អាយុ​ខ្លី​មិន​ដឹង​ខ្លួន! ទម្លាប់​ហូប​មី ១ កញ្ចប់​រាល់​ថ្ងៃ យូរ​ទៅ​នឹង​កើត​រឿង ៥ នេះ

​បើ​តាម​អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​ក្រៅ​ស្រុក​ បាន​ពន្យល់​អំពី​ផល​ប៉ះពាល់​នៃ​ការ​ទទួល​ទាន​មី​កញ្ចប់ ដែល​យុវវ័យ​ជា​ច្រើន​កំពុង​ពេញ​និយម​សព្វថ្ងៃ​នេះ។ អ្នក​ខ្លះ​ទៅ​សឹង​តែ​ ១ ​ថ្ងៃ​មិន​បាន​ ១ កញ្ចប់​មិន​អស់​ចិត្ត តែ​មិន​បាន​ដឹង​នោះ​ទេ ថា​វា​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អាយុ​ជីវិត​ទៅ​ថ្ងៃ​មុខ។ខាង​ក្រោម Knongsrok បង្ហាញ​នៅ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទាំង ៥ ពី​ការ​ទទួល​ទាន​មី​កញ្ចប់៖

៥) ជំងឺ​ធាត់

Mi Tom Khong Tot Cho Suc Khoe_lylg_thumb

បើ​ចេះ​តែ​ឃ្លាន ហូប​តាម​ចិត្ត​ចង់ នោះ​រាងកាយ​នឹង​រង​ការ​បន្ថែម​កាបូអ៊ីដ្រាត​និង​ខ្លាញ់​លើស ហើយ​កាឡូរី​ខ្ពស់ នាំ​ឲ្យ​អ្នក​ធាត់​យ៉ាង​ឆាប់​រហ័ស។ ហានិភ័យ​នៃ​ជំងឺ​ធាត់ នឹង​វិវត្ត​ទៅ​ការ​កើត​មាន​ជំងឺ​សរសៃ​ឈាម​បេះដូង ទឹក​នោម​ផ្អែម កូលេស្តេរ៉ុល​ខ្ពស់​ ពោល​ពួក​គេ​នឹង​ឧស្សាហ៍​វិល​មុខ ញ័រទ្រូង​ជា​ដើម។

៤) ពន្លឿន​ដំណើរការ​ចាស់​ជាង​វ័យ

Ice_screenshot_20210829 143959

ខ្លាញ់​នៅ​ក្នុង​មី​កញ្ចប់​ទាំង​អស់ សុទ្ធ​តែ​បន្ថយ​ល្បឿន​អុកស៊ីតកម្ម​ពន្យារ​ភាព​ចាស់ ដូច្នេះ​ហើយ​វា​ការ​ទទួល​ទាន​មី​កញ្ចប់​រយៈ​ពេល​វែង វា​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ប្រព័ន្ធ Endocrine ហើយ​ជំរុញ​ឲ្យ​យើង​ឆាប់​ចាស់​ជាង​វ័យ។

៣) ដាក់​សម្ពាធ​ទៅ​លើ​ប្រព័ន្ធ​រំលាយ​អាហារ

វា​បណ្តាល​ឲ្យ​ក្រពះ​ពិបាក​ក្នុង​ការ​រំលាយ ក៏​ដោយសារ​តែ​សារធាតុ​ជា​ច្រើន​ដែល​មាន​ផ្សំ​នៅ​ក្នុង​មី​កញ្ចប់ បង្ក​ទៅ​ជា​បន្ទុក​ធ្ងន់ធ្ងរ យូរ​ទៅ​នាំ​ឲ្យ​យើង​ងាយ​កើត​ជំងឺ​ហើម​ពោះ ឈឺ​ក្រពះ​ជា​ដើម។

២) ហានិភ័យ​នៃ​ជំងឺ​មហារីក

Tac Hai Cua Mi Tom_ibjg_thumb

តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា មី​កញ្ចប់​ដែល​ផ្សំ​គ្រឿង​ដូច​ជា​សារធាតុ​គេ​ធ្វើ​ឲ្យ​មី​ឡើង​ពណ៌ អំបិល ខ្លាញ់​ឆ្អែត​ជា​ដើម​នោះ វា​ងាយ​នឹង​ធ្វើ​ឲ្យ​ពោះវៀន​ធំ​ដើរ​មិន​ស្រួល ហើយ​យូរ​ទៅ​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក​ជា​ច្រើន​ប្រភេទ​រាប់​មិន​អស់។

១) ការ​កើត​ជំងឺ​គ្រួស​ក្នុង​តម្រង​នោម

20200426_soi Than 1

សារធាតុ​ផ្សំ​ដែល​មាន​នៅ​ក្នុង​មី​កញ្ចប់ គ្រប់​គ្នា​មិន​ដឹង​ទេ​ ថា​ជាតិ​អំបិល​ជា​ច្រើន​បាន​ផ្សំ​ទៅ​ក្នុង​នោះ ហើយ​វា​ងាយ​នឹង​បង្កើត​ទៅ​ជា​គ្រួស​ក្នុង​តម្រង​នោម។ លើស​ពី​នេះ​មី​កញ្ចប់​ ក៏​ងាយ​ឲ្យ​យើង​កើត​ជំងឺ​ពុក​ឆ្អឹង ធ្មេញ​ខ្សោយ​ជា​ដើម​ទៀត​ផង។ សរុប​មក​ល្អ​បំផុត អ្នក​មិន​គួរ​ទទួល​ទាន​វា​ជា​ប្រចាំ​ឡើយ ដោយ​យូរៗ​លូក​វា​ម្តង​អី​បាន​ហើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក