លោក ខាន់ ស៊ីអឿន តារាចម្រៀងកម្ពុជាក្រោម ម្ចាស់បទ ស្រលាញ់គ្នាយូរម៉េចស្ទាវ និងជាតារាចម្រៀងចំណូលថ្មីរបស់ផលិតកម្មសាន់ដេ ទើបតែចេញចម្រៀងថ្មីមួយបទក្តៅៗ ដោយមានចំណងជើងថា ជូនពរឲ្យអូនឆាប់មាន ។
បទ ជូនពរឲ្យអូនឆាប់មាន ជាស្នាដៃនិពន្ធទំនុកច្រៀង របស់លោក ហ៊ាង ម៉េងហួរ អ្នកនិពន្ធមានស្នាដៃល្អ ព្រមទាំងនិពន្ធបទចម្រៀងផ្ទុះៗជាច្រើនថែមទៀតផង។
បើនិយាយពីភ្លេងវិញរឹតតែពិសេសតែម្តង ដោយសារតែភ្លេងបទ ជូនពរឲ្យអូនឆាប់មាន មួយបទនេះជាស្នាដៃ របស់តារាចម្រៀងជើងចាស់ដែលមានឈ្មោះបោះសម្លេងខ្លាំង គឺលោក ណាំ ប៊ុណ្ណារ័ត្ន។
បទ ជូនពរឲ្យអូនឆាប់មាន ពោរពេញទៅដោយអត្ថន័យស្នេហាឈឺចាប់ ដែលមនុស្សប្រុសត្រូវលះបង់សង្សាររបស់ខ្លួនទៅអ្នកផ្សេង ដោយសារតែខ្លួនគ្មានលទ្ធភាពមើលថែសង្សាររបស់ខ្លួនឲ្យល្អឡើយ។
មួយវិញទៀតអ្នកគាំទ្ររបស់លោក ខាន់ ស៊ីអឿន តែងតែងើយឆ្ងល់រឿងលោកមិនសូវចេញបទចម្រៀង ដូចតារាផ្សេងទៀតសោះ។ ហើយរឿងនេះផងដែរ ត្រូវបានអ្នកជិតស្និតរបស់លោក បង្ហើបប្រាប់ខាងសារព័ត៌មានក្នុងស្រុកថា លោក មិនចង់ចេញបទចម្រៀងច្រើនទេ ប៉ុន្តែលោកចង់ចេញបទដែលមានគុណភាពល្អសម្រាប់អ្នកគាំទ្ររបស់លោកជាជាងការចេញបទច្រើន។
ចង់ដឹងថាបទថ្មីរបស់លោក ខាន់ ស៊ីអឿន ដែលមានចំណងជើងថា ជូនពរឲ្យអូនឆាប់មាន ពិរោះយ៉ាងណានោះ
សូមទស្សនាវីឌីអូខាងក្រោម៖
អត្ថបទដោយ៖ Mr. Fun
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក