Leeds United ប្រកាស​ចុះកុងត្រា​យកខ្សែការពារ Junior Firpo ពីក្លិប FC Barcelona

Leeds United បាន​ប្រកាស​ជាផ្លូវការ​ថា​បាន​ចុះកុងត្រា​យក​ខ្សែការពារលេង​បាន​ច្រើន​តំណែង Junior Firpo ពីក្លិប​ FC Barcelona ដែល​កុងត្រា​បានស៊ីញេលើ​ក្រដាស​រយៈពេល​៤ឆ្នាំ​ផុត​កំណត់​នៅ​ខែ​មិថុនាឆ្នាំ២០២៥។

Junior_firpo_web_1

កើតនៅសាធារណរដ្ឋដូមីនីកែន Firpo បានផ្លាស់ទៅប្រទេសអេស្បាញតាំងពីគាត់នៅក្មេង ហើយបានចូល​ហ្វឹកហាត់លើក​ដំបូងនៅ​ក្លិប Real Betis។

Firpo ចាប់ផ្តើមបង្ហាញខ្លួននៅ La Liga លើកដំបូងនៅខែកុម្ភៈឆ្នាំ ២០១៨ ក្នុងជ័យជម្នះ ១-០ របស់ Betis លើ Deportivo La Coruna ។ ខ្សែការពារស្លាបរូបនេះបានក្លាយជាផ្នែកមួយសំខាន់និង​បាន​លេងទៀងទាត់នៅ​កីឡដ្ឋាន Estadio Benito Villamarin ។ នៅ​រដូវ​កាល​២០១៨/២០១៩ រូប​គេ​បង្ហាញខ្លួនបាន២៩​ប្រកួត​ស៊ុតន​បញ្ចូល​ទី​បាន​៣​គ្រាប់​និង​បញ្ជូនបាល់​បាន៥ដងឲ្យ Betis។

Firpo_intv

បន្ទាប់​មក​គាត់​ត្រូវ​បានអេស្ប៉ាញកោះហៅចូល​លេង​ក្នុង​ឈុត​ U21 ហើយ​បាន​ឈ្នះពាន 2019 UEFA European Under-21 Championship។ បន្ទាប់​ពី​ FC Barcelona ចាប់ម​អារម្មណ៍​ហើយ​បាន​ចុះកុងត្រារយៈ​ពេល៥ឆ្នាំនៅ  Nou Camp។ ២​រដូវ​កាល​កន្លងមក​នេះ​រូប​គេ​បង្ហាញខ្លួន​បាន៤១​ប្រកួតជួយក្លិប​ឈ្នះពាន Copa Del Rey មួយ​គ្រឿង។

Junior_firpo_web_2

Junior Firpo បាន​ក្លាយ​ជាកីឡាករ​ថ្មី​ទី​៣​ដែល Leeds United បាន​ចុះកុងត្រា​នៅ​រដូវ​ក្ដៅ​នេះ ខណៈពួក​គេទើប​បាន​ចុះកុងត្រាយក Jack Harrison ផ្ដាច់​កុងត្រា​ខ្ចី​ជើង​ពី​ក្លិប Manchester City ហើយ​និង​កីឡាករ Amari Miller ពី​ក្លិប Birmingham City ដែល​លេង​នៅ Sky Bet Championship ៕

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN