ស្ងាត់ៗ TOMនិងBALY ចេញMusic Video បទថ្មីក្នុងផលិតកម្មរាម ឡូយកប់ (មានវីឌីអូ)

តារាចម្រៀងចំណូលថ្មីរបស់ផលិតកម្មរាម បន្ទាប់ពីកំពូលតារាចម្រៀង មាស សុខសោភា និង ដួង វីរៈសិទ្ធ គឺ Tom និង Baly

មុនពេលដែលចេញបទចម្រៀងដែលមានចំណងជើងថា Still Good នេះជាMusic Video ផ្លូវការក្នុង ផលិតកម្មរាម តារាចម្រៀងទាំងពីរដួងនេះក៏បានចេញបទចម្រៀងមួយបទក្នុងផលិតកម្មរាមរួចទៅហើយគ្រាន់តែមិនបង្ហាញរូបពិត ដោយបទនោះមានចំណងជើងថា ដាំទឹក

Screenshot_20210704 145430_YouTube

បទ Still Good by Tom & Baly ពិតជាមាន Music Video ឡូយ ប្លែក អមជាមួយនិងទេសភាពធម្មជាតិយ៉ាងស្រស់បំព្រងគួរជាទីចាប់អារម្មណ៍ខ្លាំងមែនទែន។

Screenshot_20210704 144752_YouTube

Screenshot_20210704 145331_YouTube

Screenshot_20210704 145245_YouTube

Screenshot_20210704 144715_YouTube

Screenshot_20210704 144648_YouTube

បើនិយាយពីសម្លេងតារាចម្រៀងទាំងពីរដួងនេះវិញ ពិតជាស៊ីជាមួយនឹងសម័យការតែម្តង។ ព្រោះសម្លេងបែបនេះពិតជាពេញនិយមខ្លាំងណាស់ក្នុងពេលបច្ចុប្បន្ននេះ។

បើនិយាយពីអត្ថន័យបទចម្រៀងវិញពិតជាពិសេសខ្លាំងមែនទែន ទោះបីជាស្នេហាត្រូវបែកបាក់ ខាងស្រីលួចលាក់មានអ្នកថ្មីហើយក៏ខាងប្រុសនៅតែស្រលាញ់ គិតថាសង្សារខ្លួននៅតែជាមនុស្សល្អសម្រាប់ខ្លួន ទោះបីជាត្រូវឈឺចាប់ម្នាក់ឯងក៏ដោយ។

ចង់ដឹងឲ្យកាន់តែច្បាស់ថា តារាចម្រៀងTOM and BALY មានសម្លេងពិរោះយ៉ាងណា Music Video Still Good ឡូយប្លែកនិងពិរោះបែបណានោះ

សូមទស្សនាវីឌីអូខាងក្រោម៖

អត្ថបទដោយ: Mr. Fun

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers