វឌ្ឍនាកាបន្តរក​គ្រាប់បាល់បាន ​ខណៈបឹង​កេត​ឈ្នះអាស៊ីអឺរ៉ុប៣ទល់១

ខ្សែប្រយុទ្ធជម្រើសជាតិ​កម្ពុជា កីឡាករចាន់ វឌ្ឍនាកាបន្ត​រក​បាន​គ្រាប់​បាល់​២​គ្រាប់បន្ថែម​ទៀត​ក្នុង​ជំនួប​បឹង​កេត​ឈ្នះអាស៊ីអឺរ៉ុប​៣​ទល់​១​ក្នុងពាន​រង្វាន់ Metfone Cambodian League 2021 សប្ដាហ៍ទី៦នៅ​កីឡដ្ឋាន អេ អរ យូ ស្ប៉តផាក។

Photo_2021 07 07_17 31 15

២​គ្រាប់​របស់ចាន់ វឌ្ឍនាការក​បាន​ដោយ​ការ​ទាត់​បាល់​ពិន័យ១១ម៉ែត្រនៅ​នាទី​៤៨​ និង​បន្ថែម​មួយ​គ្រាប់​ទៀត​នៅ​នាទី៦៩ ។ គ្រាប់​ទី​៣​រក​បាន​ដោយ​ខ្សែការពារស្លាប សេត រ៉ស៊ីបនៅ​នាទី៨៦ ចំណែក​មួយ​គ្រាប់​របស់​អាស៊ីអឺរ៉ុប​រក​បាន​ដោយ​កីឡាករ ABEE NDJOO HABBER នៅ​នាទី៧៥។

NS HSC 1142

លទ្ធផល​នេះ​មានន័យថា បឹង​កេត​រក​ឃើញ​ជ័យជម្នះ​៣​ប្រកួត​ជាប់​គ្នាហើយ​ដោយ​ទទួលបាន​៩ពិន្ទុពេញ។​ ចំណែកវឌ្ឍនាកាវិញ​ ពេល​នេះ​រក​បាន​៥​គ្រាប់​ហើយ​ក្នុងការ​ចូល​លេង​ជម្រើសដំបូង១១នាក់លើក​ទី​២៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN