មិន​បាច់​សម្គាល់​ច្រើន​ទេ! មើល​តែ​សញ្ញា​ ២ នេះ​ពេល​ផឹក​ទឹក ក៏​អាច​ដឹង​អ្នក​កើត​ទឹក​នោម​ផ្អែម​ឬ​អត់

ជំងឺ​ទឹកនោមផ្អែម​គឺ​គ្រោះថ្នាក់​ខ្លាំង​ណាស់ ហើយ​មនុស្ស​ជា​ច្រើន​មិន​បាន​ដឹង​មុន​​នោះ​ទេ ហើយ​ចេះ​តែ​បណ្ដែតបណ្ដោយ​ រហូត​នាំ​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ​ខ្លាំង​ ពិបាក​ក្នុង​ការ​ព្យាបាល។ យ៉ាង​ណា​ក្នុង​អត្ថបទ​នេះ យើង​ណែនាំ​ពី​វិធី​សង្កេត​មើល​តាម​រយៈ​ការ​ទទួល​ទាន​ទឹក ២ ចំណុច​ដូច​ខាង​ក្រោម៖

១) បន្ទាប់​ពី​ផឹក​ទឹក​រួច នៅ​តែ​ស្ងួត​មាត់

20200306_183348_362008_uongnuoc.max 800x800

អ្នក​ជំនាញ​នៅ​ប្រទេស​ឥណ្ឌា​និយាយ​ថា ការ​ស្រេក​ទឹក​ខ្លាំង​ញឹកញាប់​ពេក ក៏​ជា​សញ្ញា​ព្រមាន​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​មួយ​ដែរ ព្រោះ​ដោយសារ​រាងកាយ​អ្នក​ហាក់​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​មិន​បាន​ល្អ នោះ​ឲ្យ​តម្រង​នោម​ផលិត​ទឹក​នោម​មក​ច្រើន​លើស​កំណត់។ នេះ​បណ្ដាល​ឲ្យ​អ្នក​ឆាប់​ខ្វះ​ជាតិ​ទឹក ហើយ​ស្រេក​ទឹក​ញឹកញាប់។

មួយ​ផ្សេង​ទៀត​ក្រោយ​ពេល​ផឹក​ទឹក មាត់​របស់​អ្នក​នៅ​តែ​ស្ងួត ហាក់​គ្មាន​សំណើម​ទាល់​តែ​សោះ នោះ​ក៏​ជា​សញ្ញា​ព្រមាន​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ដូច​គ្នា។

២) ផឹក​ទឹក​តិចតួច តែ​នោម​ច្រើន

20190925_040246_642354_tieu Dem.max 800x800

មនុស្ស​ពេញ​វ័យ ជា​មធ្យម​នោម ៦-៨ ដង​ក្នុង​មួយ​ថ្ងៃ នោះ​គឺ​មាន​សុខភាព​ល្អ តែ​បើ​នោម​ញឹកញាប់​លើស​ពី ៨ ដង ហើយ​ជា​មនុស្ស​ដែល​មិន​ទទួល​ទឹក​ច្រើន​ផង នោះ​គឺ​ជា​សញ្ញា​បង្ហាញ​ច្បាស់​នៃ​ការ​កើត​ជំងឺ​ទឹកនោមផ្អែម។

លើស​ពី​នេះ​វា​ក៏​អាច​ជា​ជំងឺ​តម្រងនោម​ផង​ដែរ ហើយ​យកល្អ​គួរ​តែ​ទៅ​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​រក​មូលហេតុ​និង​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា។

គួរ​បញ្ជាក់​ថា រោគសញ្ញា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផ្សេង​ទៀត​មាន​ដូច​ជា ឧស្សាហ៍​ខ្សោះ​ជាតិ​ទឹក ហើយ​ឆាប់​វិល​មុខ​ឈឺក្បាល ស្បែក​ផ្លាស់ប្តូរ​ពណ៌ ទម្ងន់​ប្រែប្រួល​លឿន និង​ការ​កើន​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ដែល​ធ្វើ​ឲ្យ​អ្នក​ឆាប់​ស្រវាំង​ភ្នែក​ជា​ដើម៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

Optimized by Optimole