Man Utd ស្នើឲ្យ​ Luke Shaw បន្តកុងត្រាថ្មីទៀត

យោងតាមលោក Fabrizio Romano បានឱ្យដឹងថាក្រុមបិសាចក្រហម Manchester United នឹងផ្តល់រង្វាន់លើក​ទឹក​ចិត្តដល់កីឡាករ Luke Shaw ជាមួយនឹងកិច្ចសន្យារយៈពេលវែងថ្មី។

D4cb3e42444a5e354d9059f481bd3e74

កីឡាករវ័យ ២៥ ឆ្នាំរូបនេះបានអភិវឌ្ឍន៍ខ្លួនឯងជាខ្សែការពារស្លាបឆ្វេងឆ្នើមម្នាក់នៅក្នុងលីគកំពូលអង់គ្លេស បើទោះបីជាមានការប្រកួតប្រជែងពីសំណាក់មិត្តរួម​ក្រុម Alex Telles នៅ Old Trafford ក៏ដោយ។

E5EaxVjVkAETgqD

បិសាចក្រហមជឿជាក់ថា អតីតខ្សែការពារ Southampton ដែលបច្ចុប្បន្នកំពុងបង្ហាញ​ទម្រង់លេង​ល្អឱ្យអង់គ្លេសនៅ Euro ២០២ ជាមួយ Harry Maguire អាចជាកីឡាករសំខាន់របស់ពួកគេអស់រយៈពេលជាច្រើនឆ្នាំបន្ត​ទៀត។

Luke_shaw_man_united_2020_21_season_rb_leipzig 678x381

Shaw បានបង្ហាញខ្លួនក្នុង ៤៧ លើក នៅទូទាំងការប្រកួតគ្រប់​ពាន​រង្វាន់ទាំងអស់សម្រាប់ Man United កាលពីរដូវកាលមុន ដោយរកបាន ១ គ្រាប់និងជួយបញ្ជូនបាល់ ៦ លើកឱ្យក្រុមបិសាចក្រហមបញ្ចប់ចំណាត់​ថ្នាក់នៅលេខ ២ នៅ Premier League និងឈានដល់វគ្គផ្តាច់ព្រ័ត្រ Europa League ៕

Gettyimages 1311974946 2048x2048 1 E1620398064591 1200x766

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN