អង្គរថាយហ្គឺរបន្ត​ឈរកំពូលតារាង​លីគកម្ពុជា២០២១ក្រោយ​ឈ្នះអគ្គិសនីកម្ពុជា៣ទល់១

ក្រុមមានមូលដ្ឋាន​នៅ​ខេត្តសៀមរាបអង្គរថាយហ្គឺបន្ត​ឈរកំពូលតារាងលីកកំពូលកម្ពុជាយ៉ាងរឹងមាំ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​អគ្គិសនីកម្ពុជា​ក្នុង​លទ្ធផល៣​ទល់​១​នា​ការ​ប្រកួតសប្ដាហ៍​ទី​៧នៅ​កីឡដ្ឋាន អេស អ យូ ខណៈការ​ប្រកួត​ទើបចប់​មុននេះ​បន្តិច។

៣​គ្រាប់​របស់អង្គរថាយហ្គឺ​រក​បាន​ដោយ​កីឡាករ ឈង់ ប៊ុនណាត​នាទី​១០  ELIEL DA CRUZ នាទី​៣០​ និង​ ATA JESSE INIA នាទី​៣៤​ខណៈដែល ចិន វណ្ណៈស៊ុត​គ្រប់​បាល់​ជា​រង្វាន់​លួងចិត្ត​ដល់​អគ្គិសនីនៅ​នាទី​៨៣។

 

Photo_2021 07 12_17 29 53

លទ្ធផល​នេះមានន័យថា អង្គរថៃហ្គឺរ​ឈរកំពូលតារាងលីគ​កំពូល​កម្ពុជារដូវ​កាល​២០២១​ដោយ​ឆ្លង​កាត់៧ប្រកួតឈ្នះ៦ ប្រកួត ស្មើ១ប្រកួត ស៊ុត​បញ្ចូល​ទី​គេ​១៣​គ្រាប់​របូត៥គ្រាប់ មាន១៩ពិន្ទុក្នុង​ដៃ។ ចំណែក​អគ្គិសនី​កម្ពុជា​វិញឈរ​លេខ១១ក្នុងតារាងលីគ ឈ្នះមួយ​ប្រកួត​និង​ចាញ់​៥ប្រកួតមិន​ដែល​ស្មើ មាន៣​ពិន្ទុក្នុង​ដៃ។

Photo_2021 07 12_17 42 00

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN