនឹងមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការប្រកួតកម្រិតថ្នាក់ជាតិ។ នៅដំណាក់កាលនេះក្រុមដែលមានសិទ្ធិទាំងអស់នឹងត្រូវបែងចែកជា ២ ក្រុមគឺតំបន់ខាងលើ (Upper Region) និងតំបន់ក្រោម (Lower Region)។

ធ្វើ​បែបនេះគឺដើម្បីជួយសម្រួលដល់ការគ្រប់គ្រងភ័ស្តុភារ និងសន្សំសំចៃថ្លៃដើមសម្រាប់ក្រុមដែលពាក់ព័ន្ធ។ ក្រុមជើងឯកតំបន់ខាងលើ Upper Regional នឹងត្រូវប្រកួតជាមួយនឹង​ក្រុមជើងឯកតំបន់ខាងក្រោម Lower Regional (ទាំងវគ្គជម្រុះ Play-off Thai League 2) ហើយក្រុមជើងឯករងនៃតំបន់នីមួយៗក៏នឹងត្រូវប្រកួតគ្នាក្នុង​វគ្គ​ជម្រុះដើម្បី​យក​កៅអី​ដេល​នៅ​សល់​មួយដើម្បី​ឡើង​ទៅ​លេង​លីគ​ទី២៕

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN