ចាន់ វឌ្ឍនាកាស៊ុតហែតទ្រីកជួយបឹងកេតឈ្នះឈ្នះព្រៃវែង​៣​ទល់១

ចាន់ វឌ្ឍនាកាបាន​បើក​គណនី​គ្រាប់​បាល់​៣​គ្រាប់​ក្នុង​មួយ​ប្រកួត​ជាលើក​ដំបូង​ក្នុងរដូវ​កាល​ថ្មី​២០២១​បន្ទាប់​ពី​បឹង​កេត​បាន​យក​ឈ្នះក្រុមខេត្តព្រៃវែង​ក្នុងលទ្ធផល​៣​ទល់​១។

Photo_2021 07 03_17 34 27

ចូល​លេង​បាន​ត្រឹម​នាទី​២ អតីតខ្សែប្រយុទ្ធជម្រើស​ជាតិកម្ពុជា​ស៊ុត​បញ្ចូល​ទី​យ៉ាង​ស្អាត​ដោយ​បាល់​ពិន័យហ្វ្រីឃីគពី​លើ​តំបូល​ទូក នាំ​មុខ​បណ្ដោះ​អាសន្ន ប៉ុន្តែ​ខ្សែប្រយុទ្ធគី រីណារក​បាន​គ្រាប់​បាល់​តាមស្មើនៅ​នាទី​៤៥មុន​ចប់​វគ្គ​ទី​មួយ។

ចូល​វគ្គ​ទី​២ វឌ្ឍនាកាបន្ថែម២​គ្រាប់​ទៀតឲ្យ​បឹង​កេតយក​បាន​បី​ពិន្ទុពី​ទឹក​ដី​ខេត្តព្រៃវែង។ ៣​គ្រាប់​នេះ​គឺជា​ការ​រក​បាន​គ្រាប់​បាល់​លើក​ដំបូងបំផុត​ក្នុង​រដូវ​កាល​២០២១ ហើយ​ក៏​ជា​លើក​ដំបូងក្នុងរដូវកាលថ្មី​នេះ​ដេល​រូប​គេ​ចូល​ក្នុង​ជម្រើសដំបូង១១នាក់ហើយ​រក​បាន​៣​គ្រាប់​ម្នាក់ឯង។

Photo_2021 07 03_17 34 34

មួយ​គូ​ទៀត​គឺ​ក្រុមវិសាខាបាន​ត្រឹម​ស្មើ​ក្រុមភ្ញៀវណាហ្គាវើល​ក្នុង​លទ្ធផល​២​ទល់​២​នៅ​កីឡដ្ឋាន ព្រីនស៍តែ​ប៉ុណ្ណោះ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

Optimized by Optimole