Jadon Sancho រំពឹង​ថា​នឹង​មក​ពិនិត្យសុខភាព​នៅ​ Man utd ស្អែក​នេះ​ក្រោយ​ចប់​ភារកិច្ច​នៅជម្រើសជាតិ

យោងតាមការចុះផ្សាយរបស់ Daily Mail បានឱ្យដឹងថា Jadon Sancho ទំនងជានឹងទទួលការ​ពិនិត្យសុខភាពជាមួយក្រុម Man United របស់គាត់ នៅថ្ងៃអង្គារទី ១៣ ខែកក្កដាពោលគឺពីរបីថ្ងៃបន្ទាប់ពីទទួល​ការ​ខកចិត្តជាមួយក្រុមជម្រើសជាតិអង់គ្លេសក្នុងវគ្គផ្តាច់ព្រ័ត្រ Euro ២០២០ ។

FBL EURO 2020 2021 MATCH51 ITA ENG

បិសាចក្រហមចង់បំពេញកិច្ចព្រមព្រៀងនេះឱ្យបាន​ឆាប់ហើយចង់ឲ្យកីឡាករអង់គ្លេស បំពេញរាល់នីតិវិធីដែលនៅសេសសល់មុនពេលគាត់ឈប់សម្រាកនៅថ្ងៃវិស្សមកាល។ Sancho នឹងឈប់សម្រាក ៣ សប្តាហ៍សម្រាប់វិស្សមកាលរបស់គាត់ ដែល​នេះមានន័យថាគាត់នឹងត្រូវត្រឡប់មកវិញនៅខែសីហា និងចូលរួមការហ្វឹកហាត់សម្រាប់​ការ​ប្រកួតមុនបើករដូវកាលក្រោយជាធម្មតា។

Ac5f2777 5a10 4b4f Abc4 1437929d9074

បិសាចក្រហមបានយល់ព្រមលើកិច្ចព្រមព្រៀងជាគោលការណ៍ សម្រាប់ពេលនេះជាមួយក្រុម Borussia Dortmund ដោយបានចំណាយប្រាក់ចំនួន ៧៣ លានផោនឱ្យក្លិបអាឡឺម៉ង់សម្រាប់​តម្លៃខ្លួនកីឡាករវ័យ២១ឆ្នាំរូបនេះ។

FBL EURO 2020 2021 ENG TRAINING

Sancho គឺជាជនរងគ្រោះនៃការរំលោភបំពានពូជសាសន៍ដ៏គួរឱ្យស្អប់ខ្ពើមមួយចំនួន បន្ទាប់ពីស៊ុត​បាល់​ប៉េណាល់ទី​១១ម៉ែត្រទល់នឹងជម្រើសជាតិអ៊ីតាលី ប៉ុន្តែសង្ឃឹមថានឹងគាត់​នឹង​ត្រឡប់មកវិញជាមួយបិសាចក្រហមនៅរដូវកាលក្រោយ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN