ជ្រើសរើស​កែវ​វេទមន្ត​មួយ ដើម្បី​ដឹង​ថា​អ្វី​កំពុង​រង់ចាំ​អ្នក​នៅ​ចុង​សប្ដាហ៍​នេះ

តាម​រយៈ​ការ​ជ្រើសរើស​នៅ​កែវ​វេទមន្ត​មួយ ក្នុង​ចំណោម​កែវ​វេទមន្ត​ទាំង ៣ ដូច​បង្ហាញ​ក្នុង​រូប យើង​អាច​ទស្សន៍ទាយ​ដឹង​ពី​អ្វី​ដែល​នឹង​អាច​កើតឡើង​ក្នុង​ជីវិត​អ្នក​នៅ​ចុង​សប្តាហ៍​ខាង​មុខ​នេះ ចន្លោះថ្ងៃទី ១០/១១ ធ្នូ:

កែវ​វេទមន្ត​ទី ១

1

ពពក​ខ្មៅ​បាំង​ជិត​ក្នុង​ជីវិត​របស់​អ្នក ហើយ​វា​ត្រៀម​នឹង​រសាត់​ចេញ​អស់​ត្រឹម​ចុង​សប្តាហ៍​នេះ ដោយ​ប្តូរ​មក​វិញ​នៅ​ពន្លឺ​ព្រះអាទិត្យ ដែល​ចែងចាំង​ជះ​ផល​វិជ្ជមាន​ដល់​អ្នក។ នៅ​ផ្លូវ​ខាង​មុខ វា​ទាមទារ​ឲ្យ​អ្នក​ខ្លួន​ឯង​ជា​អ្នក​សម្រេច​ចិត្ត ជា​អ្នក​រៀបចំ សូម​កុំ​គិត​ស្តាប់​ការ​ណែនាំ​របស់​អ្នក​ដទៃ​ខ្លាំង​ជាង​បេះដូង​និង​ខួរក្បាល​របស់​ខ្លួន​ឯង​ពេក​អី។

កែវ​វេទមន្ត​ទី ២

2

នៅ​ពេល​ចុង​សប្តាហ៍​នេះ ថ្ងៃ​ទី ១០-១១ ធ្នូ អ្នក​នឹង​ទទួល​បាន​ការ​ជួបជុំ​ជាមួយ​គ្រួសារ​សាច់ញាតិ ដែល​អ្នក​ខកខាន​ពេលវេលា​កក់ក្តៅ​បែប​ហ្នឹង​ជា​យូរ​ណាស់​មក​ហើយ។ តាម​ពិត​ទៅ​នេះ ជា​ចេតនា​នៃ​វាសនា​ដែល​ផ្តល់​មក​ឲ្យ​អ្នក​ តបស្នង​នៅ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​ជា​យូរ​ហើយ​នោះ។

វា​ជា​ភាព​កក់ក្តៅ និង​សុភមង្គល​រយៈ​ពេល​ខ្លី តែ​វា​ក៏​ជា​សកម្មភាព​ជំរុញ និង​បំផុស​ទឹក​ចិត្ត​អ្នក​ឲ្យ​ខិតខំ​បន្ថែម​ទៀត ដើម្បី​មនុស្ស​ដែល​អ្នក​ស្រលាញ់ និង​ឪពុកម្តាយ​ដែល​ជា​អ្នក​មាន​គុណ​របស់​អ្នក។

កែវ​វេទមន្ត​ទី ៣

3

នៅ​ពេល​ខាង​មុខ អ្នក​នឹង​ទទួល​បាន​ការ​ពង្រឹង​យ៉ាង​ល្អ​ប្រសើរ​នៅ​គ្រប់​វិស័យ មិន​ថា​តែ​ផ្នែក​ហិរញ្ញវត្ថុ និង​ផ្នែក​ទំនាក់ទំនង​ស្នេហា។ អ្នក​ដូច​ជា​មាន​អ្វី​ចាំ​ជួយ​ពី​ខាង​លើ ហើយ​ពេលវេលា​អំណោយផល​ដល់​អ្នក ក៏​ឈាន​ចូល​មក​ដល់​ហើយ​នៅ​ចុង​សប្តាហ៍ ថ្ងៃ​ទី ១០/១១​ធ្នូ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក