បើកសន្លឹកបៀរ ទស្សន៍ទាយខ្សែជីវិត! តើដំណាក់កាលណា ដែលជីវិតអ្នករុងរឿង និងរីករាយបំផុត?

តោះ! បើកសន្លឹកបៀរមួយសន្លឹក ទៅតាមចំណូលចិត្ត និងចំណាប់អារម្មណ៍របស់អ្នក ដើម្បីទស្សន៍ទាយពីខ្សែជីវិត តើនៅដំណាក់កាលណា ដែលជីវិតអ្នកមានភាពរុងរឿង និងរីងរាយខ្លាំងជាងគេ?

Screen Shot 2021 08 20 At 4.52.15 PM

1. សន្លឹកបៀរទី ​1

បើអ្នកជ្រើសយកសន្លឹកបៀរទី1 នេះបញ្ជាក់ថា ពេលវេលាដែលអ្នករីករាយ និងជួបភាពរុងរឿងបំផុត គឺនៅសាលារៀន នៅពេលដែលអ្នកនៅជាសិស្សសាលា។ អ្នកគឺជាមនុស្សដែលលេចធ្លោ រស់រវើក ជីវិតពោរពេញដោយស្នាមញញឹម និងភាពរីករាយ។ ពេលនៅរៀន ជីវិតអ្នកពិតជាមានសេរីភាព រីករាយច្រើន។

ប៉ុន្តែ នៅពេលដែលអ្នកឈានដល់វ័យចាស់ទុំបន្តិច អ្នកក៏ចាប់ផ្ដើមរវល់ខ្លាំងជាមួយនឹងការងារជាច្រើន និងទំនួលខុសត្រូវ បន្ទុកមិនចេះចប់។ ឈានដល់វ័យធ្វើការងារ អាយុកាន់តែច្រើន តម្រូវការ ផ្នែកហិរញ្ញវត្ថុរបស់អ្នកកាន់តែត្រូវការមិនចេះឈប់ សូម្បីតែពេលវេលាគិតគូររឿងស្នេហា ក៏អ្នកមិនមានផង ម្ល៉ោះហើយ សេចក្ដីសុខ ភាពរីករាយរបស់អ្នក ក៏បាត់បង់ទៅតាមហ្នឹងដែរ។

2. សន្លឹកបៀរទី 2

បើជម្រើសរបស់អ្នកគឺសន្លឹកបៀរទី 2 នោះមានន័យថា ពេលវេលាដែលអ្នករីករាយ និងមានភាពរុងរឿងបំផុត គឺនៅពេលដែលអ្នកឈានដល់វ័យចាស់ចិត្តចាស់គំនិត ព្រោះវេលានេះ គឺធ្វើឱ្យអ្នកមានភាពលេចធ្លោ មានមន្តស្នេហ៍ ដែលអាចទាក់ទាញមនុស្សភេទផ្ទុយបានយ៉ាងងាយ។

កាលនៅក្មេងៗ វ័យនៅស្ទើរ អ្នកបានប្រឈមនឹងបញ្ហា ត្រូវមនុស្សមួយចំនួនកេងចំណេញលើអ្នកយ៉ាងខ្លាំង។ ប៉ុន្តែពេលឈានដល់វ័យចាប់ពី ២៧ឆ្នាំឡើងទៅ បទពិសោធន៍ជីវិតរបស់អ្នកកាន់តែច្រើន ដែលធ្វើឱ្យអ្នកចេះទទួលស្គាល់ការពិត ចិត្តគំនិតក៏ចាស់ទុំ ដូច្នេះហើយ ជីវិតអ្នកក៏រុងរឿង និងពោរពេញដោយភាពរីករាយ។

3. សន្លឹកបៀរទី 3

សន្លៀកបៀរទី 3 នេះចង់ប្រាប់ថា បច្ចុប្បន្នភាពនេះហើយ ដែលជីវិតរបស់អ្នកកំពុងតែជួបភាពរុងរឿង និងរីករាយខ្លាំង។ ពេលនេះ អ្នកកំពុងតែមានភាពលេចធ្លោ ទាក់ទាញមនុស្សភេទផ្ទុយជាច្រើន ដូច្នេះហើ់យ ជីវិតអ្នកកំពុងតែលូតលាស់ និងរីកចម្រើនក្នុងរឿងស្នេហាផងដែរ។

4. សន្លឹកបៀរទី 4

សន្លឹកបៀរចុងក្រោយនេះ បង្ហាញថា ភាពរុងរឿង និងភាពរីករាយនេះ បានកន្លងផុតទៅប្រមាណជា ពីរបីឆ្នាំហើយ។ បើសិនជាអ្នកនៅលីវ វាក៏មានន័យថា អ្នកបានខកខានឱកាសល្អៗ ក្នុងការសាងទំនាក់ទំនង ច្រើនឆ្នាំមកហើយ ដូច្នេះ ពេលនេះ អ្នកក៏មិនអាចនឹងចាប់ផ្ដើមឱកាសជាថ្មីបានដែរ ព្រោះអ្នកបណ្ដោយឱ្យឱកាសទាំងនោះ ចាកចេញទៅ ព្រោះតែកំហុសខុសឆ្គងរបស់អ្នក៕

ប្រភព ៖ Eva / Knongsrok