នៅពេលនិយាយអំពីផែនទីអាហ្វ្រិកខាងជើង ភាគច្រើននៃអ្វីដែលយើងមើលឃើញគឺជាវាលខ្សាច់សាហារ៉ា។ ត្រូវបានគេស្គាល់ថាជាសមុទ្រខ្សាច់ធំបំផុត និងក្តៅបំផុតនៅលើពិភពលោក។
វាជាលក្ខខ័ណ្ឌបរិយាកាសខ្លាំងក្លា ដែលធ្វើឱ្យវាក្លាយជាកន្លែងលំបាកមួយដើម្បីឲ្យមនជីវិតរស់នៅបាន។ មានអ្វីជាច្រើនទៀតដែលធ្វើអោយវាលខ្សាច់សាហារ៉ាឆេះអស់។
កន្លែងនេះទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់ នៅជុំវិញពិភពលោក។ យើងសូមបង្ហាញរូបភាពគួរឱ្យចាប់អារម្មណ៍ចំនួន 10 អំពីវាលខ្សាច់សាហារ៉ាដែលប្រហែលជាអ្នកមិនដឹងពីមុនមក។
1. វាលខ្សាច់សាហារ៉ាគឺធ្លាប់ជាដីដែលមានជីជាតិ ៖ អ្នកនឹងភ្ញាក់ផ្អើលបើសិនជាដឹងថាដំណាំបានកើនឡើងនៅសាហារ៉ាបើទោះបីជាកាលពី 8000ឆ្នាំមុនក៏ដោយ។ កាលពីមុនវាធ្លាប់កន្លែងដែលសំបូរប្រភពទឹក ដីមានជីជាតិ ប៉ុន្តែបន្ទាប់មកមានអ្វីមួយបានកើតឡើង ហើយកន្លែងនេះបានក្លាយទៅជាវាលសមុទ្រខ្សាច់។ សូម្បីតែសព្វថ្ងៃនេះក៏មានភ័ស្តុតាងជាច្រើនដែលបញ្ជាក់ការពិតនេះដែរ។
2. តំបន់មួយចំនួននៃវាលខ្សាច់មានជីជាតិសូម្បីតែសព្វថ្ងៃនេះ ៖ វាជាកន្លែងដែលស្ងួតជាងគេបំផុតនៅលើពិភពលោក ដែលនៅតែមានប្រហែលជា 80000 ម៉ាយការ៉េ ដែលជាកន្លែងដែលអ្នកអាចរកបាននូវស្មៅ និងសត្វអូដ។
3. វាលខ្សាច់សាហារ៉ាមិនមែនសុទ្ធតែខ្សាច់ទេ ៖ នេះគឺជាហេតុការណ៍មួយដែលហាក់ដូចជាមិនពិតបើស្តាប់មើលទៅ ពីព្រោះប្រសិនបើយើងគិតអំពីវាលខ្សាច់សាហារ៉ា រឿងដំបូងដែលមកក្នុងគំនិតរបស់យើងគឺខ្សាច់ ខ្សាច់ និងខ្សាច់។ ប៉ុន្តែនេះមិនមែនទេ វាមិនមែនជាខ្សាច់សុទ្ធទេ។ វាជាការរួមបញ្ចូលគ្នានៃខ្សាច់ 30% និងក្រួស 70% ។
4.ពូជរុក្ខជាតិរាប់ពាន់ប្រភេទដុះនៅសាហារ៉ា ៖ រុក្ខជាតិជាង 1200 ប្រភេទ ដុះនៅសាហារ៉ា។ មានប្រភេទសត្វជាច្រើនដែលតំបន់សាហារ៉ានេះត្រូវបានគេស្គាល់។ យោងទៅតាមការពិតវិទ្យាសាហារ៉ាធ្លាប់ជាដីស្រែដែលមានជីជាតិ។
5. សាហារ៉ាគឺជាវាលខ្សាច់ដ៏ក្តៅបំផុតនៅក្នុងពិភពលោក ៖ យោងតាមការសិក្សាសាហារ៉ាបង្កើតសីតុណ្ហភាពក្តៅបំផុតនៅលើភពផែនដី។
6.សាហារ៉ាជាកន្លែងដែលមនុស្សពនេចរ ៖ មានប្រជាជនដ៏ច្រើនគួរសមដែលមិនគួរឱ្យជឿនៅក្នុងសមុទ្រខ្សាច់សាហារ៉ា ប៉ុន្តែភាគច្រើននៃប្រជាជនគឺមានអ្នកជាតិនិយមនៅទីនោះ។ យោងតាមក្រុមអ្នកវិទ្យាសាស្ត្រ សាហារ៉ាធ្លាប់ជាកន្លែងល្អប្រសើរ ហើយធ្លាប់ជាកន្លែងដែលមានប្រជាជនច្រើនជាងបច្ចុប្បន្ន។
7. សាហារ៉ាគឺជាជំរកនៃប្រភេទសត្វដែលគួរឱ្យចាប់អារម្មណ៍មួយចំនួន ៖ វាលខ្សាច់ក៏ជាផ្ទះរបស់ប្រភេទសត្វដែលកម្រ និងគួរឱ្យចាប់អារម្មណ៍ ហើយគ្រោះថ្នាក់ទៀតផង។
8. វាលខ្សាច់សាហារ៉ាមានប្រវត្តិដ៏សម្បូរបែប ៖ កន្លែងនេះក៏មានប្រវត្តិសាស្រ្តដ៏អស្ចារ្យផងដែរ។ មុនពេលទៅដល់កន្លែងដែលស្ងួតបំផុត វាបានឆ្លងកាត់តំបន់ដីសើមជាបន្តបន្ទាប់។
9.កំពូលភ្នំសាហារ៉ាត្រូវបានរាំងខ្ទប់នៅរដូវរងា ៖ មួយក្នុងចំណោមការពិតគួរឱ្យចាប់អារម្មណ៍នោះ គឺថាកំពូលភ្នំនៅរដូវវស្សា។ សូម្បីតែខ្ញុំគិតថាអ្នកភាគច្រើនមិនដឹងថាកំពូលភ្នំមួយចំនួនដែលត្រូវបានគេស្គាល់ថាជាកន្លែងដើរកម្សាន្តដ៏ល្អបំផុត។
10.សាហារ៉ាមិនមែនជាវាលខ្សាច់ធំបំផុតនៅក្នុងពិភពលោកទេ ៖ ខ្ញុំដឹងថាភាគច្រើនអ្នកភ្ញាក់ផ្អើលក្នុងការអាន សាហារ៉ាមិនមែនជាវាលខ្សាច់ដ៏ធំបំផុតនោះទេ ប៉ុន្តែនោះជាការពិត។ អ្នកប្រហែលជាមិនដឹងទេប៉ុន្តែធំជាងគេគឺអង់តាក់ទិក!
ប្រែសំរួលដោយ៖ សុខ សុវណ្ណនិត្យ