ខ្មែរ ៣លើក ឬ เขมรสามยก របស់ ​ព្រះអង្គម្ចាស់ក្សត្រិយ៍ថៃ សិរិនថន ជាសៀវភៅដែលនិយាយយ៉ាងច្រើនពីប្រទេសកម្ពុជា

លោកអ្នកប្រហែលជាមិនបានដឹងទេថា ខ្សែរាជវង្សថៃ ធ្លាប់មានស្នាដៃនិពន្ធសៀវភៅទាក់ទងនឹងប្រទេសកម្ពុជាផងដែរ។ ដោយ​ ខ្មែរ៣លើក ឬ ភាសាដើម เขมรสามยก (១៩៩៣) គឺជាសៀវភៅ ដែលជានិក្ខេបបទនិពន្ធដោយផ្ទាល់ដោយ ព្រះអង្គម្ចាស់ក្សត្រិយ៍ថៃ សិរិនថន ។

227329928_368378278207771_30409307390635432_n

សៀវភៅនេះ បានកត់ត្រារឿងរ៉ាវនៃដំណើរទស្សនកិច្ចរបស់អ្នកអង្គម្ចាស់ មកកាន់ប្រទេសកម្ពុជាចំនួន ៣ លើក ដោយលើកទី១

នៅចន្លោះថ្ងៃទី ២៥ - ២៧ ខែសីហាឆ្នាំ ១៩៩២ លើកទី ២ នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ១៩៩៣ និងលើកទី ៣ នៅចន្លោះថ្ងៃទី ១២-១៨ ខែមករា ឆ្នាំ ១៩៩២ ដែលជាឆ្នាំដដែល។

ក្នុងដំណើរទស្សនកិច្ចលើកដំបូង មកកាន់ប្រទេសកម្ពុជា បន្ថែមពីលើកាលវិភាគជួបជាមួយមហាវីរក្សត្រសម្តេចនរោត្តមសីហនុ និងម្ចាស់ក្សត្រីមុនីនាថ​ នៅឯព្រះបរមរាជវាំង ព្រះអង្គម្ចាស់ក្សត្រិយ៍ថៃ សិរិនថន ក៏បានទៅទស្សនាកន្លែងសំខាន់ៗផ្សេងៗ ទាំងនៅភ្នំពេញ ឧត្តុង្គ​ និងខេត្តតាកែវ​ ជាច្រើនកន្លែង ព្រមទាំងព្រះបរមរាជវាំង ប្រាសាទព្រះកែវ សារមន្ទីរជាតិ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូ និងបណ្ណាល័យជាតិ។ ល។

230793260_368378288207770_3010367098220375367_n

សម្រាប់ការ ទស្សនកិច្ចលើកទី ២ មកកាន់ប្រទេសកម្ពុជា ពីខេត្តត្រាតមកខេត្តកោះកុង ប្រទេសកម្ពុជា ព្រះអង្គម្ចាស់ក្សត្រិយ៍ថៃ សិរិនថន បានទៅពិនិត្យនៅមន្ទីរពេទ្យខេត្តកោះកុង បន្ទាប់មកបានមក ទស្សនាសាលាបឋមសិក្សាកោះកុង ហើយជិះទូកកម្សាន្តរ៉ូយ៉ាល់មើលទេសភាពមាត់ទន្លេទាំងពីរនៅពេលយប់ ហើយបានត្រលប់មកប្រទេសថៃវិញតាមឧទ្ធម្ភាគចក្រនៅថ្ងៃដដែល។

Unnamed (2)១

Unnamed (2)

ចំណែកឯការទស្សនកិច្ចលើកទី ៣ មកកាន់ប្រទេសកម្ពុជា ព្រះអង្គម្ចាស់ក្សត្រិយ៍ថៃ សិរិនថន បានទៅទស្សនកិច្ចសាលាដូនពេញ មន្ទីរពេទ្យកាល់ម៉ែត្រ សោយភោជនីយអាហារនៅរាជដំណាក់គ្រួសាររាជវង្សខ្មែរ ជាពិសេសក៏បានយាងទៅខេត្តសៀមរាបទស្សនាប្រាសាទអង្គរវត្ត តាព្រហ្ម និងទីតាំងសំខាន់ៗជាច្រើនកន្លែងទៀតនៅទឹកដីប្រវត្តិសាស្រ្តដ៏អស្ចារ្យរបស់ប្រទេសកម្ពុជាផងដែរ។

228841069_368378271541105_7159910255568149373_n

230537904_368378291541103_399506604987064050_n

229571417_368378294874436_1856591500855403584_n

គួរបញ្ជាក់ផងដែរថា ព្រះអង្គម្ចាស់ក្សត្រិយ៍ថៃ សិរិនថន ក៏បាន​ ព្រះលិខិតនៅក្នុងសៀវភៅនេះ ដោយបានរៀបរាប់ផងដែរថា៖ «

នាងខ្ញុំធ្លាប់បានសិក្សាទាក់ទងអំពីប្រទេសខ្មែរតាំងតែនៅមហាវិទ្យាល័យកម្រិតបរិញ្ញាបត្រ ក្នុងសម័យនោះអ្នកដែលចង់រៀនភាសាថៃឲ្យជ្រៅជ្រះ គឺត្រូវតែរៀនទាំងភាសាបាលី សំស្ក្រឹត និងខ្មែរ ដើម្បីឲ្យយល់ពាក្យសព្ទដែលនាំមកប្រើក្នុងភាសាថៃ និង យល់អំពីទស្សនៈក្នុងអក្សរសិល្ប៍ថៃ។ តាំងពីរៀនចប់មធ្យមសិក្សាមក ក៏ដឹងថាយ៉ាងណាក៏មិនបានរៀនផ្នែកវិទ្យាសាស្ត្រដែរ ក៏ព្យាយាមហាត់រៀនភាសាបាលី អាន សរសេរអក្សរខ្មែរ(ថៃហៅ:ខមថៃ) ដូចដែលថៃយើងបានយកមកសរសេរគម្ពីរពុទ្ធសាសនា ទាំងភាសាបាលីនិងភាសាថៃ។ នៅពេលដែលបានរៀនកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ក៏បានរៀនអក្សរសិល្ប៍ខ្មែរបន្ថែមទៀត បានអានសិលាចារឹកខ្មែរតាំងតែសម័យមុនអង្គរ សម័យកណ្តាល និងរៀនពីសិល្បៈខ្មែរ រួមទាំងហាត់ច្រៀងចម្រៀងខ្មែរ លេងតន្ត្រីខ្មែរផងដែរ »

ប្រភពប្រែសម្រួល៖ បរទេស

230556242_368378281541104_3355810516493379512_n

231009986_368378284874437_7141628261646422686_n

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers