Toni Kroos គ្រោង​ចូលនិវត្តន៍​ពី​ជម្រើស​ជាតិ​អាល្លឺម៉ង់ក្រោយធ្លាក់ចេញ​ពី Euro 2020

ខ្សែបម្រើជម្រើស​ជាតិអាល្លឺៗម៉ង់ Toni Kroos គ្រោង​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​ហើយ បន្ទាប់​ពីក្រុមឥន្ទ្រីដែកធ្លាក់ចេញ​ពី​ពាន​រង្វាន់ Euro2020 ក្រោម​ថ្វី​ជើង​តោ​កំណាច​អង់គ្លេសកាល​ពី​យប់មិញ។

208710286_2996601490561926_8902508950783669994_n

ខ្សែបម្រើ Real Madrid រូបនេះបង្ហាញខ្លួន​ឲ្យ​ជម្រើស​ជាតិបាន​១០៦​ប្រកួត ដោយ​បង្ហាញខ្លួន​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍ 2010 World Cup នៅ​អាហ្រ្វិកខាងត្បូង ហើយ​ឈ្នះពាន World Cup 2014 នៅ​ប្រេស៊ីល ដែល​នេះ​គាត់​ទទួលបាន​ភាពជោគជ័យជា​ច្រើន​ជាមួយ​ជម្រើស​ជាតិ។ កីឡាករវ័យ៣១ឆ្នាំរូបនេះបង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍ World Cup ៣សម័យកាល ខណៈដែល​ព្រឹត្តិការណ៍ Euro 2020 នេះ​ក៏ជាព្រឹត្តិការណ៍​ទី​៣របស់​គាត់​ផង​ដែរ។

E28ef304cd

ព្រឹត្តិការណ៍ World Cup 2022 ក្នុង​ប្រទេស​កាតា​នៅ​សល់​តែ​ជាងមួយឆ្នាំ​ទៀត​ប៉ុណ្ណោះ​ហើយនេះ​គឺ​ជា​ពេល​វេលា​ដែល​ឆាប់​មក​ដល់​ជា​ទី​បំផុត តែ​យ៉ាងណា!​បើ​ការប្រកាសផ្លូវការ​ចូលនិវត្តន៍​មែន​គាត់​មិន​មែន​ជាសមាជិកក្រុមជម្រើស​ជាតិ​អាល្លឺម៉ង់​ទៀតហើយ។

ខ្សែបម្រើ Ilkay Gundogan របស់ក្រុម Manchester City ហាក់ដូចជាបង្ហាញចេតនាចង់​ឈប់​លេង​ឲ្យ​ជម្រើស​ជាតិ​ដូចគ្នា។ កីឡាករវ័យ ៣០ ឆ្នាំរូបនេះមិនបាន​បង្ហាញខ្លួន​ពេលលេង​ជាមួយអង់គ្លេស ហើយ​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូល​រូបគេ​ក៏​បាន​ចូល​លេងក្នុងនាម​ជាកីឡាករបម្រុង​ដែរ។ ក្នុងនាមជាកីឡាករម្នាក់ក្នុងចំណោមកីឡាករលេចធ្លោជាងគេនៅ Premier League កាលពីរដូវកាលមុន គាត់ត្រូវបានគេគិតថា គាត់មិនសប្បាយចិត្ដែល​គាត់​គ្មាន​​ឱកាស​លេង​ហើយ​អាច​លា​ឈប់​ពី​ជម្រើស​ជាតិ​ដោយ​ខ្លួនឯង។

1233654079.0

កីឡាករដទៃ​ទៀត​ដូចជា Thomas Muller អាយុ ៣១ ឆ្នាំនិង Mats Hummels អាយុ ៣២ ឆ្នាំអាច​នឹង​ត្រូវ​ប្រកាសចូលនិវត្តន៍ពី​ការ​ប្រកួតអន្តរជាតិ​ផង​ដែរ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN