ផ្លូវការ៖ AFC ឲ្យ​វិសាខា ​និង​​Lalenok United ឡើង​ទៅ​វគ្គ​ជម្រុះក្នុងពូល I ក្នុងពាន AFC Cup ស្វ័យប្រវត្តិ

គណៈកម្មាធិការរៀប​ចំ​ការប្រកួតប្រជែងរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) នៅថ្ងៃនេះបានសម្រេចលើចន្លោះទំនេរនៃព្រឹត្តិការណ៍ AFC Cup ឆ្នាំ ២០២១ បន្ទាប់ពីក្រុម Kaya FC-Iloilo មកពីប្រទេសហ្វីលីពីន ទទួលបានសិទ្ធិប្រកួតជម្រុះដំបូងរបស់ពួកគេសម្រាប់វគ្គជម្រុះតាមពូលនៃពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Champions League តំបន់(ខាងកើត) ។

EDC Vs Visakha 13

ដោយពិចារណាលើអវត្តមាននៃក្លឹបរង់ចាំពីសហព័ន្ធបាល់ទាត់ហ្វីលីពីន PFF និងជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីធានាឱ្យបាននូវភាពស្ថិតស្ថេរ និងភាពស្មោះត្រង់នៃព្រឹត្តិការណ៍ AFC Cup 2021 គណៈកម្មាធិការប្រកួតប្រជែងបានសម្រេចចិត្តលុបចោលការប្រកួតជម្រុះ AFC Cup Playoff Stage រវាង Visakha ដែលជាក្រុមតំណាងមកពីប្រទេសកម្ពុជា និងក្រុម ​Lalenok United FC តំណាង​មក​ពីទីម័រខាងកើត។

58574675_1944313725690389_293059426925936640_n

បច្ចុប្បន្នក្លិបទាំង ២ នេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតជម្រុះពានរង្វាន់ AFC Cup វគ្គ​ជម្រុះតាម​ពូល (Group Stage) ដោយមានក្រុម Visakha FC កាន់កាប់តំណែង I1 និង Lalenok United FC ដែលមានវត្តមាននៅ I2 រួមជាមួយ Geylang International FC របស់សិង្ហបុរីនិង Terengganu FC មកពីប្រទេសម៉ាឡេស៊ី។

Untitled 1

ព័ត៌មានលំអិតបន្ថែមស្តីពីកាលវិភាគប្រកួត និងទឹក​ដី​កណ្ដាលសម្រាប់ព្រឹត្តិការណ៍ AFC Cup 2021 ពូល I នឹងត្រូវបានផ្សព្វផ្សាយឱ្យទាន់ពេលវេលាក្នុងពេលឆាប់ៗនេះ៕

ប្រភព៖ AFC

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN