Kai Havertz ថា​៖ លេង​ប៉ះ​អង់គ្លេស​មិនចាំបាច់ហាត់ប៉េណាល់ទីទេ យើង​ឈ្នះក្នុងម៉ោង៩០នាទីបានហើយ

ខ្សែបម្រើប្រយុទ្ធ​ជម្រើស​ជាតិ​អាល្លឺម៉ង់ Kai​ Havertz បាន​និយាយថា​ក្រុមឥន្ទ្រីដែកមិនបានឆ្លងកាត់ការហ្វឹកហាត់ការទាត់​ប៉េណាល់ទីពិសេស មុនការប្រកួត ទល់នឹងអង់គ្លេសនៅកីឡដ្ឋាន Wembley ក្នុងវគ្គ ១៦ ក្រុមចុងក្រោយនោះទេ ខណៈការ​ប្រកួតអាចបញ្ចប់ការប្រកួតក្នុងរយៈពេល ៩០ នាទី។

50347404_303

ជម្រើស​ជាតិអាល្លឺម៉ង់បានឈ្នះស្ទើ​តែ​ទាំងអស់ រាល់ការស៊ុតបាល់ប៉េណាល់ទីក្នុងសកម្មភាពប្រកួតបាល់ទាត់ពិភពលោក World Cup នានា។ ស្រដៀងគ្នានេះដែរ! ក្នុងចំណោមការ​ឈ្នះពាន Euro ៣លើកក្នុង​ប្រវត្តិសាស្រ្តរបស់​ខ្លួន អាល្លឺម៉ង់ឈ្នះ២​លើកនិង​ចាញ់​តែឆេកូស្លូវ៉ាគីមួយលើកប៉ុណ្ណោះនៅវគ្គផ្តាច់ព្រ័ត្រ Euro1976 ។

ក្រុមឥន្ទ្រីដែកនេះដែរ ក៏បានផ្តួលអង់គ្លេសដោយបាល់ប៉េណាល់ទីនៅកីឡដ្ឋាន Wembley ក្នុងវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Euro ឆ្នាំ ១៩៩៦ មុនពេលឈ្នះពានរង្វាន់អឺរ៉ុបលើកទី ៣ របស់ពួកគេ។ Kai Havertz បាននិយាយថា៖ "យើងនឹងចូលក្នុងការប្រកួតប្រជែង ដោយមានបំណងចង់ឈ្នះការ​ប្រកួតក្នុងរយៈពេល ៩០ នាទី" ។

Porger

"ជាការពិតវាអាចឈានដល់ការស៊ុតបាល់ប៉េណាល់ទីនៅដំណាក់កាលចុងក្រោយនៃការប្រកួតនេះ ដូច្នេះយើងត្រូវតែត្រៀមឱ្យបានច្បាស់។ បន្ទាប់ពីការអនុវត្តជាក់ស្តែង! យើងបានធ្វើការទាត់បាល់១១ម៉ែត្រ ដើម្បីមើលថាតើនរណាជាអ្នកទាត់បាល់ប៉េណាល់ទីបានល្អជាងគេក្នុងក្រុម។ ប៉ុន្តែមិនមានការហ្វឹកហាត់​ទ្រង់ទ្រាយធំនោះ​ទេ"។

"ប៉ុន្តែនេះមិនមែនជាបញ្ហាធំបំផុតនៅក្នុងការប្រកួតនោះទេ។ ១២០ នាទីមុនពេលវូលវគ្គប៉េណាល់ទី វាប្រហែលជាសំខាន់ជាងការ​ដាក់សម្ពាធលើខ្លួនអ្នកឱ្យគិតអំពីការទាត់បាល់កាត់​សេចក្ដី"។

Unnamed

អាឡឺម៉ង់ឈ្នះតែ ១ ប្រកួតប៉ុណ្ណោះក្នុងពូលរបស់ពួកគេ ប៉ុន្តែបានឡើងដល់ចំណាត់ថ្នាក់លេខ ២ បន្ទាប់ពីស្មើ ២-២ ក្នុង ៦ នាទីចុងក្រោយទល់នឹងហុងគ្រី។ ម៉្យាងវិញទៀត! អង់គ្លេសរកបានតែ ២ គ្រាប់ប៉ុណ្ណោះ បើទោះបីជាក្រុមកំពូលតារាងក៏ដោយ។ ប៉ុន្តែ Havertz ចាត់ទុកអង់គ្លេសនៅតែជាក្រុមដ៏គ្រោះថ្នាក់នៅឡើយ។

"វាពិតជាខុស ក្នុងការមើលស្រាលគុណភាពរបស់ពួកគេ។ យើងពិតជាប្រយុទ្ធខ្លាំងជាមួយជម្រើស​ជាតិអង់គ្លេស។ ពួកគេមានកីឡាករឆ្នើម ៗ មួយចំនួននៅលើពិភពលោក ហើយពួកគេក៏មានកន្លែងជាច្រើនត្រូវបន្តកែលម្អផងដែរ"។

1322366153.0

"ប៉ុន្តែអង់គ្លេសមិនទាន់បានរបូតគ្រាប់បាល់ក្នុង​ការ​ប្រកួត​នេះ ហើយពួកគេមានគុណសម្បតិ្តជាច្រើន។ អ្នកត្រូវតែគោរពពួកគេ ប៉ុន្តែយើងក៏ជាក្រុមដែលមានកីឡាករល្អផងដែរ។ សម្រាប់ខ្ញុំនិងក្រុមទាំងមូលវានឹងក្លាយជាការប្រកួតពិសេសមួយ"។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN