បាន​សាក​នៅ? មិន​ត្រឹម​តែ​ឆ្ងាញ់ ទឹក​ត្របែក​មាន​បង្កប់​ប្រយោជន៍​ធំ ៥ នេះ​ដល់​សុខភាព

ទឹក​ត្របែក​ក្រៅ​ពី​មាន​រសជាតិ​ឆ្ងាញ់ វា​ថែម​ទាំង​ផ្តល់​នូវ​ប្រយោជន៍​អស្ចារ្យ​ជា​ច្រើន​ទៀត​ផង​ដល់​សុខភាព​រាងកាយ​របស់​អ្នក។ ខាង​ក្រោម Knongsrok បង្ហាញ ៥ ចំណុច​ដូច​ត​ទៅ៖

៥) ល្អ​សម្រាប់​ការ​សម្រក​ទម្ងន់

Di Tim Loi Giai Dap Phu Hop Voi Cau Hoi Nuoc Em Oi Co Tac Dung Gi 2

មិន​ត្រឹម​តែ​ជួយ​ឲ្យ​ស្បែក​ស្អាត​ប៉ុណ្ណោះ​ទេ ទៀត​សោត​ទឹក​ត្របែក​ក៏​ជួយ​សម្រក​ទម្ងន់​យ៉ាង​មាន​ប្រសិទ្ធភាព​ផង​ដែរ។ ផ្លែ​ត្របែក​មិន​មាន​កាឡូរី​ច្រើន​ទេ តែ​សម្បូរ​ទៅ​ដោយ​វីតាមីន​និង​សារធាតុ​ចិញ្ចឹម ដែល​ល្អ​សម្រាប់​អ្នក​ដែល​ចង់​ស្រក​ទម្ងន់ ព្រោះ​វា​មាន​កាឡូរី​ទាប​ ហើយ​មាន​ការ​ផ្គត់ផ្គង់​ពេញលេញ​ដល់​រាងកាយ។

៤) ការពារ​ការ​ទល់​លាមក

ប្រសិន​អ្នក​មាន​បញ្ហា​ទល់​លាមក យើង​ណែនាំ​ឲ្យ​សាកល្បង​ទឹក​ត្របែក គឺ​ជា​ជម្រើស​ល្អ​បំផុត​មួយ។ ដោយសារ​តែ​ជាតិ​សរសៃ​មាន​នៅ​ក្នុង​នោះ អាច​ជួយ​ជំរុញ​កាក​សំណល់​ចេញ​ពី​រាងកាយ​បាន​យ៉ាង​រលូន។

វា​ក៏​ផ្តល់​ជាតិ​ទឹក​ដល់​រាងកាយ​ផង​ដែរ ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ហើយ​ល្អ​សម្រាប់​អ្នក​អ្នក​មាន​បញ្ហា​ឈឺ​ក្រពះ ឬ​រលាក​ក្រពះ​ជា​ដើម។

៣) ជួយ​ដល់​សុខភាព​បេះដូង

Doctor Presenting Plastic Heart_23 2147612171

ទឹក​ត្របែក​នឹង​ជួយ​រក្សា​តុល្យភាព​ត្រឹមត្រូវ​នៃ​កម្រិត​សូដ្យូម និង​ប៉ូតាស្យូម​ ហើយ​រក្សា​តុល្យភាព​សម្ពាធ​ឈាម​របស់​អ្នក​ថែម​ទៀត។ វា​ក៏​ជួយ​គ្រប់គ្រង​កម្រិត​កូឡេស្តេរ៉ុល​ក្នុង​រាងកាយ ដែល​ចាំ​បាច់​សម្រាប់​សុខភាព​បេះដូង​ផងដែរ។

២) ជួយ​ដល់​ការ​រំលាយ​អាហារ

Tac Dung Cua Nuoc Ep Oi Doi Voi Suc Khoe 1 Giadinhvietnam 10190281

ដូច​បញ្ជាក់​ពី​ខាង​លើ ដោយសារ​តែ​វា​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ជា​ច្រើន ដូច្នេះ​ហើយ​វា​អាច​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​ដំណើរការ​ល្អ។ សារធាតុ​ហឺត​ដែល​មាន​នៅ​ក្នុង​ផ្លែ​ត្របែក​នេះ​សោត ក៏​ជួយ​សម្អាត​ក្រពះ និង​ពោះវៀន ហើយ​ការពារ​នៅ​ការ​រីក​លូតលាស់​នៃ​បាក់តេរី​បង្ក​ទៅ​ជា​ការ​បង្ក​រោគ​ថែម​ទៀត​ផង។

១) ជួយ​ព្យាបាល​ជំងឺ​ក្អក​និង​គ្រុនផ្តាសាយ

Nuoc Ep Oi Co Tac Dung Gi Cach Lam Nuoc Ep Oi 1

ដោយសារ​វា​សម្បូរ​នៅ​​វីតាមីន C ជាតិ​ដែក ដូច្នេះ​វា​ក៏​មាន​ប្រយោជន៍​ក្នុង​ការ​ការពារ​ខ្លួន​អ្នក និង​កាត់​បន្ថយ​ពី​អត្រា​នៃ​ការ​ឆ្លង​រោគ ដូច​ជា​ជំងឺ​ផ្តាសាយ ក្អក ហើយ​ក៏​ជួយ​សម្អាត​ផ្លូវ​ដង្ហើម​បាន​យ៉ាង​ល្អ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក