វះកាត់របួសស្មា Rashford នឹង​អវត្តមាន២ខែដំបូងក្នុង Premier League រដូវកាលថ្មី

យោងតាមសារព័ត៌មាន The Telegraph បានឱ្យដឹងថា Marcus Rashford កំពុងជំរុញការវះកាត់របួសស្មានិង​ជើងរបស់​គាត់ បន្ទាប់ពីការបញ្ចប់ព្រឹត្តិការណ៍ Euro2020 ។

TELEMMGLPICT000221853552_trans_NvBQzQNjv4BqPuT91k5ORvC66u5_fRKqmmT_qIFhynusRGXDkCblfg4

ខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United បានទទួលការស្កេនមួយ កាលពីដើមសប្តាហ៍នេះដោយបង្ហាញថាការដាច់រហែកសាច់ដុំនៅស្មាខាងឆ្វេងរបស់គាត់បច្ចុប្បន្នមិនមានសភាពធ្ងន់ធ្ងរទេ តែ​យ៉ាង​ណា!របួស​ចាំបាច់​ត្រូវ​ការ​វះកាត់។

0_GettyImages 1290896059

កីឡាករអន្តរជាតិអង់គ្លេសរូបនេះ នៅតែត្រូវបានគេរំពឹងថានឹងវះកាត់របួស​នេះជាចាំបាច់ បន្ទាប់ពីបានរងរបួសស្មាចាប់តាំងពីខែវិច្ឆិកាឆ្នាំ ២០២០ និងលេងដោយការចាក់ថ្នាំបំបាត់ការឈឺចាប់។ ជាមួយនឹងការវះកាត់ដែលគ្រោងនឹងធ្វើនៅចុងខែកក្កដានេះ Rashford ទំនងជាខកខានរយៈពេល ២ ខែដំបូងនៃរដូវកាល ២០២១/២២ ។ Man United រំពឹងថារូបគេនឹងវិលត្រឡប់មកវិញនៅខែតុលា៕

185717d1 7478 4edb Ae21 13837a59296f

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN