យីអ៊ុន​ម្ចាស់ផ្ទះ​ធ្លាក់ដូចបោសលុយចេញក្រៅ បើ​ហ៊ាន​តែ​ដាក់​អំបោស​ខុស​ទីតាំង​ ៥ នេះ

អំបោស​បោស​សម្អាត​ផ្ទះ មិន​ចេះ​តែ​អាច​ដាក់​នៅ​ទីតាំង​ណា​តាម​អំពើ​ចិត្ត​នោះ​ទេ ដោយ​តាម​ក្បួន​ហុងស៊ុយ វា​ក៏​អាច​ជះ​ឥទ្ធិពល​ដល់​យីអ៊ុន​ឡើង​ចុះ​របស់​ម្ចាស់ផ្ទះ​បាន​ដែរ។ ខាង​ក្រោម​យើង​បង្ហាញ​ទីតាំង​ទាំង ៥ ដែល​ដាច់​ខាត​មិន​ត្រូវ​ដាក់​អំបោស ព្រោះ​វា​នាំ​ឲ្យ​អ្នក​ធ្លាក់​ចុះ​យីអ៊ុន និង​ជួប​សំណាង​មិន​ល្អ៖

៥) កុំ​ដាក់​នៅ​មាត់​ទ្វារ​ចេញ​ចូល​ផ្ទះ

1

ដោយសារ​តែ​អំបោស​ជា​របស់​កខ្វក់ ដូច្នេះ​មនុស្ស​ជា​ច្រើន​រមែង​ទុក​វា​នៅ​ទីតាំង​ក្បែរ​មាត់​ទ្វារ​ចេញ​ចូល​អាច​ជា​ខាង​ក្នុង​ឬ​ក្រៅ​ផ្ទះ។ យ៉ាង​ណា​នេះ​ជា​ការ​អនុវត្ត​ខុស​ឆ្គង​មួយ​ហើយ ដោយសារ​មាត់​ទ្វារ​ចេញ​ចូល​ផ្ទះ តាម​ក្បួន​ហុងស៊ុយ គឺ​ជា​កន្លែង​ហៅ​ទ្រព្យ ហៅ​លាភ​ចូល​មក​ខាង​ក្នុង​បរិវេណ​ផ្ទះ ដូច្នេះ​បើ​អ្នក​ដាក់​អំបោស​នៅ​ផ្លូវ​ចូល​នោះ ស្មើ​នឹង​អ្នក​បាច​បន្លា ​បញ្ចៀស​មិន​ឲ្យ​លាភ​ចូល​មក​ក្នុង​ផ្ទះ​អ៊ីចឹង​ដែរ។

៤) កុំ​ដាក់​អំបោស​នៅ​កាច់​ជ្រុង​បន្ទប់​ទទួល​ភ្ញៀវ

Ice_screenshot_20210724 141119

បន្ទប់​ទទួល​ភ្ញៀវ​ក៏​ដូច​គ្នា ជា​កន្លែង​ដែល​ទទួល​យក​ភាព​រុងរឿង និង​សំណាង ដែល​ជា​ស្នូល​នៃ​ផ្ទះ​ដ៏​សំខាន់​មួយ។ ការ​ទុក​អំបោស​នៅ​ក្បែរ​នោះ ស្មើ​នឹង​ដូច​បំផ្លាញ​លាភ​សំណាង​របស់​ម្ចាស់ផ្ទះ​ដូច​គ្នា​អ៊ីចឹង​ដែរ។​

៣) កុំ​ដាក់​អំបោស​នៅ​ក្នុង​ផ្ទះ​បាយ

3

បន្ទប់​ទទួល​ភ្ញៀវ​តំណាង​ឲ្យ​ស្វាមី រី​ឯ​ផ្ទះ​បាយ​ក្តី​តំណាង​ឲ្យ​ភរិយា។ នេះ​បើ​តាម​ក្បួន​ហុងស៊ុយ​ដែល​គេ​តំណាល​តាំង​ពី​ដើម​រៀង​មក។ ដូច្នេះ​វា​ដូច​គ្នា​ទៅ​នឹង​បន្ទប់​ទទួល​ភ្ញៀវ​ដែរ ហើយ​គេ​ជឿ​ថា វា​នឹង​អាច​ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​មាន​សុខភាព​ផ្លូវកាយ​និង​ផ្លូវ​ចិត្ត​មិន​ល្អ។

២) កុំ​ដាក់​អំបោស​នៅ​ក្នុង​បង្គន់

បង្គន់​ជា​កន្លែង​កខ្វក់​ផុត​លេខ​មួយ​ហើយ​ក្នុង​ផ្ទះ ដូច្នេះ​គ្នា​យើង​ខ្លះ​គិត​ថា វា​ជា​ការ​សមរម្យ ដែល​ដាក់​អំបោស​នៅ​ទី​នោះ។ យ៉ាង​ណា​បើ​តាម​ក្បួន​ហុងស៊ុយ វា​នាំ​ឲ្យ​មាន​ខ្យល់​បរិយាកាស​មិន​ល្អ ក៏​ធ្លាក់​យីអ៊ុន​ដូច​គ្នា ហើយ​បើ​តាម​ក្បួន​វិទ្យាសាស្រ្ត​គឺ​វា​ប្រមូល​ផ្តុំ​បាក់តេរី​ចូល​គ្នា​កាន់​តែ​ច្រើន​លើស​ដើម។

១) កុំ​ដាក់​ចំហៀង​ផ្ទះ

3 Thoi Diem Quan Trong Khong Duoc Quet Nha Keo Mat Loc Hot Rac Hot Ca Tien Do Di 4 1570788690 832 Width600height429

នៅ​ខាង​ក្រៅ​ផ្ទះ អាច​ថា​មិន​ជា​ប៉ះពាល់​អ្វី​ទេ តែ​លើកលែង​ជ្រុង​ចំហៀង​ផ្ទះ​នេះ​មួយ គឺ​វា​ប៉ះពាល់​ខ្លាំង​ណាស់។ ចាប់​ពី​ទ្វារ​បើក​ចេញ​ចូល​ទៅ នៅ​ទិសដៅ​មុំ ៤៥ ដឺក្រេ អ្នក​មិន​គួរ​ដាក់​អំបោស​នៅ​ទី​នោះ​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ទ្រព្យសម្បត្តិ​ក្នុង​ផ្ទះ​មាន​ការ​ធ្លាក់​ចុះ​បាន។

សរុប​មក​អ្នក​គួរ​ជៀស​ទីតាំង​ទាំង ៥ ហើយ​សួរ​ថា​ទីតាំង​ណា​សក្តិសម និង​ល្អ​បំផុត ក្នុង​ការ​ទុក​ដាក់​អំបោស? នោះ​គឺ​នៅ​ខាង​ក្រោយ​ផ្ទះ ឬ​នៅ​លើ​យ៉​ ហើយ​តាម​ក្បួន​ហុងស៊ុយ​វា​អាច​បញ្ចៀស​រឿង​អាក្រក់​មិន​ឲ្យ​ចូល​ផ្ទះ​បាន​ទៀត​ផង ប្រសិន​អ្នក​ដាក់​ត្រូវ​ទីតាំង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

Optimized by Optimole