ទស្សន៍ទាយជោគជតា សំណាងល្អ ឬអាក្រក់ តាមរយៈប្រជ្រុយទាំង ៩ ទីតាំងនៅលើដងខ្លួន

ច្បាស់ៗ ប្រជ្រុយទាំង៧ទីតាំង នៅលើដងខ្លួន ក៏អាចបង្ហាញពីលាភសំណាង ជោគជតា ខ្សែវាសនារបស់មនុស្សម្នាក់ៗបានដែរ។ ក្នុងចំណោមប្រជ្រុយទាំង៩នេះ​ តើអ្នកមានប្រជ្រុយមួយណាដែរ?

១. ប្រជ្រុយនៅលើភ្លៅ

1

មនុស្សដែលមានប្រជ្រុយនៅលើភ្លៅ បង្ហាញថា ជាប្រភេទមនុស្សដែលមានចំណង់ផ្លូវភេទខ្លាំងក្លា ជាមួយនឹងតម្រូវការខ្ពស់ ហើយមនុស្សប្រភេទនេះ ក៏មានការតស៊ូ ពុះពារជាខ្លាំង នៅក្នុងរឿងស្នេហាផងដែរ។

ប្រសិនបើមានប្រជ្រុយនៅក្នុងទីតាំងនេះ អ្នកគឺជាមនុស្សដែលដែលងប់ងល់នឹងស្នេហា រហូតដល់ពិការភ្នែក និងឆ្កួតយ៉ាងងាយ ហើយក៏ងាយនឹងចាញ់បោកស្នេហា និងរងទុក្ខដោយសារតែស្នេហាផងដែរ។

អ្នកគឺជាមនុស្សម្នាក់ដែលមិនអាចរស់នៅដោយគ្មានក្តីស្រឡាញ់បានឡើយ ដោយអនុញ្ញាតឱ្យអារម្មណ៍នៅក្នុងក្តីស្រឡាញ់គ្របដណ្តប់លើហេតុផល និងការពិតរបស់អ្នក។ ប្រសិនបើអ្នកនៅតែបន្តគំនិតបែបនេះទៀត អាចថា ស្នេហានឹងបំផ្លាញអនាគតរបស់អ្នកយ៉ាងងាយស្រួល ព្រោះអ្នកតែងតែមានទំនាក់ទំនងែលដពិបាកនឹងរក្សាឱ្យគង់វង្សខ្លាំងណាស់។

២. ប្រជ្រុយនៅលើជង្គង់

Girl With Sore Foot On Gray Background

មនុស្សដែលមានប្រជ្រុយរស់នៅនៅលើជង្គង់ ច្រើនតែជាមនុស្សដែលមានបុគ្គលិកលក្ខណៈក្លាហាន រឹងមាំ ដែលមានមនុស្សជាច្រើនគោរព និងចូលចិត្តជាខ្លាំង។ នៅក្នុងរឿងស្នេហា ការស្រឡាញ់ មនុស្សទាំងនេះ តែងតែមានអាពាហ៍ពិពាហ៍ដែលពោរពេញដោយសុភមង្គល។

៣. ប្រជ្រុយនៅលើកំភួនជើង

3

មនុស្សដែលមានប្រជ្រុយនៅលើកំភួនជើង គឺជាមនុស្សសកម្ម ហើយក៏មានអាពាហ៍ពិពាហ៍ដែលពោរពេញដោយសុភមង្គលពេញបរិបូណ៌ផងដែរ។

ប្រសិនបើវាជាប្រជ្រុយដុះ អ្នកមានមនុស្សគាំទ្រដែលអាចទទួលបានការទុកចិត្ត ជួយជ្រោមជ្រែងពីមនុស្សដែលនៅជុំវិញខ្លួន។ សមាជិក គ្រួសារ មិត្តភក្តិពួកគេសុទ្ធតែគាំទ្រអ្នកអស់ពីដួងចិត្តក្នុងអាជីព និងជីវិតរបស់អ្នក។

៤. ប្រជ្រុយនៅលើកជើង

4

ចំពោះបុរស ដែលមានប្រជ្រុយនៅលើកជើង ជាសញ្ញានៃអាជីពដ៏វែងឆ្ងាយ និងពិបាកទទួលបានភាពជោគជ័យខ្លាំងណាស់។ ចំពោះស្ត្រីប្រជ្រុយនៅលើកជើង បង្ហាញពីភាពច្របូកច្របល់ក្នុងអាពាហ៍ពិពាហ៍ ភាពមិនស្មោះត្រង់ ការលែងលះ និងជម្លោះទាស់ទែងឥតស្រាកស្រាន្ត។

៥. ប្រជ្រុយនៅលើកែងដៃ

5

មនុស្សម្នាក់ដែលមានប្រជ្រុយនៅកែងដៃ គឺជាមនុស្សសកម្ម មានអាពាហ៍ពិពាហ៍ដែលពោរពេញដោយសុភមង្គល និងភាពកក់ក្ដៅ។

ប្រសិនបើវាជាម៉ូប្រជ្រុយដុះ វាក៏បញ្ជាក់ថាអ្នកមានមនុស្សគាំទ្រដែលអាចទទួលបានការទុកចិត្ត និងពឹងពាក់បាន។ សមាជិកគ្រួសារមិត្តភក្តិពួកគេគាំទ្រអាជីពទាំងមូលរបស់ពួកគេ។

៦. ប្រជ្រុយនៅលើដៃខាងក្រោម

6

មនុស្សដែលមានប្រជ្រុយនៅលើដៃខាងក្រោម ច្រើនតែមានភាពឈ្លានពានជាប្រភេទមនុស្សក្លាហាន មានការតស៊ូ នៅវ័យកណ្តាលប៉ុណ្ណោះ ដែលគាត់បានឆ្លងកាត់ទទួលបានជោគជ័យដ៏អស្ចារ្យ និងបង្កើតកម្មផលដ៏អស្ចារ្យនៅក្នុងអាជីពរបស់គាត់។

ប្លើសពីនេះ អ្នកងាយនឹងធ្លាក់ទឹកចិត្ត ខ្វះភាពរីករាយ ចំពោះការងារពិបាកទទួលជំនួយពីអ្នកដទៃ កេរ្តិ៍ឈ្មោះងាយនឹងធ្លោះធ្លោយ គ្មានការលូតលាស់នោះឡើយ។

៧. ប្រជ្រុនៅលើដៃខាងលើ

7

មនុស្សដែលមានប្រជ្រុយនៅលើដៃខាងលើ មានសំណាង​ និងជោគជ័យក្នុងអាជីពរបស់ពួកគេ និងមានមនុស្សជាច្រើនស្រឡាញ់រាប់អាន និងចាំជួយជ្រោមជ្រែងគ្រប់ពេលវេលា។

លើសពីនេះ ប្រជ្រុយនេះ ក៏បង្ហាញពីការទទួលបាននូវកិត្តិនាម និងប្រាក់នឹងនៅតែទទួលបានជោគជ័យ ប៉ុន្តែដោយសារធម្មជាតិមិនស្មោះត្រង់របស់អ្នក វាពិបាកទទួលបានការទុកចិត្ត និងស្នេហាស្មោះស្ម័គ្រណាស់។ អ្នកតែងតែងាយដាច់ឆ្ងាយពីគេត្រូវគេមើលងាយ និងមានសត្រូវជាច្រើន បង្កបញ្ហាដោយគ្មានអ្នកជួយសង្គ្រោះឡើយ អ្នកច្រើនតែត្រូវរស់នៅឯកាតែម្នាក់ឯង។

៨. ប្រជ្រុយនៅលើម្រាមជើង

8

មនុស្សដែលមានប្រជ្រុយនៅលើម្រាមជើង ជាធម្មតាមានភាពរស់រវើក ចេញក្រៅ និងសមស្របសម្រាប់ការងារ។ ប្រសិនបើអ្នកជាមនុស្សឧស្សាហ៍ ខិតខំធ្វើការ អ្នកអាចរកប្រាក់បានច្រើនដើម្បីផ្លាស់ប្តូរជីវិតអ្នក។ ជាទូទៅត្រូវតែមានភាពជឿជាក់លើខ្លួនឯង មិនអាចពឹងផ្អែកលើសំណាង ឬមនុស្សផ្សេងទៀតឡើយ។

យ៉ាងណាមិញ បញ្ហាលុយកាក់ និងអាពាហ៍ពិពាហ៍មិនអំណោយផល តែងតែមានការលួចបន្លំ ការក្ស័យធន ឬបំណុលគ្រួសារមិនសប្បាយចិត្ត និងការលែងលះយ៉ាងងាយ។

៩. ប្រជ្រុយនៅលើបាតជើង

9

អ្នកដែលមានប្រជ្រុយនៅលើបាតជើង នឹងមានសំណាងនៅក្នុងអាជីព និងគ្រួសារ។ ពួកគេមានអាពាហ៍ពិពាហ៍ល្អឥតខ្ចោះ គ្រួសារមានសុភមង្គល មានគ្រួសារមានសន្តិភាព មានផ្ទះធំមួយ មានទ្រព្យ មានបងប្អូន និងក្រុមគ្រួសារដ៏ល្អ មនុស្សទាំងនេះ ជីវិតមិនងាយជួបបញ្ហា ឬឧបសគ្គអ្វីនោះឡើយ៕

ប្រភព ៖ iOne / Knongsrok