ញាក់សាច់! MV Fake របស់លោក ដា ភ្លេង ថតសុទ្ធតែរថយន្តទំនើបៗតម្លៃកប់ក្តោង(មានវីឌីអូ)

ក្រោយពីបង្ហោះTrailer បទ Fake ដែលធ្វើឲ្យគាំទ្ររងចាំយ៉ាងអន្ទះសានោះ ពេលនេះលោក ដា ភ្លេង តារាចម្រៀងក្រុម Ice Band សម្រេចចិត្តបញ្ចេញ Music Video របស់ខ្លួនជាផ្លូវការហើយ។

Photo_2021 08 19_20 51 03 (2)

Photo_2021 08 19_20 51 03

ក្រោយពីបញ្ចេញ Music Video ថ្មី របស់ខ្លួនភ្លាម លោក ដា​ ភ្លេង ក៏ទទួលបានការគាំទ្រនិងសរសើរយ៉ាងច្រើនពីគុណភាព Video ជាមួយនិងបទចម្រៀងល្អ ហើយមិនត្រឹមតែប៉ុណ្ណោះនោះទេ Music Video របស់លោក ដា ភ្លេង មួយបទនេះ ពិតជាចំណាយលុយអស់ច្រើនមែនទែន។

២

៣

លោក ដា ភ្លេង ចាយលុយយកសុទ្ធតែរថយន្តទំនើបៗតម្លៃចង់ដល់ លានដុល្លារ មកថតដើម្បីឲ្យបទចម្រៀងរបស់លោកមានភាពស៊ីវីល័យនិងទាន់សម័យកាន់តែខ្លាំង ព្រោះលោក ចង់ឲ្យបទចម្រៀងរបស់លោក ស្ថិតក្នុងកម្រិតមួយដែលអាចប្រកួតប្រជែងជាមួយនឹងបរទេសបានដូចគ្នា ទើបលោកហ៊ានចំណាយដល់ថ្នាក់នេះ។

Photo_2021 07 18_09 53 37

Photo_2021 07 18_14 21 58

Photo_2021 07 20_19 01 14

បញ្ចាក់ផងដែរថា លោក ដា ភ្លេង មិនត្រឹមតែជាតារាចម្រៀងនិងអ្នកភ្លេងដែលមានសម្ថតភាណខ្ពស់នោះទេ លោកថែមទាំងជា ស្ថាបនិក DA PLEANG App ដែលជា ជួយដល់តារាចម្រៀងក្នុងប្រទេសឲ្យទទួលបានចំណូលបន្ថែមផងដែរ​ ដោយគ្រាន់អាចស្ទើទៅលោក ដា ភ្លេង ដើម្បីដាក់ចម្រៀងរបស់ខ្លួនចូលទៅក្នុងApp ជាការស្រេច។

Photo_2021 08 17_20 06 22

បន្ទាប់ពីដាក់បទចម្រៀងចូលក្នុងApp ហើយតារាចម្រៀងទាំងអស់នឹងអាចទទួលបានចំណូលតាមចំនួនអ្នកស្តាប់បទរបស់ខ្លួនតែម្តង ដោយមិនមានការកាត់ភាគរយអ្វីឡើយ។

អត្ថបទដោយ៖  Mr. FUN

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers