ឈប់​ភ័ន្ត​ច្រឡំ! ស្រីៗ​ច្រើន​គិត​ថា​លេង​ចរិត ៣ នេះ​គួរ​ឲ្យ​ស្រលាញ់ តែ​ការ​ពិត​បុរស​ស្អប់​បំផុត

នៅ​ដំណាក់កាល​ចាប់ផ្តើម​ស្នេហា​ដំបូងៗ​ មនុស្ស​ស្រី​ជា​ច្រើន​តែងតែ​គិត​ថា​អត្តចរិត​ខាង​ក្រោម ៣ នេះ ជា​ទង្វើ​ដែល​មើល​ទៅ​គួរ​ឲ្យ​ស្រលាញ់ មើល​ទៅ​ក្នក់ក្នាញ់ ឲ្យ​បុរស​នោះ​កាន់​តែ​លង់​ស្នេហ៍ តែ​ឈប់​គិត​បែប​ហ្នឹង​ទៅ ការ​ពិត​វា​ជា​រឿង​ដែល​បុរស​ស្អប់​បំផុត​ទៅ​វិញ​ទេ៖

៣) តុបតែង​ខ្លួន និង​ស្លៀកពាក់​ខ្លាំង​ពេក​ពេល​ណាត់​ជួប

Ice_screenshot_20210810 121947

មនុស្ស​ស្រី​ខ្លះ​គិត​ថា ការ Makeup ខ្លាំង​ជា​អ្វី​ដែល​បុរស​ចាប់​អារម្មណ៍​បំផុត និយាយ​ទៅ​គិត​ថា​គេ​មើល​រូប​សម្រស់​ជាង​ផ្នែក​ណា​ទាំង​អស់ ហើយ​បាន​ចំណាយ​ទាំង​ថវិកា​និង​ពេលវេលា ទៅ​តុបតែង​មុខមាត់ រាងកាយ​មួយ​អស់​ដៃ​តែ​ម្តង។

ទោះ​យ៉ាង​ណា​មិន​សុទ្ធ​តែ​បុរស​គ្រប់​គ្នា​ចង់​បាន​បែប​ហ្នឹង​ទេ សម័យ​នេះ​ភាគ​ច្រើន​បុរស​មាន​អារម្មណ៍​ធុញទ្រាន់​ទៅ​វិញ​ទេ ​បើ​ពួក​គេ​ដឹង​ថា​អ្នក​ចាយ​ពេល​រាប់​ម៉ោង​គ្រាន់​តែ​ការ​តុបតែង​ខ្លួន ពោល​ពួក​គេ​ចង់​បាន​នារី​ដែល​រស់នៅ​បែប​ធម្មជាតិ​ជា​ខ្លួន​ឯង ដោយ​ថែម​ថយ​បន្តិចបន្តួច​គឺ​គ្រប់គ្រាន់។

២) ចូលចិត្ត​លាក់​អារម្មណ៍​ទុក​ឲ្យ​គេ​ទាយ

Ice_screenshot_20210810 121952

នាង​តែងតែ​មិន​ចូលចិត្ត​និយាយ​ចំៗ​ទេ ហើយ​ធ្វើ​ញឹកញ៉ក់​ចង់​ឲ្យ​គេ​ដឹង​ថា​ខ្លួន​កំពុង​ត្រូវ​ការ​អ្វី ចង់​និយាយ​អ្វី។ ភាព​អៀនខ្មាស​ជ្រុល​ពេក​នេះ នឹង​ធ្វើ​ឲ្យ​បុរស​ជា​ដៃ​គូ​មាន​អារម្មណ៍​ថា​នឿយណាយ ឬ​ហត់នឿយ​ទៅ​វិញ​ ពេល​ដែល​នៅ​ក្បែរ​អ្នក។

១) កំហឹង​គ្មាន​ហេតុផល

Ice_screenshot_20210810 122001

នៅ​ក្នុង​សេចក្តីស្រលាញ់​បើ​អ្នក​ទាមទារ​ចង់​ឲ្យ​គេ​តាម​លួង​គ្រប់​ពេល នៅ​មិន​នៅ​បង្កើត​ឲ្យ​មាន​រឿង​ឈ្លោះ ដើម្បី​ទទួល​បាន​ពាក្យ​លួងលោម​ពី​បុរស នោះ​ក៏​ជា​រឿង​ដែល​នារី​មិន​គួរ​គប្បី​ធ្វើ​ដែរ។ ភាព​គ្មាន​ហេតុផល ការ​ខឹង​ដោយ​មិន​មាន​មូលហេតុ​សមរម្យ​ច្បាស់​នេះ ផ្ទុយ​ស្រឡះ​មក​វិញ ធ្វើ​ឲ្យ​បុរស​កាន់​តែ​ឆាប់​អស់​ចិត្ត​ពី​អ្នក ល្មមៗ​មិន​ទាន់​បាន​សាង​ស្នេហ៍​អ្វី​ផង គេ​រា​ជើង​ថយ​វិញ​ក៏​មាន​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក