FC Barcelona ផ្ដាច់​កុងត្រាខ្សែបម្រើកណ្ដាលសញ្ជាតិ​ប្រេស៊ីលម្នាក់ដោយសារគ្រូបង្វឹកគិតគ្មានសមត្ថភាពលេងឲ្យ Barca

Barcelona បានបញ្ជាក់ក្នុង​វេបសាយ និង​បណ្ដាញ​សង្គមផ្លូវការនានារបស់ខ្លួនថាពួកគេបានបញ្ចប់កិច្ចសន្យាកីឡាករម្នាក់ពោល​គឺខ្សែបម្រើសញ្ជាតិប្រេស៊ីល Matheus Fernandes ។

6dc3ce41 Cb00 452d 818e 39025db1155d

នេះជាសេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្លិបនិងសង្ខេប៖

“ FC Barcelona បានជូនដំណឹងដល់កីឡាករប្រេស៊ីល Matheus Fernandes ថាក្លឹបលែងត្រូវការសេវាកម្មរបស់គាត់ទៀតហើយ ហើយគាត់នឹងបញ្ចប់កិច្ចសន្យាដែលគាត់មានរហូតដល់ខែមិថុនាឆ្នាំ ២០២៥” ។

កីឡាករវ័យ ២២ ឆ្នាំទើបតែមកដល់ Camp Nou  ក្រោយ​ចាកចេញ​ពីក្លឹបពី Palmeiras ក្នុងឆ្នាំ ២០២០ ក្នុងកិច្ចសន្យា ៥ ឆ្នាំក្នុងតម្លៃ ៧ លានអឺរ៉ូ បូករួមទាំងតម្លៃបន្ថែមនានា៣លានអឺរ៉ូ។ កិច្ចព្រមព្រៀងនេះរួមមានតម្លៃផ្ដាច់​កុងត្រាក្នុងតម្លៃ ៣០០ លានផោន។

46445179

Fernandes បាន​ទៅលេងក្នុងកុងត្រាខ្ចី​ជើងនៅ Real Valladolid បន្ទាប់មកត្រលប់ទៅ Barcelona វិញសម្រាប់យុទ្ធនាការ ២០២០-២១ ។ ទោះយ៉ាងណា! វាជារដូវកាលដ៏លំបាកមួយសម្រាប់ខ្សែបម្រើដែលចូលលេងបានត្រឹមតែ ១៧ នាទីប៉ុណ្ណោះនៅក្នុងការប្រកួតទាំងអស់រដូវ​កាល​មុន។

E055d2dd Ed81 45d2 85de 3aa1c8dc568e

កីឡាករវ័យក្មេងរូបនេះបានផ្តល់បទសម្ភាសន៍ដល់ Mundo Deportivo កាលពីខែឧសភាថាលោក Ronald Koeman គ្រូបង្វឹកBarcelona បាន​ប្រាប់​គាត់ថា គាត់មិនមានគុណភាពសម្រាប់ Barça នោះទេ ប៉ុន្តែបានទទូចថាគាត់ចង់ស្នាក់នៅនិងប្រយុទ្ធដើម្បីកន្លែងលេងរបស់គាត់។

ប៉ុន្តែអាជីពរបស់ Fernandes ជាមួយ Barcelona ពេលនេះបានបញ្ចប់ ហើយគាត់នឹងត្រូវស្វែងរកក្លឹបថ្មីនៅមុនយុទ្ធនាការ ២០២១-២២ ។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN