មេ​ផ្ទះ​ឆ្លាតវៃ​មិន​រក្សា​ទុក​អាហារ ៥ ប្រភេទ​នេះ​យូរ​ពេក​ទេ ព្រោះ​អាច​នាំ​ឲ្យ​ខូច​ថ្លើម​ខ្សោយ​តម្រងនោម

មនុស្ស​ជា​ច្រើន​ទម្លាប់​រក្សា​ទុក​អាហារ​នៅ​ផ្ទះ​កាន់​ខែ ព្រោះ​មិន​សូវ​ចង់​ចេញ​ទៅ​ខាង​ក្រៅ។ ប៉ុន្តែ​វា​ដោយ​ប្រភេទ​អាហារ​នោះ​ទេ ដោយ​សម្រាប់ ៥ ប្រភេទ​ទាំង​ខាង​ក្រោម អ្នក​មិន​គួរ​រក្សា​ទុក​វា​យូរ​ពេក​ទេ ព្រោះ​អាច​នាំ​ឲ្យ​គ្រោះថ្នាក់​ខ្លាំង​ដល់​រាងកាយ ពេល​យក​មក​បរិភោគ៖

៥) ប្រេង​ឆា

1

មនុស្ស​ជា​ច្រើន​តែងតែ​ទម្លាប់​ទិញ​នូវ​ប្រេង​ឆា​ដប​ធំ ព្រោះ​គិត​ថា​អាច​ប្រើ​បាន​យូរ និង​សន្សំសំចៃ។ យ៉ាង​ណា​មិន​មាន​ន័យ​ថា​ល្អ​នោះ​ទេ ព្រោះ​បើ​យើង​រក្សា​ទុក​យូរ ដោយ​មាន​បើក​គម្រប​ចុះ​ឡើង​ញឹកញាប់ វា​អាច​ធ្វើ​ឲ្យ​ជាប់​បាក់តេរី​និង​ជាតិ​កខ្វក់​ ក្លាយ​ទៅ​ជា​ផ្សិត​ធ្លាក់​ទៅ​ក្នុង​នោះ។ យល់​ល្អ​គួរ​ប្រើប្រាស់​ក្នុង​បរិមាណ​សមរម្យ​មួយ ពោល​កុំ​យក​វា​មក​ទុក​កាន់​ខែ​ដល់​ដុះ​ផ្សិត ហើយ​បន្ត​ប្រើប្រាស់។

៤) ពោត

2

អ្នក​ខ្លះ​ទុក​ពោត​ដើម្បី​ច្នៃ​ទៅ​ជា​ការ​ចម្អិន​អាហារ​ផ្សេងៗ តែ​បើ​អ្នក​រក្សា​វា​ទុក​យូរ​ដល់​ដុះ​ផ្សិត​ហើយ ត្រូវ​តែ​បោះ​វា​ចោល មិន​ត្រូវ​កាត់​ផ្នែក​ផ្សិត​នោះ​ចេញ ហើយ​គិត​ថា​មិន​អី​នោះ​ទេ។ បើ​នៅ​បន្ត​យក​មក​ទទួល​ទាន អាច​វិវត្ត​ឲ្យ​រាងកាយ​អ្នក​កើត​ទៅ​ជា​ជំងឺ​មហារីក​នៅ​ពេល​ខាង​មុខ។

៣) ខ្ទឹម​បារាំង​និង​ខ្ទឹម​ស

3

ស្រ្តី​មេ​ផ្ទះ​ភាគ​ច្រើន​តែងតែ​ទិញ​ខ្ទឹម​បារាំង ខ្ទឹម​ស រក្សា​ទុក ព្រោះ​ខ្ជិល​ចំណាយ​ពេល​ឡើង​ចុះ​ច្រើន។ បើ​យើង​ប្រើ​វា​ញឹកញាប់​មិន​អី​ទេ តែ​បើ​យក​វា​មក​ទុក​ចោល​រយៈ​ពេល​យូរ វា​ក៏​នឹង​ដុះ​ផ្សិត​ដូច​គ្នា ហើយ​បើ​អ្នក​នៅ​ទទួល​ទាន តាម​ការ​ស្រាវជ្រាវ​គឺ​ងាយ​នឹង​វិវត្ត​ទៅ​ការ​កើត​ជំងឺ​ថ្លើម។

២) អង្ករ

1

អង្ករ​ក៏​អាច​ដុះ​ផ្សិត​ដូច​អាហារ​ដទៃ​ទៀត​អ៊ីចឹង​ដែរ ហើយ​វា​ងាយ​នឹង​វិវត្ត​ទៅ​ជា​ផលិត​ជាតិ​ពុល Aflatoxin។ គ្រួសារ​ជា​ច្រើន តែងតែ​គិត​ថា​វា​មិន​អី​ទេ ពេល​ចម្អិន​រួចរាល់ តែ​ត្រូវ​ដឹង​ជាតិ​ពុល Afltoxin វា​មិន​ខ្លាច​កម្តៅ​នោះ​ទេ ទោះ​ស្ថិត​នៅ​សីតុណ្ហភាព​ខ្ពស់ ក៏​វា​មិន​ត្រូវ​បាន​កម្ចាត់​ដែរ ដូច្នេះ​ពេល​ទទួល​ទាន​អាច​បង្ក​ទៅ​ជា​ការ​ពុល ហើយ​បើ​បន្ត​រយៈ​ពេល​វែង​នឹង​ក្លាយ​ទៅ​ជា​ជំងឺ​មហារីក​បាន។

១) ដំឡូង​បារាំង

Print

ដំឡូង​បារាំង​ក៏​ដូច​គ្នា​អ៊ីចឹង​ដែរ បើ​យើង​រក្សា​ទុក​វា​មិន​បាន​ត្រឹមត្រូវ ហើយ​នាំ​ឲ្យ​ដុះ​ផ្សិត ក៏​អាច​ជះ​ផល​ប៉ះពាល់​ដល់​សុខភាព​ដូច​បណ្តា​អាហារ​ខាង​លើ។ អ្នក​មិន​ត្រូវ​ស្តាយ ហើយ​ទៅ​កាត់​ផ្នែក​ផ្សិត​ចេញ​ឡើយ។ បើ​ចង់​រក្សា​ទុក​វា​បាន​យូរ និង​មិន​ខូច​គុណភាព ត្រូវ​រក្សា​វា​ទុក​នៅ​កន្លែង​ស្ងួត៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

Optimized by Optimole