ផ្លូវដែលមានគ្រោះថ្នាក់បំផុតទាំង១២ នៅលើពិភពលោក! តើអ្នកហ៊ានបើកបរលើផ្លូវទាំងនេះទេ?

អ្នកសាកស្រមៃថាអ្នកកំពុងធ្វើដំណើរជាមួយមនុស្សជាទីស្រលាញ់របស់អ្នកដោយឆ្លងកាត់ផ្លូវដែលមានគ្រោះថ្នាក់បំផុតលើលោក។  ប៉ុន្តជួនកាលផ្លូវមានគ្រោះថ្នាក់ខ្លះក៏មនុស្សយើងមិនសូវជាយកចិត្តទុកដាក់ដែរ។  គ្រាន់តែគិតពីការបើកបរលើផ្លូវគ្រោះថ្នាក់ទាំងនេះនឹងកាន់ចង្កូតឡានរបស់អ្នកដោយប្រុងប្រយ័ត្ន !

ដូច្នេះយើងសូមណែនាំលោកអ្នកឲ្យស្គាល់ផ្លូវដែលគ្រោះថ្នាក់ជាងគេចំនួន 12 កន្លែងនៅលើពិភពលោក។

1.ផ្លូវរូងភ្នំហ្គាលៀន ប្រទេសចិន ៖ អត្ថន័យនៃផ្លូវរូងភ្នំ Guoliang គឺជា ផ្លូវថ្នល់មួយដ៏ចោតបំផុតនៅលើពិភពលោក ហើយបានក្លាយទៅជាផ្នែកមួយនៃតំបន់ទេសចរណ៍ដែលគួរឱ្យចាប់អារម្មណ៍បំផុតក្នុងតំបន់នេះ។  ផ្លូវរូងក្រោមដីវែងប្រវែង ១២០០ម៉ែត្រឆ្លងកាត់តាមភ្នំនេះមានកម្ពស់ ១៥ហ្វីតនិងទទឹង ១២ហ្វីត ។

Guoliang Tunnel Road China

2. ផ្លូវហ្សូជីឡា ប្រទេសឥណ្ឌា ៖ នេះត្រូវត្រូវបានកសាងឡើងជាមូលដ្ឋានដើម្បីភ្ជាប់តំបន់កាស្មៀរ និងឡាដាក ។  ផ្លូវនេះវាតូចចង្អៀតខ្លាំងណាស់ ។

Zojila Pass Kashmir Ladakh

3. ផ្លូង Khardung ប្រទេសឥណ្ឌា ៖ កំណត់ត្រាពិភពលោកហ្គីណេស និងភូមិសាស្រ្តជាតិបានប្រកាសថានេះ គឺជាផ្លូវខ្ពស់បំផុតនៅលើពិភពលោក ។  មានផ្ទាំងថ្មជាច្រើននៅលើផ្លូវនៅទីនេះ ហើយអ្នកត្រូវប្រុងប្រយ័ត្នខ្លាំងនៅពេលបើកបរនៅទីនេះ ។

Maxresdefault 7

4. ផ្លូវ BR-116, ប្រេស៊ីល ៖ ត្រូវបានគេស្គាល់ផងដែរថាជាផ្លូវហាយវ៉េដែលគ្រោះថ្នាក់បំផុតមួយ វាលាតសន្ធឹងរហូតដល់ ២៧០០ម៉ាយល៍ ។  អាកាសធាតុមិនស្ថិតស្ថេរ និងច្រាំងថ្មចោទដែលបណ្តាលឱ្យមានគ្រោះថ្នាក់ធំគឺជាអ្វីដែលធ្វើឱ្យ BR-116 ជាផ្លូវដែលគ្រោះថ្នាក់បំផុតមួយ ។

14 Of The Worlds Most Frightening Roads 4

5. ផ្លូវដាល់ថុន អាឡាស្កា ៖ វាគឺជាផ្លូវថ្នល់ដែលដាច់ឆ្ងាយវែងជាងគេបំផុតនៅលើពិភពលោក ។  វាមានសីតុណ្ហភាពត្រជាក់ ហើយអ្នកដែលបើកបររថយន្តនៅលើនេះត្រូវតែត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់។

James Dalton Highway Alaska

6. ផ្លូវអាត្លង់ទិច ន័រវ៉េ ៖​ កោះដែលមានប្រវែង ៥ម៉ាយភ្ជាប់រវាង Kristiansund និង Molde មានស្ពានចំនួនប្រាំបី និងមានខ្សែបន្ទាត់ដ៏ល្បីនៅតាមបណ្តោយមហាសមុទ្រ។ ក្នុងអំឡុងពេលព្យុះរលកសមុទ្របានបោកបក់ឡើងដល់លើផ្លូវ។

Atlantic Road Norway 1

7. ផ្លូវហាណាហាវ៉ៃ ៖ ផ្លូវនេះមានហានិភ័យខ្ពស់នៃការរអិលបាក់ដី និងមានគ្រោះថ្នាក់ដល់អ្នកបើកបរខ្លាំងណាស់ ។

S Aac2fd6e97bf4037d666475f1aa90c5db067fd92

8. ផ្លូវ Le Passage du Gois, ប្រទេសបារាំង ៖ ផ្លូវនេះបើកតែពីរបីម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ។ វាបិទដោយសារតែវាត្រូវបានលិចទឹកទាំងស្រុង ។  ប៉ុន្តែបើយើងមើលទិដ្ឋភាពគឺស្រស់ស្អាត ។

Noirmoutier Le Passage Du Gois

9. ផ្លូវTransfăgărăşan, រ៉ូម៉ានី ៖ ផ្លូវនេះនៅប្រទេសរ៉ូម៉ានីមានភាពល្បីល្បាញដោយសារតែមានទិដ្ឋភាពដ៏អស្ចារ្យ និងគ្រោះថ្នាក់ ។  វាមិនមែនជាផ្លូវខ្ពស់បំផុតទេ ប៉ុន្តែវាប្រាកដជាមានគ្រោះថ្នាក់ដោយសារតែភាបបត់បែនដូចអន្ទុងនេះឯង ។

Transfagarasan Road Wallpaper Bmw

10.ស្ពានអ៊ីស្យីអូហៃស៊ី ប្រទេសជប៉ុន ៖ ស្ពាននេះត្រូវបានកសាងឡើងដើម្បីឱ្យនាវាអាចឆ្លងកាត់បានងាយស្រួល។  នេះគឺជាផ្លូវគ្រោះថ្នាក់បំផុតមួយ។

Eshima

11. កូលីយ៉ាម៉ា ប្រទេសរុស្ស៊ី ៖ ដំបូងផ្លូវនេះត្រូវបានកសាងឡើងដោយពួកអ្នកទោស ហើយត្រូវបានគេដាក់ឈ្មោះថាផ្លូវមរណៈ ។ ពួកគេបានចាប់ផ្តើមការសាងសង់នៅឆ្នាំ១៩៣២ ប៉ុន្តែផ្លូវនេះត្រូវបានសាងសង់រួចរាល់នៅឆ្នាំ១៩៥៣ និងមើលទៅគួរឱ្យខ្លាច ។

Kolima Russia

12.  ផ្លូវ Yungas ប្រទេសបូលីវី ៖ ផ្លូវនេះមានភាពល្បីល្បាញដោយសារតែវាឆក់យកជីវិតមនុស្សរាប់សិបនាក់ រហូតដល់ ២០០-៣០០នាក់ក្នុងមួយឆ្នាំ ។  ផ្លូវនេះត្រូវបានគេសាងសង់ឡើងរហូតដល់គែមនៃច្រាំងថ្មចោត ផ្លូវនេះត្រូវបានចាត់ទុកថាជាផ្នែកមួយនៃតំបន់ដែលគ្រោះថ្នាក់បំផុតនៅលើពិភពលោក ។

Old Yungas Road Bolivia

 

ដោយ៖ វីរៈ

Optimized by Optimole