🏟 រដូវកាល​ក្រោយ​!អ្នក​ទស្សនានឹង​អនុញ្ញាតឱ្យចូល​ទស្សនាពេញ​កីឡដ្ឋានឡើងវិញ

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានប្រកាសថានឹងអនុញ្ញាតឲ្យ​អ្នក​ទស្សនាចូល​កីឡដ្ឋាន​ពេញៗឡើងវិញសម្រាប់ការចាប់ផ្តើមរដូវកាលថ្មី។

9f244266cf8dc1819376bfd4b7ff7fc8

ព័ត៌មាននេះបានកើតឡើងនៅពេលដែលប្រទេសអង់គ្លេសត្រូវបានគេកំណត់ថានឹងបន្ធូរបន្ថយការរឹតត្បិតគម្លាតសង្គម ដែលបាន​ដាក់ចេញ​ជាញឹកញាប់ដោយសារការ​ឆ្លងកូវីដ១៩នៅថ្ងៃទី ១៩ ខែកក្កដា។ បែបនេះ​ហើយ! គេរំពឹងទុកថាក្របខ័ណ្ឌ Premier League, Championship, League One និង League Two នឹងត្រូវបានអនុញ្ញាតឱ្យស្វាគមន៍អ្នកគាំទ្រត្រឡប់មកវិញ ដោយគ្មានការរឹតត្បិតនៅពេលយុទ្ធនាការឆ្នាំ ២០២១/២២ ចាប់ផ្តើមនៅខែសីហាខាងមុខនេះ។

Https___wp Images.onefootball.com_wp Content_uploads_sites_10_2021_07_imago1002819006h 1000x656

អ្នកគាំទ្រនឹងត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងកីឡដ្ឋានពេញ​លេញ ប្រសិនបើពួកគេធ្វើតេស្តអវិជ្ជមាន ហើយលើក​នេះមិនតម្រូវឲ្យអនុវត្តគម្លាតសង្គម​នោះ​ទេ។ ការបញ្ជាក់ជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី ១២ ខែកក្កដា​ហើយផែនការដកការរឹតបន្តឹងនិង​គម្លាតសង្គម នឹង​ធ្វើ​ឡើងមួយសប្តាហ៍ក្រោយទៀត។

ការប្រកួតចុងក្រោយដែលលេងនៅ​មុខ​អ្នក​គាំទ្រ​ទស្សនា​ពេញគឺជំនួប Leicester ឈ្នះ Aston Villa​៤ទល់០ កាលពីខែមីនាឆ្នាំ ២០២០ ។ការ​ប្រកួតភាគច្រើននៃរដូវកាលមុនត្រូវលេងបែបទ្វារបិទ បើទោះបីជាក្រុមទាំងអស់នៃក្របខ័ណ្ឌ Premier League បានស្វាគមន៍អ្នកគាំទ្រមួយចំនួនសម្រាប់ការប្រកួតក្នុងផ្ទះចុងក្រោយរបស់ពួកគេនៃរដូវកាល ២០២០/២១។

Yuwembley0706

ការ​បើក​ឲ្យ​អ្​ក​គាំទ្រ​ចូល​ទស្សនាការ​ប្រកួត Euro2020 ក្នុង​ពេល​នេះ​ជា​សញ្ញាមួយ​ដេល​អាច​ឲ្យ​អ្នក​គាំទ្របនន្ត​មាន​ក្ដី​សង្ឃឹមចូល​ទស្សនាពេញ​លេញ​ក្នុងការ​ប្រកួតបាល់​ទាត់​នៅ​រដូវ​កាល​ក្រោយ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN