តារាចម្រៀងវ័យក្មេងសម្លេងពិរោះ យ៉ាន់ សុជាតា កំពុងសម្រុកចេញបទចម្រៀងជាបន្តបន្ទាប់ក្នុងផលិតកម្មTop Music(មានវីឌីអូ)

តារាចម្រៀងស្រីវ័យក្មេងជាងគេប្រចាំផលិតកម្ម Top Music កញ្ញា យ៉ាន់ សុជាតា កំពុងតែសម្រុកចេញបទចម្រៀងជាបន្តបន្ទាប់សម្រាប់អ្នកគាំទ្ររបស់ខ្លួន ទោះបីជាស្ថិតក្នុងកាលៈទេសៈកូ.វី.ដក៏ដោយ។

S6

គួរបញ្ជាក់ផងដែរថា តារាចម្រៀងស្រីវ័យក្មេងស្រស់សោភារូបនេះ បានចូលច្រកក្រោមទ្រនំផលិតកម្ម Top Music តាំងពីខែធ្នូឆ្នាំ២០២០ មកម្លេះ។ បើគិតមកដល់ពលនេះតារាចម្រៀង យ៉ាន់ សុជាតា បានចេញចម្រៀងរបស់ខ្លួនក្នុងផលិតកម្មនេះ បានប្រមាណជា ប្រាំពីរបទហើយ បើគិតមកដល់ថ្ងៃទី១៥ខែកក្តដា ឆ្នាំ ២០២១។

151146358_803876990210428_2545561256937999398_n

152012006_803877020210425_800610921706685297_n

202443221_875752626356197_8474686332431539263_n

ហើយនាពេលថ្មីៗនេះកញ្ញា យ៉ាន់ សុជាតា ក៏ទើបនឹងបានចេញចម្រៀងមួយបទ ដែលមានចំណងជើងថា បាក់ស្លាបខានហើរ ដែលជាចង្វាក់ញាក់កន្ត្រាក់អារម្មណ៍ ស្តាប់ហើយញ័រជើងញ័រដៃចង់វៃឡើងតែម្តង។

បើយោងតាមសម្តីរបស់អ្នកស្និតស្នាលរបស់កញ្ញា យ៉ាន់ សុជាតា លោកបានបង្ហើបប្រាប់ខាងព័ត៌មាន ក្នុងស្រុក ថា កញ្ញា នឹងមានបទចម្រៀងជាច្រើនទៀត កំពុងត្រៀមផ្សាយចេញជាផ្លូវការចែកជូនដល់អ្នកគាំទ្ររបស់កញ្ញាស្តាប់កម្សាន្តនាពេលខាងមុននេះ។

សូមទស្សនាវីឌីអូខាងក្រោម៖

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក