តារាចម្រៀងសម្លេងស្អកលោក ខេម ទទួលបាន អាវលេខ១០ពីក្រុម Paris saint-Germain

ប្រិយមិត្តប្រាកដជាបានជ្រាបហើយថាពេលនេះលោកខេម កំពុងតែស្ថិតនៅប្រទេសបារាំង មិនទាន់បានត្រលប់មកកម្ពុជាវិញឡើយ។

233769921_384608323020845_6318104368975172260_n

មូលហេតុដែលលោកខេម ចេញទៅប្រទេសបារាំងកំឡុងពេលជំងឺកូ.វីដនេះ ពីព្រោះលោកត្រូវជូន គូដណ្តឹងរបស់លោកទៅលេងគ្រួសារនៅឯប្រទេសបារាំង។

234041905_386062246208786_9032022251558120147_n

ជាមួយគ្នានេះដែរ លោក ខេម ក៏ត្រូវទៅពិនិត្យសុខភាពនៅប្រទេសបារាំងដូចគ្នា ព្រោះលោកត្រូវទៅពិនិត្យសុខភាពជារៀងរាល់ឆ្នាំនៅប្រទេសបារាំង។

236413312_387750179373326_2231673033831174971_n

ស្របពេលដែលលោកខេម កំពុងស្ថិតនៅក្នុងប្រទេសបារាំង ក្រុមលំដាប់កំពូលរបស់បារាំង Paris Saint-Germain ក៏បានស្វាគមន៍កំពូលកីឡាករបាល់ទាត់លំដាប់កំពូលពិភពលោក លោក Leonel Messi មកទីក្រុងប៉ារីស ដើម្បីចុះហត្ថលេខាកុងត្រាជាមួយក្រុមខ្លួន។

Photo_2021 08 12_21 35 29

ព័ត៌មានដ៏កក្រើកនេះបានធ្វើឲ្យលោកខេមនៅមិនសុខ ក៏ទៅមើលការទស្សនាការទាត់បាល់ក្រោយចុះក្រោយពេលលោក Leonel Messi ចុះហត្ថលេខាជាមួយក្រុម Paris Saint-Germain រួច។

Photo_2021 08 12_21 35 29 (2)

Photo_2021 08 12_21 35 29 (3)

នៅក្នុងការមើលបាល់នេះផងដែរ លោក ខេម ក៏បានទទួលអាវកីឡាមួយពីក្រុម Paris Saint-Germain ផងដែរ ហើយអាវដែលលោកខេមទទួលបាននោះគឺអាវដែលមានលេខ១០ ដែលជាលេខរបស់ លោក Neyma JR ពាក់លេខនៅក្នុងក្លឹបបាល់ទាត់ Paris Saint-Germain នេះតែម្តង។

អត្ថបទ៖ Mr. Fun

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers