ប្រទេសកូរ៉េខាងជើងគឺជាប្រទេសមួយដែលត្រូវបានហ៊ុំព័ទ្ធដោយពាក្យចចាមអារ៉ាម និងការប៉ាន់ស្មានជាច្រើនដោយសារតែប្រទេសនេះ មានយោធានិយមខ្លាំង ភាពក្រីក្រ អំពើពុករលួយ និងបញ្ហាជាច្រើន។ប្រទេសកូរ៉េខាងជើងក៏ត្រូវបានគេស្គាល់ផងដែរ ពីរបបផ្ដាច់ការ និងមេដឹកនាំផ្តាច់ការ ហើយក៏ជាប្រទេសដ៏ចម្លែកមួយដែលមានហេតុការណ៍ចម្លែក ៗ ជាច្រើន។
វាជារឿងគួរឱ្យសោកស្តាយណាស់ សម្រាប់ប្រជាពលរដ្ឋកូរ៉េខាងជើង ដែលត្រូវធ្វើតាមក្បួនច្បាប់ចម្លែកមួយចំនួន ប្រសិនបើមិនអនុវត្តតាមនោះនឹងត្រូវពិន័យធ្ងន់ធ្ងរ។ ប្រទេសកូរ៉េខាងជើង គឺជាប្រទេសមួយក្នុងចំណោមប្រទេសចម្លែក និងមិនធម្មតាដែលប្រទេសនេះ កំពុងដំណើរការលើភាពវឹកវរ និងភាពក្លាហានរបស់មេដឹកនាំកំពូលរបស់ពួកគេ។
១. មានរូបបដិមាករជិត ៤០ម៉ឺន របស់លោក គីមអ៊ីលស៊ុង។
២. មនុស្សគ្រប់រូបនៅក្នុងប្រទេសកូរ៉េខាងជើង ត្រូវតែពាក់ខ្សែដៃមួយដែលបង្ហាញពីអ្នកដឹកនាំបដិវត្តន៍ជាតិ គឺជាគ្រឿងអលង្ការតែមួយគត់ ដែលមនុស្សអាចមានលទ្ធភាពពាក់។
៣. មានស្ទីលម៉ូដសក់ចំនួន ២៨ សម្រាប់បុរស ដែលត្រូវបានអនុញ្ញាត ហើយពួកគេគួរតែមានម៉ូដសក់ ស្រដៀងគ្នានឹងមេដឹកនាំកំពូលរបស់ពួកគេ។
៤. បងប្រុសរបស់លោក គីមជុងអ៊ុន គឺលោកគីមជុងណាន ត្រូវបានគេធ្វើឃាតកម្មកាលពីពេលថ្មីៗនេះ ដោយស្ត្រីម្នាក់ពាក់អាវ "LOL"។
៥. ប្រទេសកូរ៉េខាងជើងមានស្ត្រីចំនួន ២០.០០០នាក់ ដែលហៅថា "Elite" "Pleasure Squad" ដែលត្រូវបានជ្រើសរើសដើម្បីបំពេញចិត្តពួករាជការយោធា និងពួកឥស្សរជនសេដ្ឋកិច្ចរបស់ប្រទេសនេះ។
៦. ពួកគេជាប្រទេសក្រីក្របំផុតមួយ ដែលមានប្រជាពលរដ្ឋចំនួន ១២លាននាក់ រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។
៧. ប្រទេសនេះជាដែនដីដែលស្ត្រីមានកម្ពស់ខ្ពស់ជាងបុរស ហើយខ្ពស់ជាងស្ត្រីមកពីប្រទេសដទៃ។
៨. បទឧក្រិដ្ឋនយោបាយរិះគន់រដ្ឋាភិបាល ឬព្យាយាមគេចចេញពីប្រទេស គឺជាហេតុផលដែលមនុស្សត្រូវជាប់គុក។
៩. នេះជាការពិតចម្លែកអំពីប្រជាពលរដ្ឋ គឺថាពួកគេជាធម្មតា ជីវិតគ្មានថ្ងៃឈប់សំរាក គឺត្រូវធ្វើការ៧ថ្ងៃក្នុងមួយសប្តាហ៍។
១០. ហេតុការណ៍ចម្លែកៗ អំពីប្រជាជនកូរ៉េខាងជើង។ អ្នកដែលកើតក្រោយសង្គ្រាមលោកលើកទី២ មានចំនួនតិចជាងប្រជាជនកូរ៉េខាងត្បូង ២ដង ដោយសារកង្វះអាហាររូបត្ថម្ភ និងមិនបានដេកគ្រប់គ្រាន់។
១១. មានផ្លូវប្រវែង ២៥.៥៤៤គីឡូម៉ែត្រ នៅក្នុងប្រទេសកូរ៉េខាងជើង ដែលមានតែ ៧២៤គីឡូម៉ែត្រប៉ុណ្ណោះ ដែលអាចប្រើបាន ហើយការពិតគឺមានតែ ២.៨៣% នៃផ្លូវថ្នល់ប៉ុណ្ណោះ។
១២. ពួកគេមានយោធាធំបំផុតនៅលើពិភពលោក ដែលមានយោជា ៧,៧លាននាក់ ហើយសហរដ្ឋអាមេរិកមានត្រឹមតែ ១,៥ លាននាក់ប៉ុណ្ណោះ។
១៣. នៅក្នុងប្រទេសកូរ៉េខាងជើង ការប្រើប្រាស់កញ្ឆាមិនខុសច្បាប់ទេ ហើយគេអាចរកទិញនៅទីផ្សារបាន ព្រោះវាត្រូវបានគេចាត់ទុកថាជាជម្រើសដ៏ល្អសម្រាប់ថ្នាំជក់។
១៤. ពហុកីឡដ្ឋានដ៏ធំបំផុតរបស់ពិភពលោក គឺនៅរដ្ឋធានីព្យុងយ៉ាង របស់កូរ៉េខាងជើង ដែលអាចផ្ទុកមនុស្សបាន ១៥០.០០០នាក់។
១៥. ប្រតិទិនរបស់ពួកគេ គឺពឹងផ្អែកលើថ្ងៃខែឆ្នាំកំណើតរបស់លោកគីមអ៊ីលស៊ុង គឺថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩១២។ ដូច្នេះឆ្នាំនេះគឺឆ្នាំ១០៦ មិនមែន ឆ្នាំ២០១៧ ទេសម្រាប់ពួកគេ។
១៦. មួយនៃការពិតចម្លែកនោះ គឺថាពួកគេត្រូវបានគេបង្ខំឱ្យប្រើកាកសំណល់របស់មនុស្ស ដូចជាលាមក នៅលើដំណាំ ដោយសារតែកង្វះជី។
១៧. មានប៉ុស្ដិ៍ទូរទស្សន៍តែ៣ប៉ុណ្ណោះ ដែលពីរប៉ុស្ដិ៍ មានផ្សាយនៅចុងសប្តាហ៍ ហើយមួយទៀតអាចមើលបានតែនៅពេលល្ងាចប៉ុណ្ណោះ។
១៨. ការបោះឆ្នោតធ្វើឡើងរៀងរាល់ ៥ឆ្នាំម្តង ប៉ុន្តែមានតែបេក្ខជនម្នាក់ប៉ុណ្ណោះ ដែលត្រូវបានគេបោះឆ្នោតអោយ។
១៩. ការស្លៀកខោខូវប៊យ គឺខុសច្បាប់ ហើយត្រូវបានហាមឃាត់ ដោយចាត់ទុកដូចនារីតំណាងឱ្យអាមេរិកមូលធន ជាសត្រូវលេខ១ របស់ពួកគេ។
២០. ប្រទេសកូរ៉េខាងជើងមើលពីលើលំហ ដោយមិនមានពន្លឺភ្លើងទេនៅពេលយប់។
២១. ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណែតមានតែ ៦០៥នាក់(០.០០%) ប៉ុណ្ណោះ។
២២. ពិធីបុណ្យភក់ គឺជាពិធីបុណ្យដ៏សំខាន់នៅរដូវក្ដៅ ដែលមានរយៈពេលពីរសប្តាហ៍។
ប្រែសំរួលដោយ៖ សុខ សុវណ្ណវិសាល
ប្រភពពីវេបសាយបរទេស