ជ្រើសរូបមួយ អាចទាយអនាគត ស្វាមី ឬភរិយារបស់អ្នក ជាមនុស្សបែបណា

ប្តី ឬប្រពន្ធ គឺជាដៃគូជីវិតនៅថ្ងៃអនាគត ដែលអាចរួមគ្នាសាងគ្រួសារ សាងអនាគត និងកំដរអ្នកអស់មួយជីវិត។ ការរើសគូត្រូវ នឹងនាំឱ្យជីវិតអ្នករីកចម្រើន និងកាន់តែល្អប្រសើរ តែយ៉ាងណាមិញយើងមិនអាចដឹងបានឡើយថាតើអនាគតអ្នកនឹងបានប្តី ឬប្រពន្ធបែបណា នឹងធ្វើបែបណាចំពោះអ្នក។

ដូច្នេះថ្ងៃនេះយើងនឹងមកមើលការទស្សទាយតាមរយៈសន្លឹកបៀរខាងក្រោម ថាតើអនាគតប្តី ឬប្រពន្ធអ្នកជាមនុស្សបែបណា ដោយដំបូងធ្វើការបិទភ្នែក ស្រមៃដល់ដៃគូជីវិតរបស់អ្នក ហើយជ្រើសរើសរូបសន្លឹកបៀរខាងក្រោមនេះ ពីលេខ១ ដល់លេខ ៥។

Number

ជ្រើសរើសហើយសូមទៅអានចម្លើយខាងក្រោមនេះ ៖

#រូបទី១

ប្តី ឬប្រពន្ធ អនាគតរបស់អ្នក ជាមនុស្សកក់ក្តៅ ចិត្តល្អ និងជាមនុស្សដែលអាចទុកចិត្តបាន។ គេជាមនុស្សល្អ សម្តីពិរោះ ចេះលួងលោម និងលើកទឹកចិត្តអ្នក។ បើអ្នកនៅឆ្ងាយពីគ្នា គេនឹងនៅតែស្មោះ និងនឹករលឹកអ្នក ប្រសិនជាអ្នកមានគម្រោងការងារ ឬផែនការជីវិតណាមួយ គេជាមនុស្សដែលនៅពីក្រោយជម្រុញភាពជោគជ័យរបស់អ្នក ហើយប្រសិនជាអ្នកមានបញ្ហា ឬជួបការលំបាក គេជាមនុស្សដែលស្មោះត្រង់ លើកទឹកចិត្ត និងជាដៃដ៏កក់ក្តៅដែលអ្នកត្រូវការបំផុត។

នៅជាមួយគេអ្នកមានអារម្មណ៍សុវត្ថិភាព អាចធ្វើរឿងដែលខ្លួនចង់ធ្វើ និងធ្វើជាខ្លួនឯង ព្រោះមិនថាអ្នកធ្វើអ្វី គិតអ្វី ចង់ធ្វើបែបណា គេមិនដែលឃាត់ឃាំងអ្នកឡើយ គឺមានតែលើកទឹកចិត្ត និងណែនាំអ្នកឱ្យកាន់តែដល់គោលដៅថែមទៀត។

#រូបទី២

ប្តី ឬប្រពន្ធ អនាគតរបស់អ្នក គឺជាអ្នកដឹកនាំដ៏អស្ចារ្យ វាអាចនិយាយបានថាគេជាមនុស្សដែលចូលចិត្តត្រួសត្រាយផ្លូវឱ្យអ្នក និងចង់ដឹកនាំអ្នកឱ្យកាន់តែល្អប្រសើទៅមុខទៀត។ គេមិនបណ្តោយឱ្យអ្នកធ្វើរឿងគ្រប់យ៉ាងតែម្នាក់ឯងទេ តែគេនឹងជាអ្នកជំរុញ លើកទឹកចិត្ត និងមានផែនការល្អៗសម្រាប់អ្នកនៅពេលដែលអ្នកមានបញ្ហា និងបង្រៀនអ្នកឱ្យម្ចាស់ការ ហើយធ្វើអ្វីដោយខ្លួនឯងបានទៀតផង។

គេមិនត្រឹមតែជាប្តី ឬប្រពន្ធ របស់អ្នកទេ តែគេជាមិត្តភក្តិ ជាគ្រូបង្រៀន ជាអ្នកដឹកនាំ និងជាអ្នកគាំទ្រអ្នកផងដែរ។

