UEFA ពន្យល់ពីមូលហេតុ Ronaldo ស្ថិតនៅខាងលើ Schick ក្នុងតារាងស្បែកជើងមាស​ Euro2020

ទោះបីជាត្រូវបានជ្រុះចេញពី​ពាន​រង្វាន់ Euro2020 ក៏ដោយក៏ខ្សែប្រយុទ្ធសាធារណៈរដ្ឋឆែក Patrik Schick អាចធ្វើបានតាមស្មើរនឹងចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទី Cristiano Ronaldo ដែលបានជ្រុះចេញ​ពី​វគ្គ១៦ក្រុមចុងក្រោយ។

E5Y38bgXEAM4C B

ឥឡូវនេះ Schick និង Ronaldo បានចាកចេញពីព្រឹត្តិការណ៍ Euro ២០២០ ដោយមាន ៥ គ្រាប់ដូចគ្នា ហើយ​ខ្សែប្រយុទ្ធជម្រើស​ជាតិឆែកស្ថិតក្នុងចំណាត់ថ្នាក់លេខ ២។យោងទៅតាម UEFA មានតែអ្នកឈ្នះស្បែកជើងមាសតែម្នាក់ប៉ុណ្ណោះ ហើយ Ronaldo ឈរ​កំពូលតារាងនៅចំណុចនេះ ទោះបីកីឡាករទាំងពីររកបានគ្រាប់បាល់ចំនួនដូចគ្នាក៏ដោយ។

ហើយប្រសិនបើនៅសល់ ២ ជុំទៀតគ្មានកីឡាករណាម្នាក់អាចស៊ុតបញ្ចូលទីបាន៥ ឬ​លើស គ្រាប់ទេនោះ Ronaldo នឹងក្លាយជាអ្នកឈ្នះស្បែកជើងមាសបើប្រៀប​ធៀប​នឹង Schick។ UEFA បញ្ជាក់ថានីតិវិធីសម្រាប់កំណត់អ្នកឈ្នះស្បែកជើងមាស​គិត​លើ​ចំនួន​គ្រាប់​បាល់​ច្រើន​ជាង​គេ​និង​បូកបន្ថែម​ការ​បញ្ជូនបាល់ឲ្យ​មិត្តរយម​ក្រុម។

201221638_366025241553359_5467712038517311541_n

Ronaldo អាចរកគ្រាប់បាល់បាន ៥ គ្រាប់ក្នុងនោះ ៣ គ្រាប់ជាបាល់ប៉េណាល់ទី។ គាត់​បាន​បញ្ជូនបាល់ឲ្យ Diogo Jota ស៊ុត​បញ្ចូល​ទីក្នុងជំនួប​បរាជ័យ ២-៤ របស់​ព័រទុយហ្កាល់ក្រោមដៃអាល្លឺម៉ង់។ Patrick Schick ស៊ុត​បញ្ចូល​ទី៥​គ្រាប់​មែន​ ប៉ុន្តែ​គាត់​មិនបាន​បញ្ជូនបាល់ឲ្យ​មិត្តរួម​ក្រុមស៊ុត​បញ្ចូលទីនោះ​ទេ។​

E5YuGrxXwAcMOzY

លើសពីនេះទៀត! ប្រសិនបើកីឡាករមានចំនួនគ្រាប់បាល់ស៊ុត​ចូល និងចំនួននៃ​ការ​បញ្ជូនបាល់ស្មើ​គ្នានោះ UEFA នឹងប្រើនាទីនៃការប្រកួតដើម្បីកំណត់អ្នកឈ្នះ(យក​អ្នក​លេង​តិច​នាទី​ជាងជាអ្នកឈ្នះ)។ ហើយប្រសិនបើ នាទីនេះនៅ​តែ​ស្មើ​គ្នា​ទៀត គ្រាប់​បាល់​ក្នុង​វគ្គ​ជម្រុះតាម​ពូល​ត្រូវ​បាន​គេរាប់ដែលអមដោយចំនួននៃការ​បញ្ជូនបាល់(Assist)និងនាទីនៃការប្រកួត(ក្នុង​លក្ខខ័ណ្ឌចាំបាច់)។

តែយ៉ាងណាក៏​ដោយ! ក៏មានអ្នកគាំទ្រមួយចំនួន ដែលមិនសូវពេញចិត្តនឹងវិធីសាស្ត្រដែលប្រើដោយ UEFA ព្រោះបើយោងទៅតាមពួកគេគិត ស្បែកជើងមាសគឺជារង្វាន់សម្រាប់អ្នករកគ្រាប់បាល់ស៊ុតបញ្ជូលទីដោយផ្ទាល់ ហើយមិនមែនសម្រាប់អ្នកបង្កើតឱកាសរកគ្រាប់បាល់នោះទេ។ ដូច្នេះពួកគេសួរថា ហេតុអ្វីបានជាមិនចែក​រំលែកស្បែកជើងមាសដូចនៅក្នុង EPL - នៅពេលដែលមានកីឡាករស៊ុត​បញ្ចូល​ទីស្មើ​គ្នាដូចគ្នា។

Benzema Ronaldo

បច្ចុប្បន្នមានតែកីឡាករ ៣ នាក់ទេ ដែលមានសក្តានុពលខ្លាំងក្នុងការស៊ុត​បញ្ចូលទី ៥ គ្រាប់ ឬលើស។ Raheem Sterling, Harry Kane និង Kasper Dolberg ដែលពួកគេទាំងអស់រកបាន ៥ គ្រាប់។ Lukaku, Benzema និង Fosberg ដែលរកបាន ៤ គ្រាប់សុទ្ធសឹងជាកីឡាករ​ធ្លាក់ទៅ​វិញ​អស់ហើយ។

ជាលើកដំបូងបំផុត! អ្នករកគ្រាប់បាល់បានច្រើនជាងគេចំនួន ៥ គ្រាប់គឺនៅក្នុង Euro2000 ដែលពេល​នោះ Patrick Kluivertស៊ុត​បញ្ចូល​ទី៥​គ្រាប់​ស្មើ​និងSavo Milosevic៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

Optimized by Optimole