ធានា​ស្បែក​នឹង​ក្មេង​ជាង​វ័យ ១០ ឆ្នាំ បើ​អ្នក​បន្ត​អនុវត្ត​ទម្លាប់​ទាំង ៦ នេះ​ជា​ប្រចាំ

ទម្លាប់​អាថ៌កំបាំង​ទាំង ៦ ដូច​បង្ហាញ​ខាង​ក្រោម បើ​អ្នក​អាច​បន្ត​ធ្វើ​ជា​ប្រចាំ នោះ​នឹង​អាច​ធានា​បាន​ថា ស្បែក​អ្នក​នឹង​ក្មេង​ជាង​វ័យ ហើយ​គ្មាន​ទេ​ពាក្យ​ថា "ចាស់​ម្ល៉េះ​ឥឡូវ" ពោល​មាន​តែ​ជំនួស​មក​វិញ​នូវ​ពាក្យ "ឥឡូវ​ក្មេង​ម្ល៉េះ​បង"។

៦) កម្ចាត់​កោសិកា​ដែល​ខូច

Ice_screenshot_20210701 095854

មាន​កោសិកា​ខូច ឬ​កោសិកា​ងាប់​ជា​ច្រើន​នៅ​លើ​ស្បែក ដែល​អាច​បណ្តាល​ឲ្យ​អ្នក​កើត​មុន​សារ​ជា​ថ្មី។ ចូរ​អ្នក​កម្ចាត់​វា​ចោល​យ៉ាង​ហោច​ណាស់​ ១ ដង​ក្នុង​មួយ​សប្តាហ៍ តាម​រយៈ​ការ​លាយ​នៅ​ទឹក​ក្រូចឆ្មារ លាយ​ជាមួយ​ប្រេងដូង និង​អំបិល ហើយ​ម៉ាស្សា​វា​ថ្នមៗ​លើ​ផ្ទៃ​មុខ​រយៈ​ពេល ១៥ នាទី រួច​សឹម​លាង​ជាមួយ​ទឹកក្ដៅឧណ្ហ៍ៗ។

៥) កុំ​ទុក​ឲ្យ​ស្បែក​ស្ងួត​លើស​ពី ១ នាទី

ក្រោយ​ពេល​លាង​មុខ​ហើយ ចូរ​អ្នក​កុំ​ទុក​ឲ្យ​ស្បែក​របស់​អ្នក​ស្ងួត​ឲ្យ​សោះ ដោយ​មិន​ត្រូវ​លើស​ពី ៦០ វិនាទី​ឡើយ។ អ្នក​គួរ​តែ​មាន​ផលិតផល​ណា​មួយ​មក​លាប​ពី​លើ​មុខ ដើម្បី​ជួយ​ថែ​រក្សា​ស្បែក​មុខ​ពី​ការ​ប៉ះពាល់​ផ្សេងៗ។

៤) លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ ជាមួយ SPF 50

Ice_screenshot_20210701 095900

លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ​នៅ​លើ​ស្បែក​របស់​អ្នក ជាមួយ SPF 50 ដែល​វា​អាច​ការពារ​កាំរស្មី UV ដែល​មក​បំផ្លាញ​ស្បែក​បាន​ដល់ ៩៨ ភាគរយ​ឯ​ណោះ។

៣) ស្ទីម​មុខ

Xong Hoi Mat La Phuong Phap Cham Soc Da Tien Loi Va Hieu Qua

ស្ទីម​មុខ​ ២ ដង​ក្នុង​មួយ​សប្តាហ៍ ដោយ ១ ដង​ចំណាយ​ពេល ១០ នាទី ដើម្បី​ជួយ​ឲ្យ​ស្បែក​មុខ​ភ្លឺ​ថ្លា។ អ្នក​អាច​អនុវត្ត​តាម​ការ​ដាំ​ទឹក​ឲ្យ​ពុះ ៣០០ មីលីលីត្រ ហើយ​លាយ​ជាមួយ​ចំណិត​ក្រូចឆ្មារ អំបិល​បន្តិច ហើយ​យក​កន្សែង​មករំពីលើក្បាល រួចឱនមុខទៅក្បែរទឹកកំពុងក្តៅនោះ។

២) កុំ​ប៉ះ​ស្នាម​មុន

Ice_screenshot_20210701 095906

អ្នក​មិន​ត្រូវ​យក​ដៃ​ទៅ​ប៉ះ​ស្នាម​មុន ដែល​បាន​កើត​នោះ​ទេ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ឡើង​ទៅ​ជា​ស្នាម​ក្រហម អុជ​ខ្មៅ ឬ​ស្នាម​មិន​ល្អ​ណា​មួយ​ជា​ដើម ដែល​ពិបាក​នឹង​ព្យាបាល។ អ្នក​ត្រូវ​តែ​មាន​ការ​ព្យាបាល​ដ៏​ត្រឹមត្រូវ ដើម្បី​កម្ចាត់​ឫសគល់​នៃ​មុន។

១) កុំ​ស្តាយ​នឹង​ចំណាយ​លុយ​លើ​ការ​ស្ប៉ា

ការ​ម៉ាស្សា​មុខ ការ​ស្ប៉ា ការ​ព្យាបាល​តាម​បែប​ផ្សេងៗ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ធូរស្បើយ និង​ស្រស់ស្រាយ អ្នក​គួរ​តែ​ចំណាយ ទោះ​មិន​បាន​ញឹកញាប់ ក៏​បែងចែក​ពេលវេលា​ទៀងទាត់​ជា​ប្រចាំ​ណា​មួយ ដែល​វា​ជា​រឿង​ល្អ​បំផុត​សម្រាប់​សុខភាព​ស្បែក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក