ក្រោក​មក​ពេល​ព្រឹក​ មាន​ចេញ​សញ្ញា​ ៥ នេះ​ទេ? បើ​មាន​ ២ ​មាន​ន័យ​ថា​តម្រង​នោម​អ្នក​នៅ​ល្អ​ណាស់

តម្រង​នោម​គឺ​ជា​សរីរាង្គ​ដ៏​សំខាន់​មួយ​ក្នុង​រាងកាយ ហើយ​យើង​ត្រូវ​តែ​មាន​ការ​ថែរក្សា​វា​ឲ្យ​បាន​ល្អ ព្រោះ​បើ​វា​មាន​ការ​ចុះ​ខ្សោយ​សមត្ថភាព នោះ​នឹង​ប៉ះពាល់​ដល់​ផ្នែក​ជា​ច្រើន​ទៀត​ក្នុង​រាងកាយ​ទាំង​មូល។​ ខាង​ក្រោម Knongsrok បង្ហាញ​ពី​វិធី​សង្កេត​មើល​ថា​តម្រង​នោម​អ្នក​នៅ​ល្អ​ឬ​អត់​ តាម​សញ្ញា​ទាំង ៥៖

៥) នោម​ទៀងទាត់

Jk

ពេល​ក្រោក​ពី​គេង​ភ្លាម មនុស្ស​ទូទៅ​គឺ​រត់​ទៅ​បន្ទប់​ទឹក មាន​អារម្មណ៍​ចង់​ឈឺ​នោម​ភ្លាម ដូច្នេះ​បើ​អ្នក​ស្ថិត​ក្នុង​ប្រភេទ​ដូច​ជា​ពួក​គេ គឺ​ជា​សញ្ញា​ល្អ​ហើយ។ នោះ​មាន​ន័យ​ថា តម្រង​នោម​ដល់​ពេល​ត្រូវ​បញ្ចេញ​កាកសំណល់​ទឹក​នោម ក៏​ដូច​ជា​ជាតិ​ពុល​ផ្សេងៗ​បាន​ល្អ​ទាំង​ព្រឹក​ព្រលឹម ដោយ​វា​មិន​កក​ស្ទះ​រំខាន​ថ្ងៃ​ថ្មី​របស់​អ្នក​នោះ​ទេ។

៤) នោម​មក​គ្មាន​ពពុះ

Nuoc Tieu Co Bot

ពេល​តម្រង់​ទៅ​បន្ទប់​ទឹក ឈឺ​នោម មើល​ទៅ​ទឹក​នោម​បើ​គ្មាន​ពពោះ ឬ​ពពុះ​តិចតួច ពណ៌​លឿង​ថ្លា​ធម្មតា នោះ​គឺ​ជា​សញ្ញា​ល្អ។ ផ្ទុយ​ទៅ​វិញ​បើ​នោម​មក មាន​ពពុះ ទឹក​នោម​ប្រែ​ឡើង​ពណ៌​ស្រអាប់​ងងឹត នោះ​ជា​សញ្ញា​មិន​ឡើយ​ឡើយ​ ដែល​តម្រង​នោម​អ្នក​កំពុង​មាន​បញ្ហា​ហើយ។

៣) រាងកាយ​ពោរពេញ​ដោយ​ថាមពល

Thuc Day 3


តម្រង​នោម​មាន​តួនាទី​បន្សាប​ជាតិ​ពុល និង​ធ្វើ​មេតាបូលីស ដូច្នេះ​បើ​រាងកាយ​ពិបាក​កម្ចាត់​ជាតិ​ពុល និង​កាកសំណល់​មិន​ល្អ​ចេញ នោះ​វា​នឹង​ធ្វើ​ឲ្យ​រាងកាយ​មាន​អារម្មណ៍​ថា​ ងើប​មក​ហត់​នឿយ អស់​កម្លាំង​ទាំង​ព្រឹក។ ប៉ុន្តែ​បើ​អ្នក​ងើប​មក ហាក់​ដូច​មាន​កម្លាំង​ស្រស់ស្រាយ​ធម្មតា នោះ​យើង​ក៏​សូម​អបអរ តម្រង​នោម​អ្នក​កម្ចាត់​ជាតិ​ពុល​ពី​យប់​បាន​ល្អ។

២) ទទួល​ទាន​អាហារ​ពេល​ព្រឹក​ជា​ធម្មតា

An Khong Ngon Mieng1

អាហារ​ពេល​ព្រឹក​សំខាន់​ណាស់ បើ​យើង​ងើប​មក​ហើយ យើង​អាច​ទទួល​ទាន​វា​ដោយ​មាន​ឱជារស ទទួល​ទាន​ចូល​ជា​ធម្មតា មិន​មាន​ការ​ក្អួតចង្អោរ​អ្វី​ជា​ដើម​នោះ ក៏​មាន​ន័យ​ថា តម្រង​នោម​យើង​នៅ​ល្អ​ផង​ដែរ។

១) រាងកាយ​មិន​ហើម

20200307_021204_941747_phune.max 800x800

ពេល​តម្រង​នោម​មាន​បញ្ហា ជាតិ​ពុល​កកកុញ​ក្នុង​ខ្លួន យើង​នឹង​មាន​អារម្មណ៍​ថា​រាងកាយ​ប្រែប្រួល​ឡើង​ហើម​នៅ​ផ្នែក​ណា​មួយ​ជា​មិន​ខាន។ ប៉ុន្តែ​បើ​ងើប​មក​ សភាព​រាងកាយ​នៅ​ធម្មតា​គ្មាន​ឡើង​ហើម​អ្វី​នោះ ជា​សញ្ញា​ល្អ​ពាក់ព័ន្ធ​នឹង​តម្រង​នោម៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក