ចង់​ស្គម​ណាស់ តែ​មាត់​មិន​សហការ! នេះ​កំហុស​សាមញ្ញ ៣ ដែល​ខំ​ប៉ុណ្ណា ក៏​គីឡូ​មិន​ស្រក

អ្នក​ខ្លះ​គិត​ថា​ឲ្យ​តែ​ទទួល​ទាន​តិច គឺ​ដឹង​តែ​ស្រក​គីឡូ​ហើយ តាម​ពិត​ទៅ​វា​មិន​ដូច្នោះ​ទាំង​អស់​ទេ ព្រោះ​វា​នៅ​មាន​កត្តា​ជា​ច្រើន​ទៀត ពាក់ព័ន្ធ​នឹង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ក៏​ដូច​ជា​របប​អាហារ​ដែល​អ្នក​ទទួល​ទាន​នោះ​ផង។ ខាង​ក្រោម​យើង​បង្ហាញ​កំហុស​សាមញ្ញ ៣ ដែល​មនុស្ស​ជា​ច្រើន​មើល​រំលង ទើប​នាំ​ឲ្យ​ពួក​គេ​ពិបាក​នឹង​សម្រក​ទម្ងន់៖

៣) អាហារ​មាន​បន្លែ​ក៏​បណ្តាល​ឲ្យ​ធាត់​ដែរ

Ice_screenshot_20210814 123306

អ្នក​ខ្លះ​គិត​ថា​ អាហារ​ដែល​មាន​បន្លែ គឺ​ល្អ​ចំពោះ​សុខភាព។ ជា​ការ​ពិត​វា​ល្អ​មែន ព្រោះ​មាន​ជាតិ​សរសៃ ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ តែ​បើ​យើង​ទទួល​ទាន​បន្លែ​ដែល​ស្រុះ គឺ​ល្អ​ជាង​បន្លែ​ដែល​មាន​ជាប់​ជាតិ​ខ្លាញ់ ព្រោះ​វា​នឹង​នៅ​តែ​នាំ​ឲ្យ​ឡើង​គីឡូ និង​ឡើង​កាឡូរី​ដដែល។

អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​បាន​ណែនាំ​ថា សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់​គួរ​ទទួល​ទាន​អាហារ​ស្រុះ មិន​គួរ​ទទួល​ទាន​អាហារ​ដែល​យក​បន្លែ​ទៅ​ចៀន ដោយ​មាន​ប្រេង​ជាប់​ជាមួយ​នោះ​ទេ។

២) ទទួល​ទាន​ផ្លែ​ឈើ​ច្រើន​ពេក ជា​ពិសេស​របស់​ផ្អែម

Ice_screenshot_20210814 123311

សម្រាប់​មួយ​ចំនួន​គិត​ថា​ ការ​ទទួល​ទាន​ផ្លែ​ឈើ​គឺ​ល្អ​ចំពោះ​សុខភាព ហើយ​ខំ​សម្រុក​ទទួល​ទាន​ច្រើន។ យ៉ាង​ណា​ផ្លែ​ឈើ​ក៏​មាន​ផ្លែ​ឈើ​ល្អ​និង​មិន​ល្អ ហើយ​មាន​ពេលវេលា​ល្អ​និង​មិន​ល្អ ដែល​យើង​ត្រូវ​សិក្សា​ឲ្យ​ច្បាស់។

ឧទាហរណ៍៖ អ្នក​សម្រុក​ទទួល​ទាន​ផ្លែ​ឪឡឹក ផ្លែ​ស្វាយ និង​ផ្លែ​ស្រកា​នាគ នៅ​ពេល​យប់ នោះ​ជាតិ​ស្ករ​នឹង​កើន​ឡើង ដែល​នេះ​នឹង​មិន​ល្អ​ចំពោះ​សុខភាព​ទៅ​វិញ ហើយ​វា​មិន​បាន​ជួយ​ឲ្យ​ស្រក​ទម្ងន់​ទេ ផ្ទុយ​ទៅ​វិញ​វា​ថែម​ទាំង​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ទៀត។ ល្អ​បំផុត​គួរ​ទទួល​ទាន​នៅ​ពេល​ព្រឹក ឬ​ពី​ក្បាល​ល្ងាច តែ​ជ្រើសរើស​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ស្ករ​ទាប។

១) ទទួល​ទាន​បាយ​តិច តែ​អាហារ​សម្រន់​ច្រើន

Ice_screenshot_20210814 123313

នៅ​ពេល​សម្រក​ទម្ងន់ អ្នក​ខ្លះ​កាត់​បាន​ការ​មិន​ទទួល​ទាន​បាយ តែ​ទៅ​មើល​អាហារ​សម្រន់​ដូច​ជា​ដំឡូង​បារាំង​បំពង​ជា​ដើម​នោះ ដែល​មាន​លាយ​ជាតិ​ម្សៅ​និង​ខ្លាញ់​ច្រើន ពួក​គេ​នៅ​បន្ត​ទទួល​ទាន​ជាប់​មាត់​ដដែល។ ដូច្នេះ​ទម្លាប់​មួយ​នេះ ក៏​មិន​បាន​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់​យ៉ាង​មាន​ប្រសិទ្ធភាព​នោះ​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក