តើអ្នកជាមនុស្សកំប្លែង ពូកែលេងសើចកម្រិតណា?

ជ្រើសរើសផ្កាមួយ ដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងថា តើសព្វថ្ងៃនេះ អ្នកជាមនុស្សកំប្លែង និងពូកែលេងសើចខ្លាំងកម្រិតណាដែរ?

1526613198600db080e20db 9220 1629948742

A. កំប្លែង ២០%

អ្នកពិតជាមនុស្សម្នាក់ដែលនឹងនរ ប្រាកដប្រជា ដូច្នេះ អ្នកមិនមានភាពកំប្លុកកំប្លែងហើយក៏មិនចង់ក្លាយជាតួអង្គ "កំប្លែង" នៅក្នុងភ្នែកអ្នកដទៃដែរ។ អ្នកច្រើនតែព្រងើយកន្តើយនឹងរឿងកំប្លែងដែលគ្មានន័យ សូម្បីតែមានអ្នកនិយាយរឿងកំប្លែងពេលខ្លះ អ្នកនៅតែធ្វើមុខស្មើដែរ។ តាមពិតទៅ អ្នកមិនមែនជាមនុស្សសោះកក្រោះ ឬស្អប់ការនិយាយលេងសើច កំប្លែងអ្វីនោះទេ អ្នកគ្រាន់តែមានភាពច្បាស់លាស់ខ្លាំង និងចាស់ទុំតែប៉ុណ្ណោះ។ អ្នកជាមនុស្សដែលប្រាកដនិយមខ្លាំងនៅក្នុងជីវិត។

B. កំប្លែង ៣០%

អ្នកមិនមែនជាមនុស្សរឹងរូសទេ និងមានសមត្ថភាពផ្ទាល់ខ្លួនទេ ប៉ុន្តែអ្នកក៏មិនមែនជាមនុស្សពូកែកំប្លែងអីនោះដែរ។ អ្នកចូលចិត្តសន្តិភាព ចូលចិត្តជីវិតសាមញ្ញ និងធម្មជាតិ ហើយបុគ្គលិកលក្ខណៈរបស់អ្នកកាន់តែស្មោះត្រង់។ នៅចំពោះមុខមនុស្សចម្លែកអ្នកតែងតែរក្សាភាពស្ងប់ស្ងាត់បំផុត ប៉ុន្តែជាមួយមនុស្សដែលអ្នកពិតជាស្គាល់ច្បាស់ អ្នកនឹងលេងសើចជាមួយពួកគេម្តងម្កាល ប៉ុន្តែមិនញឹកញាប់ពេកទេ។

C. កំប្លែង ៨០%

អ្នកមានភាពកំប្លុកកំប្លែងបែបធម្មជាតិ ហើយរឿងកំប្លែងរបស់អ្នកពិតជាមានមន្តស្នេហ៍ និងឆ្លាតវៃ លេងសើចមិនមែននិយាយចំអក និងខ្សែលើ​ក្នុងចេតនាមើលងាយអ្នកណាឡើយ។ អ្នកជាមនុស្សស្លូតបូត ពូកែសង្កេតអ្នកដទៃដើម្បីដឹងថា ត្រូវនិយាយអ្វីខ្លះ។ អ្នកដឹងពីរបៀបប្រើអារម្មណ៍កំប្លុកកំប្លែងរបស់អ្នក ឱ្យបានត្រឹមត្រូវ​ និងនៅកន្លែងដែលសមគួរ ហើយនេះក៏ធ្វើឱ្យង្នក ក្លាយជាមនុស្សដែលអាចជឿជាក់ និងទុកចិត្តបាន។

D. កំប្លែង ៥០%

ការពិតអ្នកពិតជាចង់ក្លាយជាតារាល្បីម្នាក់ ចង់ក្លាយជាមនុស្សដែលអ្នកដទៃខ្វល់ខ្វាយ​និងចាប់អារម្មណ៍ ហេតុនេះអ្នកព្យាយាមបង្ហាញពីភាពកំប្លុកកំប្លែងរបស់អ្នកនៅចំពោះមុខហ្វូងមនុស្ស ប៉ុន្តែពេលខ្លះការលេងសើចរបស់អ្នក គឺមានភាពច្របូកច្របល់បន្តិចហើយ ពិបាកនឹងឱ្យអ្នកដទៃចាប់អារម្មណ៍ណាស់។ មូលហេតុអាចមកពីអ្នកឆ្លាតជ្រុលពេក ជាញឹកញាប់និយាយរឿងកំប្លែងស៊ីជម្រៅ ធ្វើឱ្យបាត់បង់ចំណាប់អារម្មណ៍បែបសាមញ្ញៗពីអ្នកដទៃ។

E. កំប្លែង ៦០%

អ្នកពិតជាមិនចង់លេងសើចទេ ប៉ុន្តែដោយចៃដន្យអ្វីដែលអ្នកនិយាយធ្វើឱ្យមនុស្សជុំវិញសើចដោយរីករាយ។ ជាទូទៅ គេហៅអ្នកថា មនុស្សកំប្លែងស្ងួត នៅក្នុងហ្វូងមនុស្ស អ្នកគ្រាន់តែការបញ្ចេញទឹកមុខ កាយវិការ ឬសកម្មភាពខ្លះៗរបស់អ្នក ក៏អាចឱ្យអ្នកជុំវិញសើចបានដែរ។

F. កំប្លែង ៧០%

ភាពកំប្លុកកំប្លែងរបស់អ្នក គឺខ្ពស់ណាស់។ ជាទូទៅអ្នកគឺជាមនុស្សដែលមានភាពរីករាយខ្លាំង។ ប៉ុន្តែអ្នកក៏គួរតែប្រយ័ត្នផងដែរ ព្រោះពេលខ្លះការលេងសើចរបស់អ្នកអាចនឹងច្រើនពេក ដែលធ្វើឱ្យមនុស្សផ្ទុយគ្នាខឹង ឬអន់ចិត្ត ព្រោះតែការនិយាយលេងសើចរបស់អ្នក។ ប្រសិនបើអ្នកមិនចេះមើលកាលៈទេសៈទេ អ្នកប្រហែលជាយល់ច្រឡំថាជាការប្រមាថដល់អ្នកដទៃ។

G. កំប្លែង ៩០%

អ្នកជាមនុស្សលំដាប់ហើយ ដែលពូកែកំប្លែង អ្នកកើតមកជាតារាកំប្លែង តើអ្នកធ្លាប់គិតចង់បន្តអាជីពនេះទេ? អ្នកធ្វើឱ្យអ្នកជុំវិញសើចសប្បាយ ជាមួយនឹងភាសាកាយវិការដ៏រស់រវើក អាចបត់បែនបាន និងមានតែមួយគត់របស់អ្នក ជំនួសឱ្យការប្រើពាក្យពេចន៍ ឬភាសានិយាយស្ដី។ អ្នកក៏ចូលចិត្តនាំមកនូវសេចក្តីរីករាយដល់អ្នកដែលនៅជុំវិញអ្នកដែរ។

H. កំប្លែង ៤០ %

អ្នកមិនចូលចិត្តលេងសើចច្រើនទេ ហើយក៏មិនមានអារម្មណ៍កំប្លុកកំប្លែងដែរ។ អ្នកតែងតែប្រយ័ត្ននៅពេលនិយាយ ពីព្រោះអ្នកខ្លាចគ្រប់ពាក្យដែលអ្នកនិយាយ នឹងធ្វើឱ្យកើតមានកំហុស។ ពេលខ្លះអ្នកក៏ចង់លេងសើច និងសប្បាយជាមួយអ្នកដទៃដែរ ប៉ុន្តែអ្នកខ្លាចថាអ្វីដែលអ្នកនិយាយនឹងធ្វើឱ្យមនុស្សសើចចំអកចំពោះអ្នក មិនមែន“ កំប្លែង” និងគួរឱ្យចាប់អារម្មណ៍ទេ ដូច្នេះ អ្នកតែងតែប្រុងប្រយ័ត្នចំពោះការនិយាយស្ដី អ្នកគិតច្រើន រហូតដល់លែងហ៊ាននិយាយទៅវិញ៕

ប្រភព ៖​ iOne / Knongsrok