កីឡាករជម្រើស​ជាតិ​អង់គ្លេសងឿងឆ្ងល់ហេតុអ្វី Rashford បានលេង​នៅ Euro 2020 តិចម្ល៉េះ

Marcus Rashford ត្រូវបានគ្រូបង្វឹកលោក Gareth Southgate បញ្ចូលឈ្មោះក្នុងក្រុមជម្រើសជាតិអង់គ្លេសសរុប​ទាំង ២៦ នាក់នៅ Euro ២០២០ បើទោះបីជាមានបញ្ហារបួសប្រអប់ជើង និងស្មាក៏ដោយ។

4b93ed76e76b4903be78667317f240ac

ខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហមរូបនេះ បានធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍ក្នុងការហ្វឹកហាត់ ហើយកីឡាកររបស់ក្រុមតោទាំងបីទាំងអស់បានងឿងឆ្ងល់ថាគាត់គួរតែលេងឱ្យបានច្រើនជាងនេះ​ហើយ​ហេតុអ្វីបាន​ជាគាត់មិនសូវ​ទទួលបានឱកាស​លេង?។

Marcus Rashford England F365 1

ទោះយ៉ាងណាកីឡាករវ័យ ២៣ ឆ្នាំរូបនេះត្រូវបានកំណត់ឱ្យលេងត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះក្នុងពេលប្រកួតនានា ហើយលោក Gareth Southgate បាន​ដាក់​ឲ្យ​គាត់​ទៅ​ស៊ុត​បាល់​ប៉េណាល់ទីពេល​លេង​វគ្គ​ផ្ដាច់​ព្រ័ត្រជាមួយអ៊ីតាលី។

4b93ed76e76b4903be78667317f240ac

Rashford គ្រោងនឹងធ្វើការវះកាត់ជាចាំបាច់នៅលើស្មារបស់គាត់ ខណៈបិសាចក្រហមរំពឹងថាកីឡាកររូបនេះនឹងវិលត្រឡប់មកវិញរហូតដល់ខែតុលា។ យោងតាម Telegraph ការ​វះកាត់នគ្រោងនឹងធ្វើនៅចុងខែនេះ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN