Marcio Marques ស៊ុត​បញ្ចូល​ទី៣​គ្រាប់​ម្នាក់ជួយណាហ្គាឈ្នះប៉ូលិស៤ទល់០

ក្រុមណាហ្គាវើល​ដ៏​ពិត​ជា​ធ្វើ​បាន​ល្អ​មែន​ទែនក្នុងជំនួបប្រកួតជាមួយក្រុមនគរបាលជាតិ​ដោយ​យក​ឈ្នះ​ក្នុង​លទ្ធផល​៤​ទល់​០​នា​ការ​ប្រកួត​ក្នុងពាន​រង្វាន់ Metfone Cambodian League នៅ​ទីលាន 7NG ខណៈកីឡាករ​ប្រេស៊ីល ​Marcio Marques​រក​បាន​៣​គ្រាប់​ម្នាក់ឯង។

6080ddefb4e6d_1619058120_medium

បី​គ្រាប់​របស់​កីឡាករ​ប្រេស៊ីលរូប​នេះ​រក​បាន​នៅ​នាទី ២១ ៣៣​និង​នាទី​៦៧ ខណៈមួយ​គ្រាប់​ទៀត​រ៤ក​បាន​ដោយ​ខ្សែបម្រើមាឌល្អិត គួច ដានី។ សម្រាប់ ​Marcio Marques ​៣​គ្រាប់​នេះ​ធ្វើឲ្យ​រូប​គេ​រក​បាន​សរុប​៦​គ្រាប់នៅ MCL រដូវកាល២០២១ ដោយឈរលំដាប់ទី៣ក្នុងតារាង Top Scorer។

Photo_2021 07 07_17 42 03

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN