ឆាប់ៗនេះ តើសំណាងអ្វី ដែលនឹងចូលមករកអ្នក?

ជ្រើសរើសរូបព្រះសង្ឃមួយអង្គ ដើម្បីដឹងពីលាភសំណាងដែលនឹងចូលមកក្នុងជីវិតរបស់អ្នក ក្នុងរយៈពេលឆាប់ៗខាងមុខនេះ?

Screen Shot 2021 07 18 At 1.14.55 PM

1. ព្រះសង្ឃអង្គទី 1

សំណាងដែលនឹងចូលមកក្នុងជីវិតអ្នក គឺការនាំមកនូវជីវិត និងដំណឹងដ៏ល្អ។ សូមចងចាំថា នៅពេលដែលអ្នកផ្លាស់ប្តូរការយល់ឃើញរបស់អ្នកអំពីរឿងលុយកាក់ ហើយទទួលយកថា យើងរស់នៅក្នុងពិភពលោកដែលសម្បូរបែប និងភាពរុងរឿង អ្នកនឹងរស់នៅក្នុងជីវិតដែលរីកចម្រើនកាន់តែខ្លាំងជាងមុន។

2. ព្រះសង្ឃអង្គទី 2

ព្រះសង្ឃអង្គទី 2 បង្ហាញពីការមើលថែការពារផ្ទះ និងសមាជិកគ្រួសាររបស់អ្នក។ ចងចាំថា គ្មានកន្លែងណាដែលមានក្ដីសុខ សុភមង្គល និងសុវត្ថិភាព ភាពកក់ក្ដៅដល់អ្នក​ជាងគ្រួសារ និងផ្ទះរបស់អ្នកនោះឡើយ។

3. ព្រះសង្ឃអង្គទី 3

ព្រះសង្ឃអង្គទី 3 នេះនឹងនាំមកនូវសំណាងល្អ ជួយឱ្យក្ដីសុបិន និងបំណងប្រាថ្នារបស់អ្នក ក្លាយទៅជាការពិត។ សូមចាំថា ក្តីសុបិន គឺជាចំណុចចាប់ផ្តើមនៃអ្វីគ្រប់យ៉ាង ពីព្រោះគ្មានអ្វីដែលក្លាយជាការពិតដោយគ្មានការស្រមៃជាមុនទេ ហើយអ្នកគឺជាវិមាត្រនៃក្តីសុបិន ប្រសិនបើក្តីសុបិនរបស់អ្នកធំ អ្នកនឹងអាចមានសមត្ថភាពធ្វើឱ្យពួកគេក្លាយជាការពិត។

4. ព្រះសង្ឃអង្គទី 4

ព្រះសង្ឃអង្គទី 4 នេះ នឹងជួយអ្នកបំពេញភារកិច្ច និងគម្រោងទាំងអស់ដែលអ្នកកំពុងធ្វើការ។ សូមចាំថា នៅពេលអ្នកខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅរបស់អ្នកមនុស្សនឹងគាំទ្រអ្នក ដើម្បីសម្រេចគ្រប់កិច្ចការងារទាំងឡាយ។

5. ព្រះសង្ឃអង្គទី 5

គុណភាពនៃជីវិតរបស់អ្នក អាស្រ័យលើការសម្រេចចិត្តរបស់អ្នក។ ព្រះសង្ឃអង្គទី 5 ដែលអ្នកបានជ្រើសរើស នឹងនាំមកនូវភាពរសើប និងភាពវៃឆ្លាតដើម្បីជួយអ្នកធ្វើការជ្រើសរើសបានល្អបំផុត។

6. ព្រះសង្ឃអង្គទី 6

សំណាងដែលព្រះសង្ឃចុងក្រោយនឹងនាំឱ្យអ្នក គឺការលុបបំបាត់ថាមពលមិនល្អ បំបាត់ភាពច្រណែន ការរងទុក្ខ ហើយនាំមកនូវសេចក្តីអំណរ សេចក្តីស្រឡាញ់ ពន្លឺភ្លឺថ្លា និងសុភមង្គលដល់អ្នក។ ចងចាំថា សុភមង្គលមិនអាស្រ័យលើស្ថានភាពជីវិតរបស់មនុស្សម្នាក់ៗទេ តែអាស្រ័យលើអាកប្បកិរិយារបស់យើងខ្លួនឯង៕

ប្រភព ៖ Emdep/Knongsrok