Screen Shot 2021 08 10 At 6.30.39 PM

#រូបទី៣

ប្តី ឬប្រពន្ធអនាគតរបស់អ្នក គឺប្រៀបបីដូចជាផ្ទះសម្រាប់អ្នក ព្រោះតែគេជាមនុស្សដែលពូកែមើលថែ យកចិត្តទុកដាក់ ការពារ និងឱ្យតម្លៃដល់អ្នកប្រៀបបីដូចជារបស់មានតម្លៃ។ ប្រសិនជាអ្នកមានបញ្ហា ឬមាននរណាប៉ះពាល់អ្នក គេនឹងមិននៅស្ងៀមឡើយ គឺគេតាមហួងហែង ការពារអ្នកជានិច្ច ពិសេសគេជាមនុស្សដែលពូកែមើលថែ និងយកចិត្តទុកដាក់លើអ្នកបំផុត ថែមទាំងជាមនុស្សដែលអាចសម្រាលទុក្ខលំបាក និងភាពស្មុគស្មាញដល់អ្នកយ៉ាងល្អទៀតផង។

និយាយរួមគេជាមនុស្សដែលអាចសម្រួលការលំបាក និងជួយដល់កិច្ចការអ្នកជាច្រើន ដោយមិនឱ្យអ្នកហែលឆ្លងម្នាក់ឯងនោះទេ ពិសេសគេជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ចំពោះក្រុមគ្រួសារ និងកូនៗ ដោយមិនឱ្យអ្នកពិបាក ឬរ៉ាប់រងតែឯងឡើយ ។

Screen Shot 2021 08 10 At 6.30.11 PM

#រូបទី៤

ប្តី ឬប្រពន្ធអនាគតរបស់អ្នក ជាមនុស្សស្ងៀមស្ងាត់ ពូកែអត់ធ្មត់ និងមានចិត្តធ្ងន់ចំពោះអ្នកណាស់ ទោះបីជាពេលខ្លះគេមិនចេះនិយាយច្រើន ពូកែផ្អែមល្ហែម តែគេបានព្យាយាមជាខ្លាំងដើម្បីធ្វើគ្រប់យ៉ាងដើម្បីអ្នក និងបំពេញតម្រូវការរបស់អ្នកឱ្យអ្នកសប្បាយចិត្ត។ ពិសេសគេព្យាយាមធ្វើគ្រប់យ៉ាងដើម្បីរក្សាសន្យាចំពោះអ្នក ហើយប្រសិនជាគេធ្វើខុសគឹនឹងសុំទោសអ្នកអស់ពីចិត្តដូចគ្នា។

គេអាចមិនមែនជាមនុស្សពូកែនិយាយ ឬពូកែស្តាប់ តែគេតែងតែព្យាយាមស្តាប់អ្នក និងយកចិត្តទុកដាក់នឹងអ្នកបំផុត ពិសេសមិនថាអ្នកចង់បានអ្វី ធ្វើអ្វីគេនឹងតាមចិត្តអ្នកគ្រប់យ៉ាង អាចនិយាយបានថាអ្នកចូលចិត្តរបស់អ្វី ចង់បានអ្វី ចូលចិត្តញុំអ្វីគេរីករាយនឹងតាមចិត្តអ្នកជានិច្ច។ ម្យ៉ាងទៀតគេជាមនុស្សដែលចូលចិត្តធ្វើឱ្យអ្នករីករាយ និងចង់ឱ្យអ្នកមានស្នាមញញឹមពោរពេញដោយក្តីសុខ ដោយបំពេញតាមបំណង និងការចង់បានរបស់អ្នក។

1

#រូបទី៥

ប្តី ឬប្រពន្ធអនាគតរបស់អ្នក អាចនិយាយបានថាជាដៃគូស្នេហាដ៏ល្អផង និងជាសត្រូវផង គឺបានន័យថាអ្នកទាំងពីរមិនមែនចេះតែត្រូវគ្នារហូតទេ តែក៏មិនមែនបានន័យថាជាសត្រូវស្លាប់រស់ដែរ។ ដៃគូជីវិតរបស់អ្នកជាមនុស្សដែលចង់ឱ្យអ្នកល្អ និងជោគជ័យតាមវិធីរបស់គេ ដោយមិនសូវជាប្រើវិធីត្រជាក់ប៉ុន្មានទេ អាចជាការដាក់សម្ពាធ ការប្រើសម្តី និងសកប្បកិរិយាមិនល្អ តែការពិតក្នុងចិត្តចង់ឱ្យអ្នកល្អប៉ុណ្ណោះ។

ជាពិសេសវិធីរបស់គេក្នុងការជម្រុញអ្នកគឺការប្រើវិធីផ្ទុយគ្នា ប្រឆាំងគ្នា ដើម្បីឱ្យអ្នកចេះធ្វើការរើបម្រាស់ ប្រឆាំង និងជម្រុញទឹកចិត្តអ្នកឱ្យប្រឹងប្រែងឱ្យកាន់តែខ្លាំងជាងមុន។ និយាយរួមគេជាមនុស្សសម្តែងទង្វើអវិជ្ជមាន តែក្នុងចិត្តស្រលាញ់ និងគិតគូអ្នកស្ទើរលេបទៅហើយ៕

Screen Shot 2021 08 10 At 6.31.06 PM

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers