តើ Manchester City ទទួលបាន​លុយប៉ុន្មាន​បើ​ Sancho ផ្ទេរ​មក​ Old Trafford រួច​រាល់?

ក្រុម Manchester City នឹងទទួលបាននូវលុយ​មួយចំណែកធំ ប្រសិនបើ Jadon Sancho ផ្លាស់ទៅ Manchester United នៅរដូវក្តៅនេះ។

B5f95064 Ed07 431a 8b21 13ea50edf756

យោងតាម Telegraph ក្រុមរបស់លោក Pep Guardiola បាន​ភ្ជាប់​កុងត្រាមួយ​ដែលចែងថា​ពួក​គេនឹង​ទទួលបាន​លុយ​ចំណែក ១៥% លើប្រាក់ចំណេញណាមួយដែល Borussia Dortmund រកបានដោយ​ការ​លក់ខ្សែប្រយុទ្ធអង់គ្លេសវ័យ២១ឆ្នាំរូបនេះទៅ​ឲ្យ​ក្លិបផ្សេង​ទៀត(លក់​នា​ពេល​អនាគត)។

Jadon Sancho

GettyImages 826081346_1596576079

ស្របពេលបិសាចក្រហមត្រូវបានគេរាយការណ៍ថាបានចំណាយប្រាក់ចំនួន ៧៧ លានផោនសម្រាប់ខ្សែប្រយុទ្ធស្លាបរូបនេះក្នុងរយៈពេលប៉ុន្មានសប្តាហ៍មុនហើយ Dortmund ព្រមព្រៀង​លើ​តម្លៃនេះ ដូច្នេះ​ថវិកាផ្ទេរនៅរដូវក្តៅឆ្នាំ ២០២១ របស់ Man City អាចនឹងត្រូវបានបន្ថែមចំនួន ១០.៣៥ លានផោន។

Sancho បានចាកចេញពីកីឡដ្ឋាន Etihad ក្នុងតម្លៃត្រឹមតែ ៨ លានផោនក្នុងឆ្នាំ ២០១៧ បន្ទាប់ពីហត់នឿយខ្លាំងក្នុងការ​រង់ចាំឱកាសចូលលេងក្នុងជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Guardiola ។ ទន្ទឹមនឹងនេះ Dortmund កំពុងសម្លឹងឃើញ​ខ្សែប្រយុទ្ធ PSV កីឡាករ Noni Madueke មក​ជំនួសតំណែងកីឡាករអង់គ្លេស៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN