តើ​ពេលណា Sancho អាចបង្ហាញខ្លួនលើក​ដំបូងបំផុតឱ្យ Man Utd?

Jadon Sancho នឹងមិនបង្ហាញខ្លួនក្នុង​ការ​ប្រកួតណាមួយជាលើកដំបូងឱ្យMan United នោះ​ទេ នៅ​ពេល​ដែលថ្ងៃសម្រាកវិស្សមកាល៣អាទិត្យរបស់​គាត់​មិន​ទាន់ផុត​កំណត់​គិត​ចាប់​តាំងពី​គាត់មក​ពិនិត្យសុខភាពជាមួយក្លិប។

44919619 0 Image A 50_1625151310694

កាសែតអង់គ្លេស The Athletic អះអាងថាកីឡាករអង់គ្លេសរូបនេះ នឹងចូលរួមជាមួយក្រុមក្នុងការប្រកួតចុងក្រោយនៃ​កាលវិភាគប្រកួតមុនបើករដូវកាលទល់នឹងក្រុម Everton នៅថ្ងៃទី ៧ ខែសីហា។ គាត់អាចនឹងបង្ហាញខ្លួនលើកដំបូងក្នុងនាមជាកីឡាកររបស់ Man United លេទល់នឹងក្រុម Everton នៅក្នុងនោះនៅ Old Trafford​ ។

NINTCHDBPICT000645502152

ប៉ុន្តែយ៉ាងណា! Sancho ទំនងជានឹងបង្ហាញខ្លួនជាផ្លូវការសម្រាប់ក្រុមបិសាចក្រហម នៅក្នុងការប្រកួតបើកឆាកក្របខ័ណ្ឌ Premier League របស់ពួកគេទល់នឹងក្រុម Leeds United នៅថ្ងៃទី ១៤ ខែសីហា។

ៃានចហោ

ខណៈដែល Marcus Rashford រំពឹងថានឹងខកខានរយៈពេលប៉ុន្មានខែដំបូងនៃរដូវកាលនេះ បន្ទាប់ពីទទួលការវះកាត់របួសស្មា Jadon Sancho អាច​ដើរ​ទួនាទីសំខាន់ក្នុងតំបន់ប្រយុទ្ធរបស់​លោក Ole Gunnar Solskjaer ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN