Man Utd តែងតាំង​គ្រូជំនួយម្នាក់ ដើម្បី​បន្ថែមលើ​ជំនាញបាល់ Set-Piece ដល់​ក្រុមមុនរដូវកាលថ្មីមកដល់

Man United បានតែងតាំងលោក Eric Ramsay ធ្វើជាគ្រូបង្វឹក(គ្រូជំនួយ)សម្រាប់ឈុតថ្មីរបស់ពួកគេមុនរដូវកាល ២០២១/២២ចូលមកដល់ ។

41561473 Min

យោងតាមគេហទំព័រផ្លូវការរបស់​ក្លិប អតីត​គ្រូបង្វឹក​យុវជន u23​ក្លិប​តោ​ខៀវ Chelsea រូបនេះ នឹងទទួលខុសត្រូវក្នុងការធ្វើការជាមួយកីឡាករផ្ទាល់លក្ខខណៈបុគ្គល និងទទួលបន្ទុកក្នុងការបណ្តុះបណ្តាលលើបាល់រៀបចំ​(set-pieces)។

Manchester United Appoint New First Team Coach 758x398

លោក Ole Gunnar Solskjaer បានមានប្រសាសន៍អំពី​ការ​តែងតាំង​គ្រូជំនួយថ្មី​ ដើម្បី​ជួយគាំទ្រនិង​ជ្រោមជ្រែងលោកថាៈ“ យើងមានសំណាងគ្រប់គ្រាន់ក្នុងការបញ្ចុះបញ្ចូលលោក Eric Ramsay ឲ្យមកចូលរួមជាមួយក្លិបល្អបំផុតនៅលើពិភពលោកនិងក្នុងប្រទេសអង់គ្លេស"។

"គាត់គឺជាគ្រូបង្វឹកដែលទទួលបានការវាយតំលៃខ្ពស់ ដែលនឹងត្រូវធ្វើការជាមួយកីឡាករជាលក្ខណៈបុគ្គល និងទទួលបន្ទុកក្នុង​ការ​បង្វឹក​បាល់រៀបចំផង​ដែរ។ យើងរំភើបណាស់។ គាត់នៅក្មេង និង​មានភាពស្រស់ស្រាយ ហើយមានគំនិតថ្មីៗ ក្នុងនាមជាគ្រូបង្វឹកច្នៃប្រឌិតដែលយើងស្គាល់តាំងពីមុនមក។ Kieran [McKenna] ស្គាល់គាត់ច្បាស់កាលនៅ Loughborough ដូច្នេះយើងពិតជាពេញចិត្តណាស់ចំពោះរឿងនេះ"។

Eric Ramsay Cfcdev Academy Stock

Ramsay គឺជាផ្នែកមួយនៃបុគ្គលិកគ្រូបង្វឹកដែលគ្រប់គ្រងក្រុម U23 Chelsea កាលពីរដូវកាលមុន។ ក្រុមបិសាចក្រហមបានបណ្តោយឱ្យមានគ្រាប់បាល់ស៊ុតបញ្ចូលទីពីបាល់ជ្រុង ឬបាល់ហ្វ្រីឃីកច្រើនកាលពីរដូវកាលមុនហើយ Eric Ramsay នឹងទទួលខុសត្រូវក្នុងការជួយកែលម្អលើ​ចំណុច​នេះ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN