ទីផ្សារដោះដូរកីឡាករជើង​ទី​២​ក្នុង​ MCL ចាប់​ផ្ដើម​បើកពេលណា?

ទីផ្សារដោះដូរកីឡាករក្នុងពាន​រង្វាន់ Metfone Cambodian League រដូវ​កាល២០២១​ជើង​ទី​២​ ឬ​អាច​និយាយ​ទីផ្សារដោះកីឡាករពាក់កណ្ដាលរដូវ​កាល​ (Cambodian League Transfer Window 2)នឹង​ចាប់​ផ្ដើម​បើកនៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ហើយ។

Untitled 2

តាម​ការ​បញ្ជាក់​របស់គណៈកម្មការរៀបចំ​ការ​ប្រកួតបាល់​ទាត់​កម្ពុជា ថ្ងៃចាប់ផ្ដើម​បើក​ទីផ្សារ​ដោះដូរកីឡាករ​គឺ​នៅ​ថ្ងៃ​ទី​២១​ខែ​កក្កដា​ខណៈថ្ងៃបិទបញ្ចប់នៅ​ថ្ងៃទី២០ខែសីហាឆ្នាំ២០២១។ កំឡុង​ពេល​នេះ! ក្លិប​នានាក្នុង​លីគកំពូលកម្ពុជា​អាច​ធ្វើ​ការ​ដោះដូរកីឡាកររបស់​ខ្លួន​ចំនួន​៥នាក់ កីឡាករខ្មែរចំនួន៣នាក់ កីឡាករបរទេសចំនួន២​នាក់។

Cambodian League Transfer Winodow

គិត​មកដល់​ថ្ងៃនេះ ការ​ប្រកួតពាន​រង្វាន់លីគ​កំពូលកម្ពុជារដូវ​កាល​២០២១​ឈាន​ដល់សប្ដាហ៍​ទី​៧​ហើយ​ខណៈ​ការ​ប្រកួតក្នុង​សប្ដាហ៍មួយចំនួន​ត្រូវ​លើក​ពេល​ដោយ​សារ​កូវីដ១៩ហើយ​ធ្វើឱ្យក្លិប​ដេល​ពាក់ព័ន្ធត្រូវ​ផ្អាក ដើម្បី​ធ្វើ​ចត្តាឡីស័ក និង​ព្យាបាល៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN